បរទេស៖ ក្រុមសិទ្ធិស្រ្តីនៅទីក្រុងបាងកក កាលពីថ្ងៃពុធបានអំពាវនាវឱ្យបញ្ឈប់ការរើសអើង ទៅលើអ្នកធ្វើការងារផ្លូវភេទនៅក្នុងប្រទេសថៃ រួមជាមួយនឹងវិធានការទូលំទូលាយជាច្រើន ដែលគាំទ្រដល់ស្ត្រី។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមដែលបានប្រមូលផ្តុំគ្នា នៅជិតវិមានរដ្ឋាភិបាល ដើម្បីប្រារព្ធទិវានារីអន្តរជាតិបាននិយាយថា ការធ្វើឱ្យការងាររកស៊ីផ្លូវភេទស្របច្បាប់ នឹងជួយធានាថា អ្នកដែលធ្វើការក្នុងពាណិជ្ជកម្ម នឹងត្រូវបានការពារដោយសិទ្ធិការងារ។ ក្រុមសិទ្ធិស្រ្តីដដែល ក៏បានអំពាវនាវ...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram ដែលកំពុងព្យាយាមពិនិត្យមើលមតិព័ត៌មានរបស់ពួកគេកាលពីយប់ថ្ងៃពុធត្រូវបានជួបជាមួយនឹងសារអកុសលមួយ និងមតិព័ត៌មានរបស់ពួកគេមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេ។ អ្នកប្រើប្រាស់បានចាប់ផ្តើមរាយការណ៍ថា Instagram ត្រូវបានធ្លាក់ចុះនៅម៉ោងប្រហែល ៨ យប់កាលពីថ្ងៃពុធ។ យោងតាមគេហទំព័រ Downdetector.comបាននិយាយថា គេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី មានមនុស្សជាង ៤៦,០០០នាក់បានរាយការណ៍ពីបញ្ហាក្នុងការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រហែលម៉ោង ៩ យប់ បានកើនឡើងជាលើកទី២នៃការដាច់ Instagram...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបន្ថែមពណ៌លឿងទៅឲ្យត្រកូល iPhone 14 និង iPhone 14 Plus ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅទូទំាងពិភពលោកនូវពណ៌ថ្មីបែបនេះ។ អ្វីដែលសំខាន់បំផុតនោះម៉ូដែល iPhone Pro នឹងមិនទទួលបានពណ៌អ្វីឡើយ ព្រោះវាផ្តោតលើពណ៌មាស ប្រាក់ ខ្មៅ និងពណ៌ស្វាយសម្រាប់ជំនាន់នេះ។ តម្លៃ...
អាមេរិក៖ប្រធាន FBI លោក Christopher Wray បានប្រាប់សវនាការរបស់គណៈកម្មាធិការមួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគ្រប់គ្រងកម្មវិធីនៅលើឧបករណ៍រាប់លានយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាម FBI បាននិយាយថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ TikTok ដើម្បីគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ ។ ថ្លែងទៅកាន់សវនាការនៅព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ នាយក FBI លោក Christopher Wray បាននិយាយថា កម្មវិធីវីដេអូដែលគ្រប់គ្រងដោយចិនកំពុងបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអវកាសជប៉ុន បាន ឲ្យដឹងកាលពីថ្ងៃពុធថា ការវិភាគទិន្នន័យហោះហើរ នៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត H3 ដែលបរាជ័យបានបង្ហាញថា ឧបករណ៍មួយមាន កម្រិតវ៉ុលខុសប្រក្រតី នៅជុំវិញពេលដែលម៉ាស៊ីន ដំណាក់កាលទី២ ត្រូវបានគេសន្មត់ថា បញ្ឆេះឡើង ។ ទីភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ថា (JAXA)...
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចាប់ដៃជាមួយក្រុមហ៊ុនផលិតកង់អគ្គិសនីរបស់អ៊ីតាលី ឈ្មោះថា Fantic ដើម្បីផលិតកង់អគ្គិសនីរួមគ្នាមួយ ដែលយកគំរូតាមរថយន្ត Audi RS Q e-tron Dakar Racer មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែចាប់អារម្មណ៍ និង ងាកមកផលិតកង់ ដោយក្នុងនោះរួមមានទាំង ក្រុមហ៊ុន GMC,...
បរទេស ៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកយោធារុស្សី ជាច្រើននាក់ ដែលជាអ្នកបាញ់ សម្លាប់យោធាអ៊ុយក្រែនម្នាក់ ដែលមិនមានអាវុធជាប់ដៃ និងបន្ទាប់ពីវិដេអូនេះ ត្រូវបានចែកចាយពេញ បណ្តាញសង្គម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ៖ ពួកយើងត្រូវតែស្វែងរកឧក្រិដ្ឋជនសង្គ្រាម ទាំងនោះឲ្យឃើញ ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា លោកប្រធានាធិបតី អ៊ុយក្រែន និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវ កាលពីថ្ងៃពុធ សម្រាប់ការបន្តកិច្ចព្រមព្រៀង ជាមួយទីក្រុងម៉ូស្គូ ដែលបានអនុញ្ញាតឱ្យក្រុង គៀវ ធ្វើការនាំចេញគ្រាប់ធញ្ញជាតិតាមកំពង់ផែសមុទ្រ ខ្មៅក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី...
ព្រុចសែល៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមគាំទ្រអ៊ុយក្រែន អាចនឹងទទួលខុសត្រូវ ចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលផ្គត់ផ្គង់ថាមពលរុស្ស៊ីទៅកាន់អឺរ៉ុប ។ ខណៈដែលមិនបានចង្អុលបង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែនជាផ្លូវការនោះ របាយការណ៍របស់កាសែត New York Times...
គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធអាមេរិក (FTC) បានផ្ញើសំបុត្រជាច្រើនច្បាប់ ទៅកាន់ Twitter បន្ទាប់ពីការកាន់កាប់ក្រុមហ៊ុន របស់លោក Elon Musk រួមទាំងការទាមទារ ឱ្យលោកប្រគល់ឈ្មោះអ្នកកាសែត ដែលគាត់បាន ផ្តល់ឯកសារ ផ្ទៃក្នុងទៅឱ្យ, នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយសមាជិកសភា សាធារណរដ្ឋកាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT...