តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក ដែលជាសត្រូវដ៏សំខាន់នៃការបង្កើត រដ្ឋអ៊ីស្លាមរបស់អ៊ីរ៉ង់ កំពុងតែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងប្រធានាធិបតីលោក Ebrahim Raisi ប្រធានសភាលោក Mohammad Baqer Qalibaf និងប្រធានតុលាការលោក Gholamhossein Mohseni-Ejei...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចាប់ផ្តើម បើកប្រតិបត្តិការរៀបចំសមយុទ្ធយោធាហើយ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងក៏ដូចជាប្រទេសជប៉ុនផងដែរ។ ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងនោះគេសង្កេតឃើញថានាវាផ្ទុកយន្តហោះចម្បាំង ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំឲ្យសមយុទ្ធយោធានេះ ដំណើរការទៅយ៉ាងរលូននិងគួរឲ្យទាក់ទាញបំផុត។ សមយុទ្ធយោធា ដែលមានការផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើការគម្រាមកំហែង ដោយមីស៊ីលនិងនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង ដូច្នេះនាវាផ្ទុកយន្តះចម្បាំងរបស់អាមេរិក ដែលមានសមត្ថភាពខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនាវាចម្បាំងផង និងមីស៊ីលផងនោះ បានដើរតួយ៉ាងសំខាន់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី បានបំពេញទស្សនកិច្ចនផែអន្តរជាតិ នៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។ ដំណើរទស្សនកិច្ចដែលធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះបានធ្វើឡើង តាំងតែពីថ្ងៃទី២៦ថ្ងៃទី២៧និងថ្ងៃទី២៨ខែមិនាមកម្ល៉េះ។ នាវាចម្បាំងទាំងពីរគ្រឿងរបស់រុស្សី ត្រូវបានគេដឹងថាគឺជានាវាដែលប្រតិបត្តិការជាទៀងទាត់ នៅតាមសមុទ្រអាត្លង់ទិកសមុទ្រឥណ្ឌានិងសមុទ្រមេឌីទេរ៉ាណេ ហើយដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីការងារផងនិងដើម្បីឲ្យនាវិកបានឈប់សម្រាកលំហែខ្លះផង។ គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផងដែរនេះ ក្រុមមន្ត្រីមកពីទីក្រុងមូស្គូ និងប្រទេស...
Las Vegas ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិ Tesla លោក Elon Musk ចង់ផ្លាស់ប្តូរអនាគត ហើយរហូតមកដល់ពេលនេះ លោកបានសាងសង់ផ្លូវ ដែលមានតម្លៃថ្លៃណាស់ សម្រាប់ការផ្លាស់ប្តូរចិញ្ចើមផ្លូវមួយនេះ។ លោក Elon Musk មានចក្ខុវិស័យដិតដល់ទៅថ្ងៃអនាគត ដែលពេលខ្លះបាត់បង់ ក្នុងបំណងចង់មិនក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។...
យោងតាមការចេញផ្សាយរបស់ L’Equipe បានសរសេរថាកីឡាករ Lionel Messi នៅពេលនេះដូចជាកាន់តែច្បាស់ហើយថានឹងមិនអាចបន្តលេងជាមួយនឹងក្លឹបបារាំង PSG ទៀតឡើយ។ ប្រភពដដែលបានបន្តទៀតថាទំនាក់ទំនងមិនសូវល្អផងរវាងក្លឹបនិងកីឡាករព្រមទាំងបញ្ហាប្រាក់កម្រៃនៃការបន្តកុងត្រាថ្មីផងនឹងក្លាយទៅជាបញ្ហាសំខាន់ៗដែលនាំឲ្យទៅដល់ការបែកផ្លូវគ្នា។ របាយការណ៍ក៏បានសរសេរទៀតថាការវិលត្រឡប់ទៅកាន់អេស្បាញជាមួយនឹង Barcelona ក៏នៅតែមានពន្លឺនៅឡើយដោយជឿជាក់ថា Barcelonaនឹងនៅតែមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករម្ចាស់ពានពិភពលោករូបនេះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានព្រមានដល់ប្រធានសភាអាមេរិក Kevin McCarthy មិនឱ្យ “ធ្វើម្តងទៀតនូវកំហុសអតីតកាលដ៏មហន្តរាយ” ហើយជួបជាមួយប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen ដោយបានថ្លែងថា វានឹងមិនជួយឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទេ ប៉ុន្តែមានតែការបង្រួបបង្រួមប្រជាជនចិនប៉ុណ្ណោះ...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសរុស្សី លោក Aleksandr Novak កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថា បណ្តាប្រទេសជាអ្នកផលិតប្រេង ជាច្រើនទៀតនឹងចូលរួមធ្វើយុទ្ធនាការ កាត់បន្ថយការបូមប្រេងឆៅ របស់ខ្លួន ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់លោកឧបនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាប្រទេស...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អង្គការអវកាសអាមេរិកណាសា បានរកឃើញជីវិត នៅលើភពអង្គារហើយឬនៅ ខណៈការតស៊ូប្រមូល សំណាកសំខាន់ៗ នៃដី Martian ដើម្បីមកផែនដី រហូតដល់ឆ្នាំ ២០៣៣ ឯណោះ ។ប៉ុន្តែកុំរំភើបពេក ព្រោះបំពង់ពិសេសនេះ នឹងមិនអាចទៅដល់មន្ទីរពិសោធន៍លើដី ដែលអាចសិក្សា បានរយៈពេល ១០...
អេហ្ស៊ីប ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា សាត្រាស្លឹករឹត ព្រះគម្ពីរ ដ៏ចំណាស់បំផុតមួយដែលបង្កើតឡើង ដោយអាចារ្យនៅប្រទេស អេហ្ស៊ីប កាលពី ១១០០ ឆ្នាំ មុននឹងត្រូវដាក់លក់ដេញថ្លៃ ហើយអ្នកជំនាញនិយាយថា ព្រះគម្ពីរភាសាហេព្រើរ អាចលក់បានតម្លៃ រហូតដល់ ៥០ លានដុល្លារ អ្នកជំនាញនៅផ្ទះដេញថ្លៃ Sotheby’s...
ទីក្រុងវីយែន៖Alpine Club របស់ប្រទេសនេះបាននិយាយថា ផ្ទាំងទឹកកកអូទ្រីសកាលពីឆ្នាំមុនបានធ្លាក់ចុះ ច្រើនជាងពេលណាៗទាំងអស់ ដោយសារការប្រែប្រួលអាកាសធាតុគំរាមកំហែងផ្ទាំងទឹកកកជុំវិញពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Alpine Club បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយបានបន្លឺសំឡេងជាការជូនដំណឹងពណ៌ក្រហម ថា ជាមធ្យម ផ្ទាំងទឹកកកអូទ្រីសចំនួន ៨៩ ម៉ែត្រ ត្រូវបានសង្កេតឃើញដោយអង្គការបានប្រែជាខ្លីជាង ២៨.៧ ម៉ែត្រ បើធៀបនឹង ១១ ម៉ែត្រកាលឆ្នាំ ២០២១...