វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង បានបោកបក់មកលើទីប្រជុំជន និងទីក្រុងនានានៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងលិចរបស់សហរដ្ឋអាមេរិក ។ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះបានបណ្តាលឱ្យមាន ការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន ។ យោងតាមការចុះផ្សាយរបស់កាសែត Washington Post បានរបាយការណ៍ថា ព្យុះកំបុតត្បូងមានជាង៦០ត្រូវបានកត់ត្រាទុក...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានទទួលជោគជ័យនូវបេសកកម្ម ចុះចតដោយស្វ័យភាព សម្រាប់យានអវកាស ដែលអាចប្រើឡើងវិញបាន នៅឯកន្លែងសាកល្បង អាកាសយានិក នៅក្នុងសង្កាត់ Chitradurga នៃរដ្ឋ Karnataka នៅថ្ងៃអាទិត្យនេះ ។គួរបញ្ជាក់ថា បេសកកម្មនេះ ត្រូវបានអនុវត្ត...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Z 229-15 ជាវត្ថុសេឡេស្ទាល អាចជាវត្ថុមួយក្នុង ចំណោមវត្ថុ៣ផ្សេងគ្នា និងទាំងអស់ក្នុងពេលតែមួយ ព្រមទាំងត្រូវបានចែករម្លែក ជារូបភាពនៃសប្តាហ៍របស់ទីភ្នាក់ងារ អវកាសអឺរ៉ុបសម្រាប់សប្តាហ៍ នៃថ្ងៃទី ២៧ ខែមីនា រូបភាពនៃ Z 229-15 បង្ហាញពីវត្ថុអវកាស...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោក Elon Musk ហាក់ដូចជាផ្តល់ ប្រាក់រង្វាន់ចំនួន ១ លានដុល្លារ ប្រសិនបើប្រភពនៃ “Botnets” ដែលសំដៅលើ ពិន្ទុកេរ្តិ៍ឈ្មោះអាច ត្រូវបានកំណត់អត្តសញ្ញាណ បន្ទាប់ពី Twitter បានបង្កើតក្បួនដោះស្រាយ មួយចំនួនរបស់ខ្លួន...
វ៉ាស៊ីនតោន ៖ វាមិនទំនងទេ ដែលអ៊ុយក្រែន នឹងយកមកវិញនូវទឹកដីអធិបតេយ្យភាព ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិទាំងអស់ របស់ខ្លួននៅឆ្នាំនេះ នេះបើយោង តាមឧត្តមសេនីយ៍ជាន់ខ្ពស់ របស់អាមេរិក ។ ការអះអាងនេះត្រូវបានធ្វើឡើង ដោយលោកឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយនឹង Defense One ដែលមានមូលដ្ឋាន...
អាមេរិក ៖ នាយកប្រតិបត្តិ Google លោក Sundar Pichai បានបញ្ជាក់ថា AI chatbot Bard របស់ក្រុមហ៊ុន នឹងទទួលការអាប់ដេត ក្នុងពេលឆាប់ៗនេះ ហើយការអាប់ដេត Bard ប្រហែលជាជាផ្នែកមួយ នៃផែនការរបស់ Google ដើម្បីតាមទាន់ Microsoft Bing...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អង្គការអវកាស ណាសា នឹងបង្ហាញឈ្មោះ អវកាសយានិក ជនជាតិអាមេរិក ៣នាក់ និងកាណាដាម្នាក់ នៅថ្ងៃចន្ទ ដែលនឹងហោះហើរ ជុំវិញភពព្រះច័ន្ទនៅឆ្នាំក្រោយ ដែលជាបុព្វហេតុ នៃការវិលត្រឡប់មកភពព្រះច័ន្ទ ជាលើកដំបូង ក្នុងរយៈពេលកន្លះសតវត្ស ។ បេសកកម្ម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសឥណ្ឌា ចំពោះវិស័យយោធាកាលពីឆ្នាំសារពើពន្ធ២០២២ដល់២០២៣ឬគិតត្រឹមខែមិនាឆ្នាំ២០២៣នេះមានកើនឡើង ដល់កំណត់ត្រាថ្មីមួយ។ ប្រភពដដែលបានបង្ហាញថាការនាំចេញមានចំនួនទៅដល់១៦០ពាន់លានរូពីឬត្រូវជា១,៩៤ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងអត្រាកើនឡើងប្រមានជា៣៦៥លានដុល្លារលើសឆ្នាំចាស់និងកើនឡើងដល់ទៅ១០ដងនៃទំហំការនាំចេញកាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននេះឥណ្ឌាកំពុងនាំចេញទៅកាន់ប្រមានជា៨៥ប្រទេសហើយឧស្សាហកម្មឥណ្ឌាបានបង្ហាញពីសមត្ថភាពនៃការរចនា និងការអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ពិភពលោក ជាមួយនឹងក្រុមហ៊ុនចំនួន១០០រួចមកហើយដែលនាំចេញផលិតផលការពារជាតិនាពេលបច្ចុប្បន្ន ។ ដើម្បីជំរុញការនាំចេញផលិតផលការពារជាតិ រដ្ឋាភិបាលឥណ្ឌាក្នុងរយៈពេលពី៥ ទៅ ៦ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានយកគំនិតផ្តួចផ្តើមគោលនយោបាយមួយចំនួន និងអនុវត្តកំណែទម្រង់ រួមទាំងការសម្រួលនីតិវិធីនាំចេញ និងធ្វើឱ្យឧស្សាហកម្មកាន់តែមានភាពស្និទ្ធស្នាលក្នុងការធ្វើអាជីវកម្មជាមួយការនាំចេញតាមអ៊ីនធឺណិតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា រុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញឲ្យសមាជិករារាំងសកម្មភាពនេះក៏ដោយ ។ គេបានដឹងថា សមាជិក១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែងជាប្រធានសម្រាប់រយៈពេល១ខែតាមលំនាំវិលជុំ ។ លើកចុងក្រោយដែលរុស្ស៊ីកាន់តំណែងជាប្រធានគឺខែកុម្ភៈឆ្នាំ២០២២ ប្រទេសនេះបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ។ នេះមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំដោយប្រទេសដែលប្រធានាធិបតីត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ...
បរទេស៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។ យោងតាមការចេញផ្សាយ របស់RTកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ផ្តោតទៅល់ការធ្វើប្រតិបត្តិការទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា ឲ្យមានការប្រើប្រាស់ជំនួសវិញ ជាលុយប្រេស៊ីល (real) និងលុយចិន (renminbi)ឲ្យបានកាន់តែច្រើនឡើង។...