ចិន ៖ អ្នកជំនាញ បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Alibaba Group នឹងធ្វើឲ្យបច្ចេកវិទ្យា ទម្ងន់ធ្ងន់កាន់តែមានភាពរហ័សរហួន ក្នុងការចាប់យកឱកាសអាជីវកម្មថ្មីៗ ទទួលបានតម្លៃ ទីផ្សារខ្ពស់ និងបញ្ចូលភាពរឹងមាំ ទៅក្នុងការបង្កើតថ្មី ផ្នែកបច្ចេកវិទ្យា ពីអង្គភាពអាជីវកម្មចម្រុះរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ពួកគេបានបន្ថែមថា កំណែទម្រង់នេះធ្វើឡើងដោយការ...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាបណ្តាប្រទេសនៅអង្គការណាតូ ពេលនេះកំពុងចូលរួមក្នុងការធ្វើសង្គ្រាម ប្រឆាំងទៅនឹងប្រទេសរុស្សី ជាមួយនឹងអ៊ុយក្រែន និងកំពុងចូលខ្លួនកាន់តែច្រើន ទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាលោក Lavrovបានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបទសំភាសមួយក្រោយពេលដែលកិច្ចប្រជុំរវាងលោកជាមួយនឹងសមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian នាទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញដដែលនេះ។ លោករដ្ឋមន្ត្រីការបរទេសរុស្សីរូបនេះ បានបន្តទៀតថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការបាត់បង់ឧបករណ៍ប្រយុទ្ធជាច្រើន នៅក្នុងសង្គ្រាមប្រឆាំងជាមួយនឹងរុស្សី វាបានធ្វើឲ្យកងកម្លាំងយោធាអ៊ុយក្រែន ទាមទារចាំបាច់នូវការជួយផ្គត់ផ្គង់បន្ថែម ទាំងរថក្រោះនិងគ្រាប់កាំភ្លើង និងប្រព័ន្ធការពារអាកាសផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner បានសរសេរលិខិតបញ្ជូនទៅកាន់រតនាគារជាតិ កាលពីដើមសប្តាហ៍កន្លងមកនិងផ្ញើជូនឯកសារចម្លងទៅសភាជាតិផង ដើម្បីអាចធ្វើការពិភាក្សាដោយបិទទ្វាមួយ ចំពោះការបង្កើនជមនួយោធាជូន ទៅដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រីត្រូវបានប្រភពដដែល អះអាងថាបានធ្វើលិខិតស្នើសុំ ៣,២ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយនៅក្នុងឆ្នាំនេះ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រាប់រុស្ស៊ីថា ខ្លួននឹងលែងចែករំលែកទិន្នន័យ ស្តីពីកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់ខ្លួនទៀតហើយ ដោយសារតែការប្រកាសរបស់ទីក្រុងម៉ូស្គូ កាលពីខែមុន ដើម្បីផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “នេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតប ចំពោះរុស្ស៊ីដែលបដិសេធជាមុនក្នុងការផ្តល់ទិន្នន័យ យើងរីករាយនឹងផ្តល់ទិន្នន័យនេះ ប្រសិនបើរុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញា ប៉ុន្តែមិនឃើញហេតុផលណាមួយ ក្នុងការលើកទឹកចិត្តរុស្ស៊ីឱ្យជៀសវាងការអនុលោមតាមសន្ធិសញ្ញា...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃចន្ទថា ពួកគេបានរកឃើញទឹកដក់នៅខាងក្នុងកញ្ចក់តូចៗ ដែលនៅរាយប៉ាយពាសពេញភពព្រះចន្ទ្រ ដោយបានបង្ហាញថា នៅថ្ងៃណាមួយ គេអាចទាញយក និងប្រើប្រាស់ដោយ “អ្នករុករកនៅថ្ងៃអនាគត” ។ ភពព្រះចន្ទ្រនេះត្រូវបានគេជឿថា មានសភាពស្ងួតយូរមកហើយ...
អង់គ្លេស ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា នៅពេលណាសា “NASA” បន្តផែនការរបស់ខ្លួន ក្នុងការបញ្ជូនមនុស្ស ត្រឡប់ទៅភពព្រះច័ន្ទវិញ ប្រទេសមួយផ្សេងទៀត នឹងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានមនុស្សរស់នៅ និងធ្វើការលើរូបកាយ សេឡេស្ទាល ។ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce របស់អង់គ្លេស បានប្រកាសថា ខ្លួននឹងយកការស្រាវជ្រាវរបស់ខ្លួនចេញពីពិភពលោកនេះ...
បរទេស៖ នាវាបំពាក់មីស៊ីល (TOF) ចំនួនពីរគ្រឿងបានបាញ់សាកល្បង មីស៊ីលប្រឆាំងនាវា ដែលជាមីស៊ីលប្រភេទ Moskit និងបានបំផ្លាញគំរូគោលដៅមួយនៅក្នុង ឈូងសមុទ្រ Peter the Great Gulf ក្នុងសមុទ្រជប៉ុន, នេះបើយោងតាមវីដេអូ ដែលចេញផ្សាយ ដោយកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រជាជនអាមេរិក “អធិស្ឋាន” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបង្ហាញផែនការចុងក្រោយបំផុត របស់លោក សម្រាប់អាវុធនុយក្លេអ៊ែរ របស់ប្រទេស កាលពីចុងសប្តាហ៍កន្លងទៅ។ លោក ពូទីន បានប្រកាសកាលពីថ្ងៃសៅរ៍ថា ផែនការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្ស ខណៈដែលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច នៅតែបន្តជូរចត់...
ប៉េកាំង ៖ សហរដ្ឋអាមេរិក បានរក្សាសកម្មភាពយោធាដ៏ខ្លាំងក្លានៅជុំវិញប្រទេសចិន បើទោះបីជាមានការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនក្នុងឆ្នាំ២០២២ ក៏ដោយ ដែលជាស្ថានភាពមួយដែលអ្នកជំនាញបានឲ្យដឹងថា នឹងធ្វើឱ្យចិន កាន់តែញញើត និងនាំទៅរកវិធានការតបតបន្ថែមទៀតដែ លប្រឆាំងនឹងការគិតប្រាថ្នា របស់សហរដ្ឋអាមេរិក។ សូម្បីតែប្រឆាំងនឹងផ្ទៃខាងក្រោយ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន យោធាអាមេរិក បានសង្កត់ធ្ងន់លើការរារាំង យោធាប្រឆាំងនឹងប្រទេសចិន រក្សាកម្រិតខ្ពស់នៃប្រតិបត្តិការ ឈ្លបយកការណ៍ជិតស្និទ្ធ នៅក្នុងសមុទ្រចិនខាងត្បូង និងបានបញ្ជូននាវា និង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលមានទំហំតូចជាងមុន ហើយបានប្តេជ្ញាថា នឹងផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ប្រទេសនេះក្នុងពេលធ្វើសមយុទ្ធ ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានចេញផ្សាយរូបថតនៃក្បាលគ្រាប់ដែលត្រូវបានគេហៅថា...