ព័ត៌មានអន្តរជាតិ

ផ្ទាំងទឹកកកអូទ្រីសថយចុះ ជាងរាល់ដង ដោយសារការ ប្រែប្រួលអាកាសធាតុ

ទីក្រុងវីយែន៖Alpine Club របស់ប្រទេសនេះបាននិយាយថា ផ្ទាំងទឹកកកអូទ្រីសកាលពីឆ្នាំមុនបានធ្លាក់ចុះ ច្រើនជាងពេលណាៗទាំងអស់ ដោយសារការប្រែប្រួលអាកាសធាតុគំរាមកំហែងផ្ទាំងទឹកកកជុំវិញពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


Alpine Club បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយបានបន្លឺសំឡេងជាការជូនដំណឹងពណ៌ក្រហម ថា ជាមធ្យម ផ្ទាំងទឹកកកអូទ្រីសចំនួន ៨៩ ម៉ែត្រ ត្រូវបានសង្កេតឃើញដោយអង្គការបានប្រែជាខ្លីជាង ២៨.៧ ម៉ែត្រ បើធៀបនឹង ១១ ម៉ែត្រកាលឆ្នាំ ២០២១ ។ មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តនៃ សេវាកម្មវាស់ផ្ទាំងទឹកកករបស់ Alpine Club មានតាំងពីឆ្នាំ ១៨៩១ មានការបាត់បង់ផ្ទាំងទឹកកកកាន់តែច្រើន។


Alpine Club បានបន្ថែមថា ការដកថយនៃផ្ទាំងទឹកកកយ៉ាងខ្លាំងធ្វើឲ្យផលវិបាកនៃការប្រែប្រួល អាកាសធាតុកាន់ តែខ្លាំងឡើងយ៉ាងសម្បើមយ៉ាងច្បាស់លាស់ ដោយព្រមានថា ផ្ទាំងទឹកកកនៅ ប្រទេសអូទ្រីសនឹងរលាយបាត់នៅចុងឆ្នាំ ២០៧៥។ វាបានជំរុញឲ្យមានការការពារផ្ទាំងទឹកកកឲ្យបានល្អប្រសើរក្នុងប្រទេសអាល់ផែន។

ការអភិវឌ្ឍន៍ទេសចរណ៍នៃតំបន់ផ្ទាំងទឹកកក គឺមិនសមហេតុផលទៀតទេនៅពេល វិបត្តិអាកាសធាតុកំពុងមានផល ប៉ះពាល់យ៉ាងធំធេងលើផ្ទាំងទឹកកក។
នេះបើយោងតាមការសិក្សាដែលបាន ចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងខែមករាថា ពាក់កណ្តាល នៃផ្ទាំងទឹកកកចំនួន ២១៥,០០០របស់ផែនដី និងមួយភាគបួននៃម៉ាស់របស់ពួកគេនឹងរលាយ អស់នៅចុងសតវត្សន៍ ។ ការសិក្សាបាននិយាយថា ការណ៍នេះនឹងកើតឡើងបើទោះ ជាការឡើងកម្តៅផែនដី អាចត្រូវបានបិទនៅត្រឹម ១,៥ អង្សាសេ ជាគោលដៅនៃកិច្ចព្រមព្រៀងប៉ារីសដ៏មាន មហិច្ឆតាដែលអ្នកវិទ្យាសាស្ត្រជាច្រើនបាននិយាយថា មិនអាចសម្រេចបាននោះទេ។


សីតុណ្ហភាពមធ្យមសកលបច្ចុប្បន្នត្រូវ បានប៉ាន់ប្រមាណថានឹងកើនឡើង ២.៧ អង្សារសេនឹងបណ្តាល ឲ្យបាត់បង់ផ្ទាំងទឹកកក ស្ទើរតែទាំងស្រុងនៅអឺរ៉ុបកណ្តាល កាណាដាខាងលិច និងទ្វីបសហរដ្ឋអាមេរិក និងនូវែលសេឡង់៕

ដោយ៖លី ភីលីព

Most Popular

To Top