ប៉ារីស៖នេះបើយោងតាមការស្រាវជ្រាវ បានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា មហាសមុទ្រពិភពលោក ដែលបានស្រូបយកកម្ដៅភាគច្រើន បណ្តាលមកពីការបំពុលកាបូនរបស់មនុស្សជាតិ បានបន្តរកឃើញសីតុណ្ហភាព បំបែកកំណត់ត្រាកាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រែប្រួលអាកាសធាតុ បានបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី នាំឲ្យអស្ថិរភាពបរិយាកាស និងពង្រីកព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាព្យុះ។ មហាសមុទ្រស្រូបយកប្រហែល ៩០ ភាគរយនៃកម្ដៅ លើសពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ការពារផ្ទៃដី ប៉ុន្តែបង្កើតរលកកម្ដៅសមុទ្រដ៏ធំ និងយូរអង្វែងដែលមានឥទ្ធិពលបំផ្លិចបំផ្លាញ ដល់ជីវិតក្រោមទឹក។...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹង នៅក្នុងការអាប់ដេតនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានបាត់បង់សម្ភារៈយោធាយ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបង្កើនការពង្រឹង ដើម្បីត្រៀមសម្រាប់ការវាយលុករបស់អ៊ុយក្រែន ដែលអាចកើតមាន។ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទថា រថក្រោះ ១១ គ្រឿង រថពាសដែក ១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ៣...
តូក្យូ៖ ប្រទេសចិន បានធ្វើសមយុទ្ធប្រយុទ្ធកាល ពីថ្ងៃអាទិត្យនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមយោធារបស់ប្រទេសនេះ ដោយកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង បាននិយាយ នៅថ្ងៃបន្ទាប់ថា នាវាចម្បាំងចិនចំនួន ៤ និងយន្តហោះយោធាចំនួន ៥៧គ្រឿងត្រូវបានរកឃើញ។ ប្រភពពីយោធារបស់ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលផ្តោតលើការវាយប្រហារលើដី និងការវាយលុកតាមសមុទ្រ ដែលជាសមយុទ្ធលើកទីពីរ ក្នុងរយៈពេលតិចជាងមួយខែ។...
DENVER៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា គ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុបានបន្តកើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយបានវាយប្រហារប្រទេសនេះដែលមានអាកាសធាតុអាក្រក់នៅក្នុងរដ្ឋចំនួន១៨ដែលបណ្តាលឱ្យខូចខាតយ៉ាងតិច១ពាន់លានដុល្លារអាមេរិកក្នុងរដ្ឋនីមួយៗសរុបជាង១៦៥ពាន់លានដុល្លារ ។ នេះបើតាមអ្នកវិទ្យាសាស្ត្រសហព័ន្ធ (NOAA)បានគណនាកាលពីថ្ងៃអង្គារ ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិបានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយថា ទោះបីជាឆ្នាំ២០២២ មិនមែនជាឆ្នាំដែលក្តៅបំផុតសម្រាប់សហរដ្ឋអាមេរិកក៏ដោយ វាគឺជាឆ្នាំដ៏ព្រៃផ្សៃបំផុតទី៣ នៅទូទាំងប្រទេស ទាំងចំនួនដ៏ខ្លាំងបំផុត គិតជាទឹកប្រាក់ចំនួន១ពាន់លានដុល្លារ...
អាមេរិក៖ Meta បានបដិសេធការបង្ហោះសារដែលបង្កគ្រោះថ្នាក់កំពុងធ្វើការពិនិត្យឡើងវិញ បន្ទាប់ពី ដំណើរការមជ្ឈមណ្ឌលសម្របសម្រួលដ៏សំខាន់របស់ Facebook នៅអាហ្វ្រិកខាងកើត ខណៈលោកស្រី Sama បានប្រកាសថា ខ្លួននឹងឈប់ផ្តល់សេវាកម្មពិនិត្យមាតិកាដល់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។ Meta បាននិយាយថា វាជាការសម្រេចចិត្តរបស់លោកស្រី Sama ហើយលោក Sama បានខឹងសម្បារចំពោះបរិយាកាសសេដ្ឋកិច្ច។ កាលពីខែឧសភា...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការព្រមានអំពីទឹកជំនន់ត្រូវបានចេញនៅទូទាំងចក្រភពអង់គ្លេសដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅតាមផ្លូវដោយមានល្បឿន ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ Met Office បានចេញការព្រមានពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទីក្រុង Wales ភាគខាងលិចចក្រភពអង់គ្លេស និងភាគនិរតីនៃប្រទេសស្កុតឡែនកាលពីល្ងាចថ្ងៃអង្គារ ខណៈការព្រមានពណ៌លឿងសម្រាប់ខ្យល់ខ្លាំងគ្របដណ្តប់លើកោះភាគខាងជើងពេញមួយយប់។ យោងតាមអ្នកព្យាករណ៍ជាតិបានឲ្យដឹងថា ការព្រមានខ្យល់ពណ៌លឿងនៅលើកោះភាគខាងជើងនៃប្រទេសស្កុតឡែនអាចប៉ះពាល់ដល់ការដឹកជញ្ជូនសាធារណៈ ហើយសហគមន៍ឆ្នេរសមុទ្រមួយចំនួននឹងរងផលប៉ះពាល់ដោយសារមានរលកធំៗ។ ការព្រមាននេះមានរហូតដល់ម៉ោង ១០ ព្រឹកថ្ងៃពុធ ដោយបានព្យាករណ៍ថានឹងមានល្បឿនខ្យល់ឡើងដល់ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាកាសធាតុសើម...
ទីក្រុងរ៉ូម៖ផ្ទះដ៏ប្រណិតមួយត្រូវបានសាងសង់ដោយអតីតទាសករ ២ នាក់នៅ Pompeii បុរាណជាផ្ទះបនសម័យកាលនោះធ្វើការជួសជុលឡើងវិញដើម្បីបង្ហាញភាពរុងរឿងរបស់ផ្ទះ មុនពេលត្រូវបានកប់ក្នុងផេះភ្នំភ្លើង Vesuvius នាឆ្នាំ ៧៩ នៃគ.ស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការជួលជុលឡើងវិញរយៈពេល ២០ ឆ្នាំនៃ ‘The House of the Vetti’ បានរកឃើញសសរថ្ម កន្លែងបាញ់ទឹក និងផ្ទាំងគំនូរបែបស្រើបស្រាលជាច្រើនដោយមានរូបភាពមួយបង្ហាញពីព្រះ...
ទីក្រុង Seattle ៖សាលារដ្ឋនៅទីក្រុង Seattle បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុន បច្ចេកវិទ្យាយក្ស “Big Tech” មួយចំនួនដោយអះអាងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេទទួលខុសត្រូវ ចំពោះវិបត្តិសុខភាពផ្លូវចិត្ត ក្នុងចំណោមយុវវ័យ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ពាក្យបណ្តឹងដែលបាន ដាក់កាលពីថ្ងៃសុក្របាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook Instagram...
ប៉ារីស ៖ យោងតាមការវិភាគ លើឯកសារស្រាវជ្រាវ និងប៉ាតង់រាប់លានបានឲ្យដឹងថា អត្រា នៃការរកឃើញវិទ្យាសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា កំពុងថយចុះ បើទោះបីជាចំនួនចំណេះដឹងកំពុងកើនឡើងយ៉ាងខ្លាំងក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ អ្នកដឹកនាំអ្នកស្រាវជ្រាវ Michael Park បានប្រាប់ AFP បានប្រាប់ឲ្យដឹងថា ការស្រាវជ្រាវពីមុនបានបង្ហាញពីការធ្លាក់ចុះនៃវិញ្ញាសាបុគ្គល ការសិក្សាជារឿងដំបូង បានបញ្ជាក់យ៉ាងច្បាស់...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដា បានប្រកាសថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក និងក្រុមហ៊ុន Lockheed Martin ជាមួយ Pratt & Whitney ដើម្បីទិញយន្តហោះចម្បាំងធុន F-35 ចំនួន ៨៨គ្រឿង។ ការចែកចាយយន្តហោះដំបូងគេ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ហើយកងនាវាដែលដំណើរការពេញលេញ ត្រូវបានគេរំពឹងថានៅចន្លោះឆ្នាំ២០៣២ និង ២០៣៤...