បរទេស៖លោក Jan Emeryk Rosciszewski អគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅប្រទេសបារាំងបានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថាប្រទេសប៉ូឡូញប្រហែលជានឹងមិនមានជម្រើសច្រើនឡើយហើយបង្ខំចិត្តក្នុងការចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងជម្លោះនៅអ៊ុយក្រែនជាមិនខាន។ សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតជាន់ខ្ពស់ប៉ូឡូញរូបនេះបានធ្វើឡើងកាលពីចុងសប្តាហ៍ជាមួយនឹងក្រុមអ្នកព័ត៌មានរបស់ LCI ដោយក្នុងនោះRosciszewski បានស្តីបន្ទោសដែរទៅលើបញ្ហាអរិភាពដែលបានបន្តអស់រយៈពេលជាងមួយឆ្នាំរួចមកហើយលើទីក្រុងមូស្គូ ដោយបញ្ជាក់ថាវាមិនមែនជាអង្គការណាតូ មិនមែនប៉ូឡូញ មិនមែនបារាំង និងមិនមែនស្លូវ៉ាគី ដែលកំពុងតែបង្កើនភាពតានតឹងអន្តរជាតិនោះទេ ប៉ុន្តែវាគឺដោយសារតែរុស្ស៊ីតែម្តង។ លោកបានបញ្ជាក់បែបនេះថា៖ទោះបីជាអ៊ុយក្រែននឹងទទួលជ័យជំនះឬអាចបានត្រឹមការពារខ្លួនបានជោគជ័យក្តីប៉ុន្តែប៉ូឡូញប្រហែលជានឹងត្រូវបង្ខំចិត្តក្នុងការចូលរួមជម្លោះនេះទោះបីក្នុងករណីណាមួយក៏ដោយ។ ក្នុងនោះលោកRosciszewski បានសង្កត់ធ្ងន់ថាបើមិនដូច្នេះទេ តម្លៃចម្បងរបស់យើង ដែលជាមូលដ្ឋាននៃអរិយធម៌ និងវប្បធម៌របស់យើង នឹងស្ថិតក្នុងគ្រោះថ្នាក់ជាមូលដ្ឋាន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) មួយផ្សេងទៀត ដោយបានចេញបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកនោះផ្អាកដំណើរការ និងកន្លែងពាក់ព័ន្ធនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ។ ករណីជំងឺប៉េស្តអាហ្វ្រិកលើកទី៥នៅក្នុងប្រទេសក្នុងឆ្នាំ២០២៣នេះត្រូវបានបញ្ជាក់ បន្ទាប់ពីសត្វជ្រូកចំនួន៥០ក្បាលបានងាប់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ដែលមានសត្វជ្រូកចំនួន១២.៨៤២ក្បាលដែលបានចិញ្ចឹមនៅក្នុងតំបន់ Pocheon ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល ។ ក្រសួងកសិកម្ម ស្បៀងអាហារ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអវកាសឯកជន របស់កូរ៉េខាងត្បូងឈ្មោះថា Innospace បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយាន សាកល្បងដោយជោគជ័យ ដែលជាការកត់សម្គាល់លើក ដំបូងបំផុតនៃប្រភេទ របស់ខ្លួនដោយវិស័យឯកជន របស់ប្រទេសនេះ ។ យាន Hanbit-TLV ដែលជាយាន បាញ់បង្ហោះសាកល្បង...
អាមេរិក ៖ នេះបើយោងតាមមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់អង្គការណាសាក្នុងរដ្ឋ Maryland បានប្រាប់ឲ្យដឹងថា ណាសា “NASA” សង្ឃឹមថានឹងយល់ពីរបៀប ដែលជីវិតនៅលើផែនដី បានចាប់ផ្តើមតាមរយៈបេសកកម្មថ្មីមួយ ទៅកាន់ព្រះច័ន្ទយក្ស របស់ភពសៅរ៍ Titan នៅឆ្នាំ២០២៧ ខាងមុខនេះនេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN ។ បេសកកម្មដ៏មានមហិច្ឆតា ដែលមានឈ្មោះថា...
ញូវយ៉ក ៖ នាយកប្រតិបត្តិ លោក Andy Jassy បាននិយាយក្នុងអនុស្សរណៈមួយ ទៅកាន់បុគ្គលិកជាផ្លូវការថា ក្រុមហ៊ុន Amazon គ្រោងនឹងកាត់បន្ថយ បុគ្គលិក៩០០០នាក់ បន្ថែមទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ គឺជាបញ្ឈប់បុគ្គលិក ដ៏ធំបំផុតទី២ក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការកាត់បន្ថយបុគ្គលិក នឹងបង្ហាញពីការបញ្ឈប់ការងារ...
បរទេស៖ ភាគហ៊ុននៅក្នុង Credit Suisse បានធ្លាក់ចុះជាង ៦០ភាគរយ បន្ទាប់ពីកិច្ចព្រមព្រៀងមួយកាលពីចុងសប្តាហ៍ ដែលពាក់ព័ន្ធនឹងការកាន់កាប់ដោយគូប្រជែងរបស់ស្វីស UBS ហើយភាគហ៊ុននៅក្នុង UBS បានក៏បានធ្លាក់ចុះ ១៤ ភាគរយផងដែរ។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពប្រែប្រួល និងភាពស្ងប់ស្ងាត់ភ្លាមៗនៅលើទីផ្សារ ធនាគារកណ្តាលជាន់ខ្ពស់ និងអ្នកនយោបាយនៅអឺរ៉ុបបានជំរុញយ៉ាងខ្លាំងក្លាថាបញ្ហារបស់ Credit Suisse និងបញ្ហាពាក់ព័ន្ធនៅក្នុងវិស័យធនាគារនៅសហរដ្ឋអាមេរិក បន្ទាប់ពីការដួលរលំនៃធនាគារ Silicon...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា កាលពីចុងសប្តាហ៍ ក្រុមបាតុកររាប់ពាន់នាក់បានអំពាវនាវសម្រាប់ការដកទ័ពរបស់ប្រទេសបារាំង ចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា(NATO) និងការបញ្ឈប់ជាបន្ទាន់ចំពោះការប្រគល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ។ យោងតាមបណ្តាញព័ត៌មាន RIA Novosti “ការដើរក្បួនដើម្បីសន្តិភាព” បានចាប់ផ្តើមនៅជិតទីតាំងនៃព្រឹទ្ធសភាបារាំង ។ បាតុករបានគ្រវីបដា ដែលបានដាក់ថា “បញ្ឈប់សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអង្គការ NATO”...
កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ប្រភេទសត្វនៅ ក្នុងប្រទេសអូស្ត្រាលីថ្មី ជាង៦០០ប្រភេទ ត្រូវបានគេរកឃើញកាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹង ។ យោងតាមការសិក្សាស្រាវជ្រាវ ធនធានជីវសាស្ត្រអូស្ត្រាលីចុងក្រោយបំផុត ហៅកាត់ថា (ABRS) ដែលត្រូវបានបោះពុម្ពផ្សាយ ដោយនាយកដ្ឋានកិច្ចការប្រែប្រួល អាកាសធាតុ ថាមពល...
ស្វីស៖ រដ្ឋាភិបាលសហព័ន្ធស្វីស បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Credit Suisse នឹងត្រូវបានកាន់កាប់ដោយធនាគារយក្សស្វីស UBS នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋាភិបាលបានឲ្យដឹងថា កាលពីថ្ងៃសុក្រលំហូរចេញ សាច់ប្រាក់ងាយស្រួល និងការប្រែប្រួលទីផ្សារបានបង្ហាញថា វាមិនអាចស្តារទំនុកចិត្ត ដែលចាំបាច់ទៀតទេហើយថាដំណោះស្រាយឆាប់រហ័សនិងស្ថេរភាព គឺចាំបាច់ជាដាច់ខាត។ រដ្ឋាភិបាលបានឲ្យដឹងថា “នៅក្នុងស្ថានភាពដ៏លំបាកនេះ ការកាន់កាប់ Credit Suisse...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យុវជនកូរ៉េខាងជើង ប្រមាណជាង៨០០.០០០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹង “ចក្រពត្តិនិយមអាមេរិក” ដែលនេះបានកើតឡើងនៅប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មាន ឥទ្ធិពលបំផុតរបស់ខ្លួន ។ បន្ទាប់ពីឆ្នាំបំបែកកំណត់ត្រានៃការសាកល្បងអាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងពីក្រុងព្យុងយ៉ាង ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន...