ព័ត៌មានអន្តរជាតិ

អូស្ត្រាលី រកឃើញប្រភេទសត្វថ្មីៗ ប្រមាណជាង៦០០ប្រភេទ

កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ប្រភេទសត្វនៅ ក្នុងប្រទេសអូស្ត្រាលីថ្មី ជាង៦០០ប្រភេទ ត្រូវបានគេរកឃើញកាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹង ។

យោងតាមការសិក្សាស្រាវជ្រាវ ធនធានជីវសាស្ត្រអូស្ត្រាលីចុងក្រោយបំផុត ហៅកាត់ថា (ABRS) ដែលត្រូវបានបោះពុម្ពផ្សាយ ដោយនាយកដ្ឋានកិច្ចការប្រែប្រួល អាកាសធាតុ ថាមពល បរិស្ថាន និងទឹក នៅថ្ងៃចន្ទនេះ អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះប្រភេទសត្វ និងរុក្ខជាតិដើមកំណើតថ្មីចំនួន៦២៦ ប្រភេទនៅក្នុងឆ្នាំ២០២២ ។

ប្រភេទទាំងនោះរាប់បញ្ចូលទាំង Lamarckdromia beagle ដែលជាសត្វក្តាម ដែលរស់នៅលើទឹកនៅឆ្នេរសមុទ្រ ភាគខាងលិចអូស្ត្រាលី (WA) ដែលគ្របខ្លួនវានៅក្នុងអេប៉ុង ដែលរើសបានពីបាតសមុទ្រ ដើម្បីក្លែងបន្លំពីសត្វមំសាសី ។

មួយទៀត Glyptapanteles andamookaensis ជាសត្វបរាសិតពីប្រទេស អូស្ត្រាលីខាងត្បូង ដែលទម្លាក់កូនដង្កូវរបស់វានៅក្នុង ដង្កូវនាងរស់ ដើម្បីធ្វើការបង្កកំណើត ។ នៅពេលញាស់ សត្វនេះបានចេញពីខ្លួនមេរបស់វា។

ការបោះពុម្ពចុងក្រោយបំផុត របស់ ABRS ត្រូវបានបោះពុម្ពមួយថ្ងៃ បន្ទាប់ពីថ្ងៃកើតសរសើរលើកតម្កើង អ្នកវិទ្យាសាស្ត្រក្នុងការ អបអរសាទរការងារ ដែលអ្នកវិទ្យាសាស្ត្រ ធ្វើដើម្បីកំណត់ ចាត់ថ្នាក់ និងដាក់ឈ្មោះប្រភេទសត្វថ្មីៗ ។

លោក Tanya Plibersek រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងទឹកបានថ្លែងនៅក្នុងកម្មវិធីមួយថា “វាពិតជាគួរឱ្យរំភើបណាស់ដែលគិតថា យើងកំពុងស្វែងរក និងដាក់ឈ្មោះប្រហែល ២ប្រភេទថ្មីជារៀងរាល់ថ្ងៃ ។

“យើងមិនអាចការពារប្រភេទ សត្វដែលជិតផុតពូជ ឬរងការគំរាមកំហែងដោយមិនដឹងថា វាជាអ្វី និងកន្លែងដែលវារស់នៅនោះទេ ។ វាជួយយើងក្នុងការមើល ថែរក្សាពួកវាទៅអនាគត” ។

ប្រភេទសត្វថ្មីមួយចំនួនដែលរួមបញ្ចូល នៅក្នុងរបាយការណ៍នេះ រួមមាន ពីងពាងបំពង់ កង្កែបភ្នំ និង ប្រភេទរងនៃឌុនណាត កំពុងស្ថិតនៅក្រោមការគំរាមកំហែង នៃការផុតពូជរួចទៅហើយ ដោយសារប្រភេទសត្វឈ្លានពាន ភ្លើងឆេះព្រៃ និងការប្រែប្រួលអាកាសធាតុ ។

បើយោងតាមរបាយការណ៍ មានតែ៣០ភាគរយ នៃប្រភេទសត្វទាំងអស់នៅលើផែនដីប៉ុណ្ណោះ ដែលត្រូវបានកត់ត្រាដោយអ្នកវិទ្យាសាស្ត្រ ៕

Most Popular

To Top