ទីក្រុង LOS ANGELES ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Twitter កំពុងបញ្ចប់ការចូលប្រើ ដោយឥតគិតថ្លៃ ទៅកាន់ចំណុចប្រទាក់កម្មវិធី របស់ខ្លួន ឬ API ខណៈ API បម្រើការជាកម្មវិធីជាឈ្មួញ កណ្តាលធ្វើឲ្យកម្មវិធី២ និយាយគ្នាទៅវិញទៅមក ។ API គឺជាមធ្យោបាយ អាចចូលដំណើរការ...
បរទេស៖មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ត្រូវ បានបាញ់បង្ហោះ តេស្តសាកល្បងបានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ព អាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាង ថាវាធ្វើឡើងដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការរារាំងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅ កាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force...
បរទេស៖ប្រទេសរុស្សីទំនងជានឹងអាចទទួលបានជ័យជំនះ នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវនឹង មិនអាចទទួលបានការ ផ្គត់ផ្គង់អាវុធបន្ថែមទៀតពីអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការលើកឡើងរបស់លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានធ្វើឡើងនៅក្នុងអំឡុងពេលនៃបទសំភាស ជាមួយនឹងកាសែតបារាំង Le Figaro កាលពីចុងសប្តាហ៍កន្លងមកតាមរយៈការឆ្លើយសំណួរថាតើលោក Vladimir Putin នឹងអាចទទួលបានជ័យជំនះលើអ៊ុយក្រែនឬយ៉ាងណា៕ លោកបានឆ្លើយតបបន្ថែមបែបនេះទៀតថា៖ ប្រាកដណាស់រុស្សី នឹងទទួលជ័យជំនះ ប្រសិនបើអ៊ុយក្រែននឹងមិនអាច...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្តរបស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ច ព្រមព្រៀងណាមួយលើបញ្ហានេះនៅឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mateusz...
បរទេស៖ យន្តហោះចម្បាំងអាមេរិក មួយគ្រឿងបានទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ នៅក្នុងដែនអាកាសកាណាដា តាមការបញ្ជាពីប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau។ ឧបទ្ទវហេតុបាញ់ទម្លាក់នេះគឺជាលើកទីបីហើយដែលសហរដ្ឋអាមេរិក បានបំផ្លាញវត្ថុហោះហើរនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបាននិយាយអំពី “វត្ថុមិនស្គាល់អត្តសញ្ញាណ...
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយស្តីពី “សកម្មភាពតាមអ៊ីនធឺណេត ដែលមានគំនិតអាក្រក់” របស់ប្រទេសកូរ៉េខាងជើង ដោយនិយាយថាពួក Hacker បានកំណត់គោលដៅលើអ្នកផ្តល់សេវាសុខភាព សហគ្រិនផ្នែកការពារជាតិអាមេរិក និងសូម្បីតែភ្នាក់ងាររដ្ឋាភិបាល រួមទាំងមន្ទីរបញ្ចកោណ ថែមទៀតផង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
ចិន៖ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានភូតកុហកពិភពលោក បន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងអំពីបាឡុងចារកម្មឃ្លាំមើលហោះឆ្លងកាត់អាមេរិកខាងជើង យោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថ្ងៃសុក្រ ដោយចោទប្រកាន់សមាជិកសភាសហរដ្ឋអាមេរិកថា បានបំភ្លៃបាឡុងជាឧបាយកលនយោបាយសុទ្ធសាធ ហើយចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។ សេចក្តីថ្លែងការណ៍ដ៏តឹងរឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានរួបរួមគ្នាក្នុងការបោះឆ្នោត ៤១៩-០ ដើម្បីថ្កោលទោសទីក្រុងប៉េកាំងចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរនៃអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងដើម្បីបញ្ឆោតសហគមន៍អន្តរជាតិតាមរយៈការអះអាងមិនពិតអំពីយុទ្ធនាការប្រមូលព័ត៌មានសម្ងាត់របស់ខ្លួន។ សមាជិកសភាគណបក្សសាធារណរដ្ឋក៏បានរិះគន់រដ្ឋបាលលោក Biden ផងដែរចំពោះការមិនធ្វើសកម្មភាពឆាប់បាញ់ទម្លាក់យន្តហោះ...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបមួយចំនួនបានបង្ហាញពី “ការត្រៀមខ្លួន” ដើម្បីផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងយន្តហោះ ចម្បាំង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានបញ្ចប់ដំណើរដ៏កម្រមួយរយៈពេលពីរថ្ងៃនៅខាងក្រៅប្រទេស ដើម្បីស្វែងរកអាវុធថ្មីពីលោកខាងលិច។ លោក ហ្សេឡិនស្គី នៅទីក្រុងណព្រុចសែលបានឲ្យដឹងថា “អឺរ៉ុបនឹងនៅជាមួយយើងរហូតដល់ជ័យជំនះរបស់យើង។ ខ្ញុំបានលឺវាពីមេដឹកនាំអឺរ៉ុបមួយចំនួន អំពីការត្រៀមខ្លួនក្នុងការផ្តល់ឱ្យយើងនូវអាវុធ និងជំនួយចាំបាច់ រួមទាំងយន្តហោះចម្បាំងផងដែរ”។...
បរទេស ៖ លោកប្រធានាធិបតី រុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេស និងក្រុមហ៊ុនអ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធពីសំណាក់ រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំង ចំពោះអ្នកណាម្នាក់ឡើយ...
បរទេស៖ ចក្រភពអង់គ្លេស បានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿងដល់ទីក្រុងគៀវរួចហើយ ហើយឥឡូវនេះអង់គ្លេសក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដើម្បីទាមទារបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាចក្រភពអង់គ្លេសគ្មានយន្តហោះចម្បាំងដែលត្រូវផ្តល់ឲ្យអ៊ុយក្រែនទេ...