ព័ត៌មានអន្តរជាតិ

តារាសម្តែងចិន Fan Bingbing បង្ហាញវត្តមាន លើកម្រាលព្រំក្រហម Green Night នៅមហោស្រពភាពយន្ត Berlin សាជាថ្មី

ចិន ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា កំពូលតារាសម្តែងចិនដ៏ល្បីល្បាញលំដាប់ពិភបលោក នាង Fan Bingbing បានបង្ហាញវត្តមាន ដោយដើរ លើកម្រាលព្រំក្រហម Berlinale កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានអ្នកគាំទ្រកត់ សម្គាល់ពីការវិលត្រឡប់ មករោងកុនវិញ បន្ទាប់ពីការផ្អាក រយៈពេល៥ ឆ្នាំ ។

ការលេចមុខជាថ្មីរបស់នាង ក៏បានចាប់អារម្មណ៍លើការត្រឡប់មកវិញ នូវភាពយន្តជាភាសាចិន ទៅកាន់ឆាកអន្តរជាតិ ដោយសារតែប្រទេសចិនដីគោក និងហុងកុងបានបន្ធូរបន្ថយ គោលនយោបាយសូន្យ-COVID ដែលធ្វើឲ្យមានការធ្វើដំណើរអន្តរជាតិ ។
នាង Fan បានបាត់ខ្លួនពីទិដ្ឋភាព ជាសាធារណៈកាលឆ្នាំ ២០១៨ ដោយធ្វើឲ្យមានការសង្ស័យ ជាអន្តរជាតិអំពីកន្លែង លាក់ខ្លួនរបស់នាង មុនពេលអាជ្ញាធរចិន បានពិន័យជាប្រាក់ចំនួន ៨៨៣ លានយ័ន (១សម្រាប់ការគេចពន្ធប៉ុន្មាន ខែក្រោយមក ។

នេះបើតាម នាង Fan បានប្រាប់អ្នកសារព័ត៌មានមុនការបញ្ចាំងលើកដំបូងនៅថ្ងៃព្រហស្បតិ៍ថា តួនាទីរបស់នាងនៅ Green Night ដែលជាភាពយន្តបែបស្រើបស្រាល ដោយអ្នកដឹកនាំរឿងចិន Han Shuai បានថតក្នុងពិភពក្រោមឧក្រិដ្ឋកម្មនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាំមក នូវជំពូកនោះដល់ទីបញ្ចប់ ។
នាងបាននិយាយថា អរគុណមិត្តភក្តិរបស់ខ្ញុំមកពីជុំវិញ ពិភពលោក ។ ជីវិតរបស់មនុស្សគ្រប់រូប តែងតែមានការឡើងចុះ ពេលខ្លះវាអាចលំបាក និងស្រួល ប៉ុន្តែអ្នកពិតជាបានរៀនអ្វីៗ ជាច្រើននៅក្នុងដំណើរការ អ្វីៗគឺល្អនៅពេលនេះ” ។

តារាសម្ដែងរូបនេះបានបន្ថែមថា វាមានការលំបាកក្នុងការចាប់អាជីព របស់នាងឡើងវិញ បន្ទាប់ពីសម្រាកយូរ ។ បញ្ហាប្រឈមធំបំផុត គឺខ្ញុំមិនបានធ្វើសកម្មភាពរយៈពេល ៥ ឆ្នាំមកហើយ ខ្ញុំតែងតែចង់ស្វែងរកសាច់រឿង ស្គ្រីប តួអង្គដែលសាកសម នឹងស្ថានភាពចិត្តរបស់ខ្ញុំ៕

Most Popular

To Top