អាមេរិក ៖ អ្នកវិទ្យាសាស្ត្រ បានបង្ហាញ នៅក្នុងការសិក្សាថ្មីមួយថា ការបុកគ្នាជាមួយអាចម៍ ផ្កាយពិតជាបានផ្លាស់ទី ទៅទិសខាងជើង និងខាងត្បូង របស់ព្រះច័ន្ទប្រហែល៣០០គីឡូម៉ែត្រក្នុងរយៈពេល ៤.២៥ ពាន់លានឆ្នាំ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយ នៅមជ្ឈមណ្ឌល Goddard Space Flight Center របស់ណាសា “NASA”...
បរទេស៖ បុរសជាឪពុកវ័យ ៣៣ឆ្នាំម្នាក់ បានសារភាពថា បានវាយកូនប្រុសអាយុ ៦ឆ្នាំ ដល់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងពេលដែលខ្លួនស្រវឹងស្រា ហើយយកសពទៅបោះចោលក្នុងទន្លេ Ping ក្នុងខេត្ត Kamphaeng Phet។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា ពួកគេបាននាំខ្លួន...
Forbidden City ឬហៅថាទីក្រុងហាមឃាត់ គឺជារាជវាំងបុរាណចិនដ៏ធំមួយ ដែលត្រូវបានកសាងឡើងពីចន្លោះឆ្នាំ១៤០៦ ដល់ឆ្នាំ១៤២០ ស្ថិតនៅក្រុងប៉េកាំង ប្រទេសចិន។ រាជវាំងអាយុកាលជាង៦០០ឆ្នាំនេះ ត្រូវបានកសាងឡើងនៅក្នុងជំនាន់រាជវង្សម៉េង ហើយបន្តរហូតដល់ចប់ជំនាន់រាជវង្សឆេង។ រាជវាំងនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧២ហិកតា ហើយមានបណ្ដុំអគារតូចធំសរុប ៩៨០អគារ។ ទោះមានទំហំធំបែបនេះក្ដី រឿងនឹកស្មានមិនដល់នោះគឺថា នៅក្នុងរាជវាំង “Forbidden City” ពុំមានបង្គន់សម្រាប់បន្ទោបង់នោះឡើយ។ បើគ្មានអ៊ីចឹង...
បើតាមវិបសាយ Global Firepower បានឲ្យដឹងថា វៀតណាមបច្ចុប្បន្ន មានយន្តហោះដែលប្រើប្រាស់ នៅក្នុងវិស័យយោធាសរុបចំនួន ២៩៣គ្រឿង ខណៈដែលប្រទេសថៃវិញ មានដល់ទៅ ៥៧០គ្រឿងឯណោះ។ នេះបើគិតនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២០។ កម្លាំងអាកាសវៀតណាមមានដូចជា៖ យន្តហោះប្រយុទ្ធ (លើដែនអាកាស)៖ ៧៧គ្រឿង យន្តហោះវាយប្រហារ (សម្រាប់កម្ទេចគោលដៅលើដែនដី)៖ គ្មាន យន្តហោះសម្រាប់ដឹកជញ្ជូន៖ ៣៨គ្រឿង យន្តហោះសម្រាប់ហ្វឹកហាត់យោធា៖...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃចន្ទថា លោកត្រូវបាន “ចាក់ពីខាងក្រោយ” ដោយទាហានជំនាញ ដែលធ្វើរដ្ឋប្រហារកាលពី ១៩ ឆ្នាំមុន ដែលបានធ្វើឱ្យប្រទេសថៃ ខាតបង់ឱកាសក្នុងការអភិវឌ្ឍន៍។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហោះនៅលើ...
បរទេស៖ ប្រទេសស្វីស កាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានកាសែតបរទេសចេញផ្សាយថា បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35A ជាច្រើនគ្រឿង ដោយសង្ឃឹមថានឹងអាចទទួលបានអាវុធថ្មីៗ នៅត្រឹមដំណាច់ទសវត្សនេះ។ ប្រធានផ្នែកគ្រប់គ្រងអាវុធរបស់ស្វីស លោក Martin Sonderegger និងប្រធានផ្នែកកម្មវិធីរបស់ F-35 លោក Darko Savic គឺជាអ្នកចុះកិច្ចព្រមព្រៀងទៅលើកុងត្រា ទិញលក់លើកនេះ ហើយជឿជាក់ដែរថាជាកុងត្រា ដែលមានតម្លៃប្រមាណ...
អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ត្រីបាឡែនចំនួន១៤ក្បាលបានងាប់នៅក្នុងហ្វូងដ៏ធំមួយនៅលើឆ្នេរមួយនៅក្នុងរដ្ឋ Tasmania ប្រទេសអូស្ត្រាលី ។ គ្រោងឆ្អឹងត្រីបាឡែនត្រូវបានអ្នកស្រុកប្រទះឃើញនៅលើកោះ King ហើយបានរាយការណ៍ទៅអាជ្ញាធរនៅរសៀលថ្ងៃចន្ទ។ មូលហេតុនៃការងាប់ត្រីទាំងនេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែត្រូវបានបញ្ជូនអ្នកជីវសាស្ត្រសត្វព្រៃ និងពេទ្យសត្វទៅធ្វើការស៊ើបអង្កេតទីនោះ ។ ត្រីបាឡែនងាប់មិនមែនជារឿងចម្លែកទេនៅ Tasmania អ្នកជំនាញនិយាយថា រដ្ឋដីកោះនេះ គឺជា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ នឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសអាស៊ែបៃហ្សង់ ក្នុងពេលឆាប់ៗនេះ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ដូច្នេះ ។ ក្រសួងបានប្រកាសពីផែនការនេះ ក្នុងរបាយការណ៍មួយដែលផ្តល់ព័ត៌មានលម្អិត អំពីទំហំទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារអាមេរិក...
ញូវយ៉ក៖ លោក Elon Musk គ្រោងនឹងឆ្លើយសំណួរ នៅថ្ងៃទី២៦ និង២៧ ខែកញ្ញាពីមេធាវីរបស់ក្រុមហ៊ុន Twitter លើការទិញក្រុមហ៊ុនដែលលោកបរាជ័យ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ឯកសារដាច់ដោយឡែកមួយ បានបង្ហាញថា មេធាវីរបស់លោក Musk គឺលោក Alex Spiro នឹងត្រូវអង្គុយ សម្រាប់ការតម្កល់ខ្លួនរបស់លោកនៅថ្ងៃទី២៥ ខែកញ្ញា...
បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើការលើកឡើងថាទាំងរដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងប៉េកាំងគឺ មិនដែលមានបំណងក្នុងការស្វែងរកឱកាសដើម្បីក្លាយខ្លួន ទៅជាអ្នកដឹកនាំ ពិភពលោកដូចទៅនឹងបណ្ តាប្រទេសមួយចំនួននោះឡើយ។ លោកបន្តថា៖ក្នុងការអនុវត្តដែលធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនោះប៉ុន្តែរុស្សីនិងចិនមិនមែនធ្វើបែបនេះក្នុងការទៅគ្រប់គ្រងពិភពលោកឡើយ។ពួកយើងបានដឹងហើយស្គាល់ហើយថាកន្លងមកមានប្រទេសមួយចំនួនពិតជាបានព្យាយាម ដើម្បីធ្វើខ្លួន ទៅជាអ្នកដឹកនាំពិភពលោកមែនប៉ុន្តែមិនមែនរុស្សីនិងចិនឡើយ។ ក្នុងនោះទាំងចិននិងរុស្សីក៏បានចែករំលែកនូវទស្សនៈដូចគ្នាផងដែរទៅលើសកម្មភាពបង្កហេតុដែលបង្កឡើងដោយសហរដ្ឋអាមេរិកហើយទាំងចិននិងរុស្សីបានពិចារណាថារដ្ឋាភិបាលវ៉ាស៊ិនតោនគឺជាភាគីដែលចូលចិត្តបង្កបញ្ហាបង្កអស្ថេរភាពនិងគឺជារឿងដែលមិនអាចទទួលយកបានឡើយ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមបន្ទាប់ពីជំនួបរវាងមេដឹកនាំចិនលោក Xi Jinping និងមេដឹកនាំរុស្សីលោក Vladimir Putin នៅក្នុងប្រទេសអ៊ូបេគីស្ថានក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់អង្គការ Shanghai CooperationOrganization ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនេះ៕...