ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារ តាមផ្លូវអាកាស លើទីតាំងផលិតឧស្ម័ន និងរោងចក្រមីស៊ីល របស់អ៊ុយក្រែន

ម៉ូស្គូ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានវាយលុកកន្លែងផលិតឧស្ម័ន និងរោងចក្រមីស៊ីលដ៏ធំមួយ នៅក្នុងការវាយប្រហារមីស៊ីលថ្មី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។

ការផ្ទុះត្រូវបានគេឮនៅក្នុងផ្នែកជាច្រើន នៃប្រទេស រួមទាំងកំពង់ផែភាគខាងត្បូងនៃ Odesa រដ្ឋធានី គៀវ និងទីក្រុងកណ្តាល Dnipro ហើយជនស៊ីវិលត្រូវបានជំរុញឱ្យជ្រកកោន នៅពេលដែលមានការព្រមាន អំពីការវាយប្រហារតាមអាកាស។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានលើកឡើងថា គោលដៅរួមមានរោងចក្រមីស៊ីល Pivdenmash ដ៏ធំនៅ Dnipro នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ទីភ្នាក់ងារព័ត៌មាន Interfax របស់អ៊ុយក្រែន បានដកស្រង់សម្តីលោក ដែលបានប្រាប់សន្និសីទមួយថា “មីស៊ីល កំពុងហោះហើរពីលើទីក្រុងគៀវ ឥឡូវនេះ។ ឥឡូវនេះពួកគេកំពុងទម្លាក់គ្រាប់បែក លើទីតាំងផលិតឧស្ម័នរបស់យើង ពួកគេកំពុងទម្លាក់គ្រាប់បែក លើសហគ្រាស របស់យើងនៅ Dnipro និង Pivdenmash” ។

រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រទេស​នេះ​បាន​ឲ្យដឹងថា វា​បាន​កើត​ឡើង​នៅ​ពេល​ដែល​ ក្រុម​អ្នក​ស៊ើបអង្កេត​អ៊ុយក្រែន ​នៅ​ក្នុង​តំបន់ Kherson ដែល​បាន​រំដោះ​ថ្មីៗ​នេះ ​បាន​រក​ឃើញ​សាកសព រាប់​សិប​នាក់ ​ដែល​បង្ហាញ​សញ្ញា​នៃ​ការ​ធ្វើ​ទារុណកម្ម៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top