កាប៊ុល៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ការដាំដុះអាភៀនកើនឡើងមួយភាគបី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តួលេខថ្មីនេះទំនងជាបញ្ជាក់ ពីការភ័យខ្លាចថាក្រុមតាលីបង់ នឹងបរាជ័យក្នុងការនាំឲ្យផលិតកម្មធ្លាក់ចុះ ហើយចាប់តាំងពីខែសីហា ឆ្នាំមុនការជួញដូរគ្រឿងញៀន នៅបរទេសបានបន្តដោយគ្មានការរំខាន។ ក្រុមដែលបានរឹបអូសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានហាមឃាត់ការដាំដុះអាភៀន និងគ្រឿងញៀនទាំងអស់ នៅក្នុងខែមេសា ប៉ុន្តែត្រូវបានលើកលែងការដាំដុះនៅឆ្នាំនេះ។ បើទោះបីជាមានការចុះផ្សាយបែបនេះក្ដី មេដឹកនាំក្រុមតាលីបង់...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត Washington Post កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ទោះបីជាមានក្រុមកិច្ចការងារឃ្លាំមើល ជាយោធាពីលើកិច្ចការងារបញ្ជូនជំនួយយោធា របស់អាមេរិកទៅឲ្យអ៊ុយក្រែនក្តី ប៉ុន្តែជាក់ស្តែងអាវុធត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការឃ្លាំមើលជាប់លាប់។ នេះមានន័យថាអាវុធដល់ទៅ៩០ភាគរយទៀត គឺមិនត្រូវបានគេដឹងថា នឹងហូរចូលទៅទីណា ខណៈដែលប៉ូលីសអាំងទែប៉ូល បានព្រមានថាអាវុធរបស់លោកខាងលិចទាំងនោះ នឹងអាចបញ្ចប់ទៅធ្លាក់ទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន នៅក្នុងប្លុកអឺរ៉ុបទៅវិញ។ របាយការណ៍របស់កាសែតអាមេរិកមួយនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីប៉ង់តាហ្គោនបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតថា ការត្រួតពិនិត្យថ្មីៗនេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា យោធាចក្រភពអង់គ្លេស មិនមានអ្នកបើកបរគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង F-35 ទំនើបរបស់ខ្លួន ដោយសារតែបញ្ហាហ្វឹកហ្វឺន ក្នុងពេលដែលចក្រភពអង់គ្លេសមានយន្តហោះចម្បាំងជាច្រើនគ្រឿង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ House of Lords...
រដ្ឋកាលីហ្វ័រញ៉ា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោកភ្លោះ Stratolaunch រាងអក្សរ H ជាមួយនឹងស្លាបប្រវែង ១១៧ម៉ែត្រ បានហក់ឡើងម្តងទៀត ទៅលើផ្ទៃមេឃនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមានលឿនជាងសំឡេង ទទួលភាពជោគជ័យរបស់ខ្លួន ជាលើកដំបូង។ ត្រូវបានពិពណ៌នាថា ជាយន្តហោះដ៏ធំបំផុតនៅលើពិភពលោក មានស្លាបប្រវែ១១៧ម៉ែត្រ តរបស់វា យន្តហោះ Stratolaunch របស់ក្រុមហ៊ុនអាកាសចរណ៍...
បរទេស ៖ សារព័ត៌មាន The Telegraph បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃធនាគារឌីជីថល របស់ចក្រភពអង់គ្លេស Revolut ដែលមានដើមកំណើតរុស្ស៊ី ដែលបានក្លាយជាមហាសេដ្ឋីទី៤ បានលះបង់សញ្ជាតិរុស្ស៊ី របស់លោក។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា...
បរទេស ៖ សារព័ត៌មាន Defense Journal របស់អង់គ្លេសបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ អាមេរិកមួយក្រុម ដែលដឹកនាំដោយនាវា ផ្ទុកយន្តហោះទំនើប USS Gerald Ford ត្រូវបានគេរំពឹងថា នឹងបោះយុថ្កានៅជិតទីក្រុង Portsmouth នៅភាគខាងត្បូង ចក្រភពអង់គ្លេស នៅពាក់កណ្តាលខែវិច្ឆិកានេះ ។...
បរទេស៖ ប្រទេសចិនបានថ្កោលទោសយុទ្ធសាស្ត្រការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក (NDS) ដោយនិយាយថា គោលនយោបាយរបស់អាមេរិកត្រូវបានជំរុញដោយ “តក្កវិជ្ជានៃការត្រួតត្រា” ខណៈពេលដែលទទូចថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនស្វែងរក “អនុត្តរភាព” ឬចងសត្រូវ ជាមួយប្រទេសដទៃឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពី 2022 NDS របស់មន្ទីរបញ្ចកោណដែលបានចេញផ្សាយនៅចុងខែតុលា...
តូក្យូ ៖ បទប្បញ្ញត្តិដែលបានកែប្រែ របស់រដ្ឋាភិបាលទីក្រុងតូក្យូ ដែលទទួលស្គាល់ភាពជា ដៃគូស្នេហាភេទដូចគ្នា បានចូលជាធរមានកាលពីថ្ងៃអង្គារ ដោយចូលរួមជាមួយរដ្ឋាភិបាល ខេត្តមួយចំនួនទៀត ក្នុងការប្រព្រឹត្ត ចំពោះគូស្វាមីភរិយា ដែលមានភេទដូចគ្នា ដោយស្មើភាពគ្នានៅក្នុងផ្នែករដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ។ ប្រទេសជប៉ុន មិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នោះទេ ប៉ុន្តែគូស្វាមីភរិយា ដែលទទួលបានវិញ្ញាបនបត្រនៅក្រោមប្រព័ន្ធហៅថា Tokyo Partnership...
សេអ៊ូល ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ផ្កាពណ៌សនៃការកាន់ទុក្ខ និងការចែករម្លែកទុក្ខ ស្ថិតនៅក្បែរផ្លូវតូចចង្អៀត នៃ Itaewon ដែលជាតំបន់កម្សាន្ត ពេលរាត្រីដ៏ពេញនិយម នៃទីក្រុងសេអ៊ូលជាកន្លែង ដែលអ្នកចូលទស្សនា ពិធីបុណ្យ Halloween ជាច្រើនបានស្លាប់នៅក្នុង ការរត់ជាន់គ្នាកាលពីល្ងាចថ្ងៃសៅរ៍ ។ នេះបើយោងតាមទីស្នាក់ការ កណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា លោក Elon Musk បានថ្លែងថា នឹងធ្វើការទូទាត់ប្រាក់ប្រមាណ ជា៨ដុល្លារ ក្នុងមួយខែជាមួយនឹង ក្រុមអ្នកប្រើប្រាស់ Twitter ទាំងឡាយណា ដែលមានសញ្ញា Blue Tick នៅជាមួយនឹងគណនេយ្យ របស់ពួកគេ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរទ្រង់ទ្រាយធំ ក្រោយបានសម្រេចចិត្តចាយលុយ...