ព័ត៌មានអន្តរជាតិ

ប្រទេសចិនចាប់ផ្តើម បាញ់បង្ហោះផ្កាយរណបចាប់សញ្ញា Yaogan 34 ពីចម្ងាយទៀតហើយ 

Jiuquan៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយនៃស៊េរី Yaogan 34 ទៅកាន់ទីអវកាសដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិននៅម៉ោង ៩:៣៨ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) កាលពីថ្ងៃអង្គារ។

ផ្កាយរណប Yaogan 34 03 ដឹកដោយរ៉ុក្កែត Long March 4C បានចូលគន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបចាប់សញ្ញាពីចម្ងាយនេះនឹងត្រូវបានប្រើក្នុងតំបន់ដូចជាការស្ទង់មតិធនធានដី ការធ្វើផែនការទីក្រុង ការប៉ាន់ប្រមាណទិន្នផលដំណាំ និងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។
វាគឺជាបេសកកម្មហោះហើរលើកទី ៤៥០នៃស៊េរីរ៉ុក្កែត Long March ៕

Most Popular

To Top