ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ហាមឃាត់ ជនជាតិកាណាដា ប្រមាណ១០០នាក់ទៀត មិនឲ្យចូលក្នុងទឹកដីរបស់ខ្លួន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ី បានហាមឃាត់ពលរដ្ឋកាណាដា បន្ថែមចំនួន១០០នាក់ មិនឱ្យចូលក្នុងទឹកដីរបស់ខ្លួន ដែលជាការឆ្លើយតប ទៅនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីដដែលៗ ដែលដាក់ដោយទីក្រុងអូតាវ៉ា ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមបញ្ជីខ្មៅដែលទើបដាក់ក្នុងបញ្ជីខ្មៅ មានមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងនឹងរុស្ស៊ី ។

គួរបញ្ជាក់ថា ឥឡូវនេះ ជនជាតិកាណាដាចំនួន១.០០៥នាក់ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់រុស្ស៊ី រួមទាំងការហាមឃាត់ ការធ្វើដំណើរផងដែរ ។ នេះបើយោងតាមបញ្ជីពេញលេញ ដែលចេញដោយក្រសួងខាងលើ បានបង្ហាញឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top