តូក្យូ ៖ អតីតសមាជិកកងកម្លាំង ស្វ័យការពារដីគោកជប៉ុន (GSDF) រងការបៀតបៀនផ្លូវភេទ ពេលបម្រើក្នុងអង្គភាព បាននិយាយថា អ្នកស្រីបានទទួលយកការសុំទោស ពីទាហាន៤នាក់ លើករណីដ៏សាមញ្ញមួយ ដែលបានជំរុញ ឲ្យមានការស៊ើបអង្កេត ទូទាំងក្រសួងការពារជាតិ លើរបាយការណ៍កើនឡើង នៃការរំលោភក្នុងវិស័យយោធា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អ្នកស្រី Rina Gonoi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតពីឡុតនៃកងកម្លាំងទ័ពអាកាសអង់គ្លេសជាច្រើននាក់ ត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសចិន តាមរយៈកញ្ចប់លុយយ៉ាងច្រើន ដើម្បីផ្ទេរជំនាញរបស់ពួកគេទៅឲ្យកងកម្លាំងយោធាចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថា អតីតយោធាអង់គ្លេសសរុបចំនួន៣០នាក់ ដែលសុទ្ធតែជាអ្នកមានជំនាញ បើកយន្តហោះបានធ្វើដំណើរទៅដល់ប្រទេសចិន និងបានចូលរួមក្នុងការហ្វឹកហាត់ ជាមួយនឹងកងកម្លាំងយោធារបស់ចិន China’s People’s Liberation Army។ ជាការឆ្លើយតបអង់គ្លេសបានប្រកាស តាមរយៈការទីភ្នាក់ងារសំងាត់ ដើម្បីព្រមានទៅកាន់ក្រុមពីឡុតទាំងនោះ និងប្រឆាំងចំពោះសកម្មភាពធ្វើការងាររបស់ពួកគេ...
បរទេស៖ យោងតាមការសិក្សានិងវិភាគ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់កាសែត The Bloomberg តាមរយៈសន្ទស្សនៃការវាស់វែង ចំនួន១៣ក្នុងការប្រើប្រាស់ បានរកឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់១០០ភាគរយ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេល១២ខែខាងមុខ។ នៅក្នុងការសិក្សាស្រាវជ្រាវដដែល ក៏បានសិក្សានូវករណីដែលកាន់តែអាក្រក់ សម្រាប់សេដ្ឋកិច្ចអាមេរិកទៀតនោះ គឺថាលទ្ធភាពនៃការធ្លាក់ចុះ ទៅក្នុងវិបត្តិសេដ្ឋកិច្ច អាចនឹងមានល្បឿនលឿនជាងនេះត្រឹមតែ១១ខែ មានប្រមាណជា៧៣ភាគរយ ឬរយៈពេល១០ខែក្នុងលទ្ធភាព២៥ភាគរយផងដែរ។ ក្រៅពីនោះក៏មានការស្រាវជ្រាវផ្សេងទៀត ដែលបានធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ប្រមាណជា៤២នាក់ផងដែរ...
បរទេស៖ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk កាលពីថ្ងៃចន្ទបានអះអាងថារុស្សី បានចាត់ទុកថាតំបន់ Crimea គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ខ្លួន ដូចនេះប្រសិនបើអ៊ុយក្រែន ឬលោកខាងលិចហ៊ានប៉ះពាល់នោះប្រាកដណាស់នឹងបញ្ចប់ទៅដោយការប្រើប្រាស់នុយក្លអ៊ែរជាមិនខាន។ ក្នុងពេលដែលលោក Musk ធ្លាប់បានសន្យាក្នុងការជួយគាំទ្រ ផ្នែកបច្ចេកទេសមួយចំនួន ដល់ប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែបច្ចុប្បន្នលោកក៏កំពុងរងការរិះគន់ និងការវែកញែកជាច្រើន ជុំវិញបញ្ហាអះអាងថាតំបន់ Crimea...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល គួរតែចាប់ផ្តើមផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួង កិច្ចការជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីល ផ្លោងទៅឱ្យរុស្ស៊ី។ អ្នកនយោបាយរូបនេះ បានសរសេរលើបណ្ដាញ Twitter ឲ្យដឹងថា “លែងមានការសង្ស័យទៀត ហើយថាតើអ៊ីស្រាអែល...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានបង្កើន ជួរប្រតិបត្តិការ នៃប្រព័ន្ធការពារមីស៊ីល ពីដីទៅអាកាស Bavar-373 រហូតដល់ ៣០០គីឡូម៉ែត្រ ។ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Alireza Sabahi-Fard បានឲ្យដឹង នៅឯសាលាយោធា ក្នុងរដ្ឋធានីតេអេរ៉ង់...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យបក្សកុម្មុយនិស្ត បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន នៅតែរក្សាសិទ្ធិ ក្នុងការប្រើប្រាស់កម្លាំងយោធា លើកោះតៃវ៉ាន់ ដែលជាជម្រើសចុងក្រោយ ក្នុងកាលៈទេសៈដ៏គួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាការបង្រួបបង្រួម ដោយសន្តិវិធី គឺជាជម្រើសដំបូងរបស់ខ្លួនក្តី ។ លោក Sun...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិ បានប្រាប់ដល់កាសែត Le Parisien កាលពីថ្ងៃសៅរ៍ថា លោក Emmanuel Macron ប្រធានាធិបតីបារំាង បានគាំទ្រសំណើមួយ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន...
បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល – រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនងដោយផ្ទាល់ ជាមួយកងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យបញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់ នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...