ព័ត៌មានអន្តរជាតិ

ម៉ូឌុលមន្ទីរពិសោធន៍ Mengtian របស់ប្រទេសចិន ចូលចតជាមួយ ស្ថានីយអវកាស

ទីក្រុងប៉េកាំង ៖ នេះបើយោងតាមទីភ្នាក់ងារ អវកាសចិន (CMSA) បានប្រាប់ឲ្យដឹងថា ម៉ូឌុលមន្ទីរ ពិសោធន៍ Mengtian បានចូលចត ដោយជោគជ័យជាមួយ នឹងការរួមបញ្ចូលគ្នា នៃស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

CMSA បានបន្តថា Mengtian ដែលជាម៉ូឌុលមន្ទីរ ពិសោធន៍ទី២របស់ Tiangong បានចតជាមួយកំពង់ផែខាងមុខនៃ Tianhe ជាម៉ូឌុលស្នូលរបស់ស្ថានីយ៍ អវកាសនៅម៉ោង ៤:២៧ ព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) បន្ទាប់ ពីវាបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ហើយដំណើរការទាំងមូល នៃការជួបប្រជុំគ្នា និងការចតត្រូវចំណាយ ពេលប្រហែល ១៣ ម៉ោង ។

នេះបើយោងតាម CMSA បានបន្ថែមទៀតថា ក្រោយមក Mengtian នឹងធ្វើការផ្លាស់ប្តូរ តាមការគ្រោងទុក ។ ម៉ូឌុល Mengtian រួមជាមួយនឹងម៉ូឌុលស្នូល Tianhe និងម៉ូឌុលមន្ទីរពិសោធន៍ Wentian បន្ទាប់មកនឹងបង្កើតការកំណត់រចនាសម្ព័ន្ធមូលដ្ឋាន របស់ស្ថានីយ៍អវកាស ក្នុងទម្រង់ T ៕ ដោយ៖លី ភីលីព

Most Popular

To Top