ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ អត្រាឃាតកម្ម នៅអាមេរិក កើនឡើង ខណៈក្រមសិល ធម៍ប៉ូលីសធ្លាក់ចុះ

បរទេស ៖ យោងតាមការ ចេញផ្សាយបង្ហាញ របាយការណ៍ស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើង ដោយ CBC News និងត្រូវបាន យកមកចេញ ផ្សាយបន្តដោយទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានសរសេរថា សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា កំពុង កើតមានអត្រា នៃការបាញ់ប្រហារគ្នា នៅក្នុងអំឡុងពេលរាតត្បាត កើនឡើងហើយ ខណៈដែលក្រមសិលធម៍ របស់ប៉ូលីស បែរជាមានការធ្លាក់ចុះទៅវិញ ។

របាយការណ៍ ដែលត្រូវបានបង្កើតឡើង ដោយទីភ្នាក់ងារ ស៊ើបការណ៍ សំងាត់របស់អាមេរិក FBI បានបង្ហាញយ៉ាងច្បាស់ៗថា អត្រាឃាតកម្ម នៅទូទាំងប្រទេសអាមេរិកមានការកើនឡើង ទៅដល់៣០ភាគរយ កាលពីឆ្នាំ២០២០ និងបានធ្លាក់ចុះបន្តិចហើយកើនឡើងវិញ ជាបន្តបន្ទាប់ក្នុង រយៈពេល២ឆ្នាំចុងក្រោយមកនេះ ។

ក្នុងពេលជាមួយគ្នា នេះ ការស្រាវជ្រាវបានរកឃើញថា ក្រមសិលធម៍របស់មន្ត្រី ប៉ូលីសមានការធ្លាក់ចុះខ្លាំងផងដែរ នៅក្នុងឆ្នាំ២០២០ ជាពិសេសនៅក្នុង អំឡុងពេល នៃព្រឹត្តិការណ៍ប៉ះ ទង្គិចគ្នា ដោយសារការសម្លាប់ពលរដ្ឋអាមេរិក ស្បែកខ្មៅម្នាក់ដែលបានបង្កទៅជាការ ខឹងសំបារយ៉ាងខ្លាំង នៅក្នុងសង្គមរបស់អាមេរិក ។

នៅក្នុងរបាយការណ៍នោះ ក៏បានលើកឡើងអំពីបញ្ហា នៃច្បាប់គ្រប់គ្រងអាវុធថ្មីផងដែរ ដែលវាបានធ្វើឲ្យសកម្មភាព លក់អាវុធមានការកើនឡើង ហើយអាវុធជាច្រើន ត្រូវបានលួចនិងប្រើប្រាស់ខុសច្បាប់ និងលក់ចេញទៅជនទី៣ ដោយមិនការគ្រប់គ្រង ច្បាស់លាស់នោះផងដែរ ជាកត្តាសំខាន់ដែលបាន ធ្វើឲ្យអត្រាឃាតកម្មកើន ឡើងបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top