អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ត្រីបាឡែនចំនួន១៤ក្បាលបានងាប់នៅក្នុងហ្វូងដ៏ធំមួយនៅលើឆ្នេរមួយនៅក្នុងរដ្ឋ Tasmania ប្រទេសអូស្ត្រាលី ។ គ្រោងឆ្អឹងត្រីបាឡែនត្រូវបានអ្នកស្រុកប្រទះឃើញនៅលើកោះ King ហើយបានរាយការណ៍ទៅអាជ្ញាធរនៅរសៀលថ្ងៃចន្ទ។ មូលហេតុនៃការងាប់ត្រីទាំងនេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែត្រូវបានបញ្ជូនអ្នកជីវសាស្ត្រសត្វព្រៃ និងពេទ្យសត្វទៅធ្វើការស៊ើបអង្កេតទីនោះ ។ ត្រីបាឡែនងាប់មិនមែនជារឿងចម្លែកទេនៅ Tasmania អ្នកជំនាញនិយាយថា រដ្ឋដីកោះនេះ គឺជា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ នឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសអាស៊ែបៃហ្សង់ ក្នុងពេលឆាប់ៗនេះ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ដូច្នេះ ។ ក្រសួងបានប្រកាសពីផែនការនេះ ក្នុងរបាយការណ៍មួយដែលផ្តល់ព័ត៌មានលម្អិត អំពីទំហំទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារអាមេរិក...
ញូវយ៉ក៖ លោក Elon Musk គ្រោងនឹងឆ្លើយសំណួរ នៅថ្ងៃទី២៦ និង២៧ ខែកញ្ញាពីមេធាវីរបស់ក្រុមហ៊ុន Twitter លើការទិញក្រុមហ៊ុនដែលលោកបរាជ័យ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ឯកសារដាច់ដោយឡែកមួយ បានបង្ហាញថា មេធាវីរបស់លោក Musk គឺលោក Alex Spiro នឹងត្រូវអង្គុយ សម្រាប់ការតម្កល់ខ្លួនរបស់លោកនៅថ្ងៃទី២៥ ខែកញ្ញា...
បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើការលើកឡើងថាទាំងរដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងប៉េកាំងគឺ មិនដែលមានបំណងក្នុងការស្វែងរកឱកាសដើម្បីក្លាយខ្លួន ទៅជាអ្នកដឹកនាំ ពិភពលោកដូចទៅនឹងបណ្ តាប្រទេសមួយចំនួននោះឡើយ។ លោកបន្តថា៖ក្នុងការអនុវត្តដែលធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនោះប៉ុន្តែរុស្សីនិងចិនមិនមែនធ្វើបែបនេះក្នុងការទៅគ្រប់គ្រងពិភពលោកឡើយ។ពួកយើងបានដឹងហើយស្គាល់ហើយថាកន្លងមកមានប្រទេសមួយចំនួនពិតជាបានព្យាយាម ដើម្បីធ្វើខ្លួន ទៅជាអ្នកដឹកនាំពិភពលោកមែនប៉ុន្តែមិនមែនរុស្សីនិងចិនឡើយ។ ក្នុងនោះទាំងចិននិងរុស្សីក៏បានចែករំលែកនូវទស្សនៈដូចគ្នាផងដែរទៅលើសកម្មភាពបង្កហេតុដែលបង្កឡើងដោយសហរដ្ឋអាមេរិកហើយទាំងចិននិងរុស្សីបានពិចារណាថារដ្ឋាភិបាលវ៉ាស៊ិនតោនគឺជាភាគីដែលចូលចិត្តបង្កបញ្ហាបង្កអស្ថេរភាពនិងគឺជារឿងដែលមិនអាចទទួលយកបានឡើយ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមបន្ទាប់ពីជំនួបរវាងមេដឹកនាំចិនលោក Xi Jinping និងមេដឹកនាំរុស្សីលោក Vladimir Putin នៅក្នុងប្រទេសអ៊ូបេគីស្ថានក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់អង្គការ Shanghai CooperationOrganization ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនេះ៕...
បរទេស៖ ប្រសិនបើអាមេរិកសម្រេចចិត្តផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន វាអាចចំណាយពេលពីរទៅបីឆ្នាំ មុនពេលដែលទីក្រុងគៀវអាចទទួលបាន។ នេះបើតាមរបាយការណ៍ Politico ដែលបានដកស្រង់សំដីរបស់ឧត្តមសេនីយ៍ James Hecker របស់កងទ័ពអាកាសអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hecker ដែលជាប្រធានកងទ័ពអាកាសអាមេរិកនៅអឺរ៉ុប កងកម្លាំងអាកាសអាហ្រ្វិក...
ប៉េកាំង ៖ ទីក្រុង Shenyang នៃខេត្ត Liaoning ភាគឦសាន នៃប្រទេសចិន បានបន្លឺឡើងជាមួយនឹងសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាស និងស៊ីផ្លេរថយន្ត កាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៩១ នៃឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា ដែលបង្ហាញពីការចាប់ផ្តើម នៃការឈ្លានពាន របស់ជប៉ុនលើប្រទេសចិន។ នៅពេលដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅក្នុងទីក្រុង អ្នកថ្មើរជើងបានឈរ នៅក្នុងការគោរពដោយស្ងៀមស្ងាត់...
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះ ត្រូវបានវាយប្រហារ ដោយប្រទេសចិន ដែលជាការឆ្លើយតប យ៉ាងច្បាស់លាស់បំផុត ចំពោះបញ្ហាថា តើសហរដ្ឋអាមេរិក នឹងមកផ្តល់ជំនួយដល់កោះ ដែលគ្រប់គ្រងដោយខ្លួន ឯងឬអត់។ ការកត់សម្គាល់នេះ អាចត្រូវបានគេមើលឃើញថា...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការបាញ់ផ្លោងនៅតំបន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេសបារាំង លោកស្រី Catherine Colonna កាលពីថ្ងៃចន្ទ ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក...
ប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេបង្អស់ ក្នុងពិភពលោកគឺប្រទេសកូរ៉េខាងជើង បន្ទាប់មកទើបជាប្រទេសចិន អាមេរិក និងរុស្ស៊ី។ ខាងក្រោមនេះ គឺជាប្រទេសចំនួន ៤១ ដែលមាននាវាមុជទឹក ដែលដកស្រង់ចេញពីវិបសាយ Global Fire Power៖ ១. កូរ៉េខាងជើង៖ ៨៣គ្រឿង ២. ចិន៖ ៧៤គ្រឿង ៣. អាមេរិក៖ ៦៦គ្រឿង...
វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា...