ព័ត៌មានអន្តរជាតិ

លោក Elon Musk គ្រោងនឹងផ្តល់សក្ខីកម្ម នៅក្នុងករណីបញ្ចប់កិច្ចព្រមព្រៀងទិញបណ្ដាញ Twitter នៅសប្តាហ៍ក្រោយ

ញូវយ៉ក៖ លោក Elon Musk គ្រោងនឹងឆ្លើយសំណួរ នៅថ្ងៃទី២៦ និង២៧ ខែកញ្ញាពីមេធាវីរបស់ក្រុមហ៊ុន Twitter លើការទិញក្រុមហ៊ុនដែលលោកបរាជ័យ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ 

 ឯកសារដាច់ដោយឡែកមួយ បានបង្ហាញថា មេធាវីរបស់លោក Musk គឺលោក Alex Spiro នឹងត្រូវអង្គុយ សម្រាប់ការតម្កល់ខ្លួនរបស់លោកនៅថ្ងៃទី២៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ 

 លោក Larry Hamermesh សាស្ត្រាចារ្យច្បាប់ នៃសាកលវិទ្យាល័យ Pennsylvania ដែលមានជំនាញខាងវិវាទសាជីវកម្មបានលើកឡើងថា លោក Spiro ប្រហែលជាមិនមានអ្វីត្រូវនិយាយច្រើនទេ ក្នុងការសាកសួរជាមុន។

លោក Elon Musk អាចប្រើការអះអាង របស់អ្នកបញ្ចេញព័ត៌មាន ក្នុងករណីរបស់លោក ប្រឆាំងនឹងក្រុមហ៊ុន Twitter ដែលជាច្បាប់របស់ចៅក្រម។

 លោក Hamermesh បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារថា “វាជារឿងចម្លែកណាស់ ដែលមានមេធាវីនាំមុខត្រូវតែផ្តល់ការតំកល់នៅក្នុងសំណុំរឿង ការរួមបញ្ចូលគ្នា និងការទិញយក ទាំងនេះ” ។

លោកបានបន្ដថា “ឯកសិទ្ធិផ្លូវច្បាប់ មិនរាប់បញ្ចូលលោកពីការនិយាយ អំពីផ្នែកណាមួយ នៃករណីនោះទេ ដូច្នេះវាធ្វើឱ្យមានការងឿងឆ្ងល់អំពីប្រធានបទ ដែលពួកគេគិតថា ពួកគេអាចស្វែងយល់ជាមួយលោក”។

 លោក Musk បានងាកចេញពីគម្រោងទិញ Twitter របស់លោកកាលពីដើមឆ្នាំនេះ ដោយអះអាងថា ក្រុមហ៊ុនមិនបានកម្រិតជាមួយលោក អំពីចំនួនគណនី spam និង bot ក្នុងចំណោមអ្នកប្រើប្រាស់ជាង ២៣០លាននាក់។

ក្រុមហ៊ុន Twitter បានឲ្យដឹងថា ការព្រួយបារម្ភនេះគឺជាលេសមួយ ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអ្នកមានបំផុតនៅលើពិភពលោករូបនេះ ចាប់ផ្តើមមានវិប្បដិសារីរបស់អ្នកទិញ ហើយក្រុមហ៊ុនបានប្តឹងគាត់នៅតុលាការ Delaware Chancery៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top