បរទេស៖ ប្រទេសតួកគីកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសហើយថានឹងមិនចូលរួមក្នុងសមយុទ្ធយោធា មួយដែលរៀបចំដោយអង្គការណាតូ ឡើយដោយសារតែភាពតានតឹងជាមួយនឹង ប្រទេសក្រិកដែលជាអ្នកជិតខាង។ រដ្ឋាភិបាលក្រុងអង់ការ៉ាធ្លាប់បានដាក់ផែនការរួច ទៅហើយក្នុងការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងដើម្បីចូលរួមក្នុង សមយុទ្ធយោធាដែលមានឈ្មោះថា Tiger Meet ដែលត្រៀមធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្រិក Araxos Air នៅភាគខាង លិចនៃប្រទេសក្រិកចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២ខែឧសភា។ យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថាការសម្រេចចិត្តរបស់តួកគី បានធ្វើឡើងក្រោយពេលដែលខ្លួនបានពិចារណាថាពាក្យ...
ទីក្រុង Lviv ៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តារាសម្ដែងអាមេរិក នាង Angelina Jolie ធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ហើយតារាភាពយន្តត្រូវបានគេប្រទះឃើញនៅទីក្រុង Lviv ភាគខាងលិច ហើយស្វាគមន៍អ្នកគាំទ្រក្នុងហាងកាហ្វេ ខណៈរុស្ស៊ីបន្តការវាយប្រហាររបស់ខ្លួននៅភាគខាងកើត។ នាង Jolie វ័យ ៤៦ ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ នៅពេលនាងបង្ហាញខ្លួនស្លៀកសម្លៀកបំពាក់ សមរម្យនៅហាងកាហ្វេដោយ Maya...
ញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានពង្រីកជម្រើសសម្រាប់ការ រក្សាព័ត៌មានផ្ទាល់ខ្លួនជាឯកជនពីការស្វែងរក តាមប្រព័ន្ធអ៊ីនធើណេត។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យមនុស្សស្នើសុំប្រភេទមាតិកាជាច្រើនទៀត ដូចជាព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួន ដូចជាលេខទូរស័ព្ទ អ៊ីម៉ែល និងអាសយដ្ឋានរូបវន្តត្រូវបានដកចេញពីលទ្ធផលស្វែងរក។ គោលការណ៍ថ្មីនេះក៏ធ្វើឲ្យដកចេញនូវព័ត៌មានផ្សេងទៀត អាចបង្កហានិភ័យដល់ការលួចអត្តសញ្ញាណ ដូចជាព័ត៌មានសម្ងាត់ នៃការចូលជាសម្ងាត់ជាដើម។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបើកចំហរនៃការទទួលបានព័ត៌មាន គឺមានសារសំខាន់...
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា យោធារបស់អង់គ្លេសគឺបានត្រៀមខ្លួន រួចជាស្រេចទៅហើយក្នុងការដាក់ពង្រាយវត្តមាន របស់ខ្លួនក្នុងទំហំដ៏ធំបំផុត នៅក្នុងតំបន់អឺរ៉ុបនិងគឺជាទំហំ ដែលមិនធ្លាប់មានឡើយតាំងតែពីសម័យ សង្គ្រាមត្រជាក់មក។ ប្រភពដដែលបានបញ្ជាក់ទៀតថា យោធាអង់គ្លេសរាប់ពាន់នាក់នឹងត្រូវបញ្ចូនទៅកាន់ បណ្តាប្រទេសជាច្រើនចាប់រាប់ពី North Macedonia ទៅដល់ Finland ក្នុងរយៈពេលប៉ុន្មានខែខាងមុខដើម្បី ចូលរួមជាមួយនឹងសមយុទ្ធយោធា ដ៏ធំមួយជាមួយនឹងណាតូនិងបណ្តាប្រទេសសម្ព័ន្ធមិត្ត មួយចំនួនទៀតផង។...
រុស្សី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នៅប្រទេសរុស្ស៊ីបានធ្វើការទាមទារផ្លូវច្បាប់ ដោយទាមទារសំណង ចំនួនទឹកប្រាក់ ៩០ លានរូប្ល ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ ក្រុមហ៊ុន Apple បានដាក់កម្រិតសេវាទូទាត់របស់ខ្លួន គឺ Apple Pay នៅប្រទេសរុស្ស៊ីកាលពីខែមុន ដោយសារក្រុមហ៊ុនមួយចំនួន បានកាត់បន្ថយវត្តមានរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាគ្នា អំពីការជម្លៀសប្រជាជន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ។...
កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Son Ye Jin និងលោក Hyun Bin ត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះអន្តរជាតិ Incheon ត្រឡប់ពីក្រេបទឹកឃ្មុំនៅសហរដ្ឋអាមេរិកបង្កភាពភ្ញាក់ផ្តើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ។ កាលពីថ្ងៃទី ២៨ ខែមេសា គូស្នេហ៍ថ្មីថ្មោងបានត្រឡប់មកប្រទេសកូរ៉េវិញ បន្ទាប់ពីរីករាយក្រេបទឹកឃ្មុំនៅសហរដ្ឋអាមេរិក។ លោក Hyun Bin...
ប៉េកាំង៖ ថ្មីៗនេះ អ្នកព្យាករណ៍ភូមិសាស្ត្រនយោបាយ George Friedman បានសន្មតថា ទំនាក់ទំនងរវាងចិន-អាមេរិក កាន់តែអាក្រក់ទៅៗ។ ទៅនឹងសកម្មភាពផ្ទាល់ខ្លួនរបស់ប្រទេសចិន និងបានមើលឃើញទុកជាមុន នូវការបាត់បង់ជាបន្តបន្ទាប់ នៃសារៈសំខាន់ជាសកលរបស់ប្រទេសចិន ដោយលើកឡើងថា សត្រូវរបស់ចិន គឺជាប្រទេសខ្លួនឯង ។ តាមរយៈការពិនិត្យមើលការពិតគេអាច រកឃើញ សត្រូវពិត របស់ចិន-អាមេរិក បានយ៉ាង ឆាប់រហ័ស។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងស្វែងរកលទ្ធភាព ក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ហើយយើងកំពុងរងចាំការ សម្រេចចិត្តដោយភាគីចំនួន២...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃបានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសចិនបានធ្វើការប្រកាសថ្កោលទោស សាជាថ្មីម្តងទៀត ចំពោះសកម្មភាព ចុងក្រោយដោយនាវាឃ្លាំមើល របស់អាមេរិក ដែលបានធ្វើដំណើរ ចូលមកដល់ក្បែរច្រកសមុទ្រ នៃកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ដោយហៅសកម្មភាព នេះថាជាការបង្កបញ្ហា។ នាវាចម្បាំងអាមេរិកដែលមាន ឈ្មោះថា USS Sampson guided-missile...