តូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines Co ថ្មីៗចំនួនបីពីកោះហាវ៉ៃទៅកាន់ប្រទេសជប៉ុនត្រូវពន្យារក្នុងរយៈពេលប្រហែល ១៨ ម៉ោង បន្ទាប់ពីអ្នកបើកបរយន្តហោះម្នាក់ត្រូវបានគេរកឃើញថាបានស្រវឹងស្រា យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ យោងតាមក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា អ្នកបើកបរយន្តហោះម្នាក់គ្រោងនឹងហោះហើរពីទីក្រុង Honolulu ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair នៅភាគកណ្តាលប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមហ៊ុនបានទូរសព្ទទៅសួរ...
អាមេរិក៖ក្រុមហ៊ុនអាមេរិក OpenAI បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្ថែមមុខងារការគ្រប់គ្រង ដោយមាតាបិតាទៅលើកម្មវិធី Chatbot ChatGPT របស់ខ្លួនមួយសប្តាហ៍ បន្ទាប់ពីប្តីប្រពន្ធជនជាតិ អាមេរិកមួយគូបាននិយាយថា ប្រព័ន្ធនេះបានលើកទឹកចិត្ត កូនប្រុសជំទង់ របស់ពួកគេសម្លាប់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន AI ជំនាន់ថ្មីបាននិយាយលើផេកមួយថា ក្នុងរយៈពេលមួយខែបន្ទាប់...
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានច្រានចោលការអះអាងយ៉ាងខ្លាំងថា ខ្លួនព្យាយាមបិទប្រព័ន្ធ GPS របស់យន្តហោះដឹក មេដឹកនាំសហភាពអឺរ៉ុប ហេតុការណ៍ចោទប្រកាន់នេះ បានកើតឡើងក្នុងអំឡុងពេលដំណើរ របស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ទៅកាន់ប្រទេសប៊ុលហ្គារី កាលពីសប្តាហ៍មុន។ សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova...
រុស្ស៊ី ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ លោក Denis Manturov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី គ្រោងនឹងដាក់ពង្រាយអាវុធឡាស៊ែរ ដែលជាបច្ចេកវិទ្យាទំនើបបំផុត ប្រឆាំងយន្តហោះគ្មានមនុស្ស បើកយ៉ាង សកម្មក្នុងពេលអនាគត ដ៏ខ្លីខាងមុខនេះ ជាមួយនឹងម៉ូដែល ជាច្រើននៃផលិតកម្មរួចហើយរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Manturov បានព្យាករណ៍ថា...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គយប្រទេសម៉ាឡេស៊ីបានរឹបអូសបារីអេឡិចត្រូនិចប្រហែល ៣០០,០០០ដើមនៅ Port Klang ជាមជ្ឈមណ្ឌលដ៏មមាញឹកបំផុតមួយនៅអាស៊ីអាគ្នេយ៍ខណៈក្រុមអ្នកស៊ើបអង្កេតនិយាយថា ការដឹកជញ្ជូននេះគ្រោងជញ្ជូនទៅលក់នៅលើទីផ្សារងងឹតរបស់ប្រទេសសិង្ហបុរី។ កុងតឺន័រដែលត្រូវបានប្រកាសថា ជាគ្រឿងសង្ហារិមបានមកដល់ប្រទេសចិន ហើយត្រូវបានបើកនៅថ្ងៃទី ៣០ ខែកក្កដា។ នៅខាងក្នុងនេះ មន្រ្តីបានរកឃើញប្រអប់រុំដោយថង់ប៉ូលីថេនពណ៌បៃតងជាល្បិចវេចខ្ចប់ដែលជាប់ពាក់ព័ន្ធជាមួយក្រុមរត់ពន្ធ។ ឧបករណ៍ដែលមានយីហោ “Salthub” មិនតម្រូវឲ្យមានការព្រមានសុខភាពនៅក្រោមច្បាប់ម៉ាឡេស៊ីឡើយ។ Asia...
ស៊ីដនី ៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទប់ស្កាត់ឧបករណ៍ អនឡាញត្រូវបានប្រើប្រាស់ ដើម្បីបង្កើតរូបភាពអាក្រាតកាយ ដែលបង្កើតដោយប្រព័ន្ធបច្ចេកវិទ្យា AI ឬការតាមដានមនុស្ស តាមប្រព័ន្ធអ៊ីនធើណេត ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បាននិយាយថា មិនមានកន្លែងសម្រាប់កម្មវិធី...
កោះហុកកៃដូ ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារបានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវបានគេបោកប្រាស់អស់ជាច្រើនពាន់ដុល្លារ បន្ទាប់ពីនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ តាមប្រព័ន្ធអ៊ីនធើណេត ជាមួយអ្នកអវកាសយានិកម្នាក់ ដែលបានស្វែងរកជំនួយរបស់នាង ដើម្បីបញ្ចៀសវិបត្តិយានអវកាស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ AFP ដោយពណ៌នា ករណីការឆបោកស្នេហានេះថា ស្ត្រីដែលគ្មានសំណាងម្នាក់នេះ រស់នៅលើកោះហុកកៃដូភាគខាងជើង ប្រទេសជប៉ុនបានជួបអ្នកបោកប្រាស់កាលខែកក្កដា...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ចៅក្រមអាមេរិក កាលពីថ្ងៃអង្គារ បានច្រានចោល ការទាមទាររបស់រដ្ឋាភិបាល ដែលតម្រូវឲ្យក្រុមហ៊ុន Google លក់កម្មវិធីរុករក តាមអ៊ីនធើណេត Chrome របស់ខ្លួនជាផ្នែក នៃសំណុំរឿងប្រឆាំង ការទុកចិត្តដ៏សំខាន់មួយ ប៉ុន្តែបានដាក់លក្ខខណ្ឌ យ៉ាងទូលំទូលាយ ដើម្បីស្ដារការប្រកួត...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ព្រឹទ្ធសភារបស់ប្រទេសថៃ បានអនុម័តថវិកាចំនួន៣,៧៨ទ្រីលានបាត ឬត្រូវជា១១៦,៧៣ពាន់លានដុល្លារ អាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នៅក្នុងការពិនិត្យលើកទី៣ និងចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារ។ នៅក្នុងជំនួបនៃសភាជាន់ខ្ពស់ ដែលមានសមាជិកទាំង២០០ រូប នៃសភាថៃបានអនុម័តច្បាប់ ថវិកាសម្រាប់ឆ្នាំសារ ពើពន្ធ២០២៦ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែតុលា ជាមួយនឹងសម្លេងគាំទ្រ១៥១សម្លេងប្រឆាំងតែ១ប៉ុណ្ណោះ និង២៧អនុប្បវាទ។ តាមការសង្កេតឃើញបានបញ្ជាក់ថា គម្រោងថវិកា...
ស៊ីដនី៖ របាយការណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា កម្មវិធីផ្ទៀងផ្ទាត់អាយុសម្រាប់រូប Selfie អាចអនុវត្តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មេងជំទង់ ដោយក្រុមមួយចំនួនបានជួបប្រទះនូវកម្រិតមិនអាចទទួលយកបាននៃភាពមិនត្រឹមត្រូវ ដែលបង្កើនការព្រួយបារម្ភអំពីការចូលជាធរមានខែធ្នូ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ របាយការណ៍ចេញផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃចន្ទ បាននិយាយថា ការប៉ាន់ស្មានអាយុផ្អែកលើរូបថតមានភាពត្រឹមត្រូវ រហ័ស និងគោរពឯកជនភាព ប៉ុន្តែបានកត់សម្គាល់លទ្ធផលកាន់តែអាក្រក់សម្រាប់មនុស្សមានអាយុតិចជាង ១៦ ឆ្នាំ។ បទពិសោធន៍ក៏អាចកាន់តែស្មុគស្មាញសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពីបណ្តាញសង្គម Instagram របស់...