អង់គ្លេស ៖ អ្នកស្រាវជ្រាវបានរ កឃើញថា សារធាតុផ្សំពីផ្សិតវេទមន្តធ្វើឲ្យខួរក្បាល កាន់តែមានភាពបត់បែន សូម្បីតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីការប្រើប្រាស់ ហើយអាចជាវិធីសាស្រ្តជំនួស សម្រាប់ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ការសិក្សាមួយបានណែនាំថា សមាសធាតុផ្លូវចិត្ត នៅក្នុងផ្សិតវេទមន្តជួយបើកខួរក្បាល របស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត និងធ្វើឲ្យពួកគេកាត់ បន្ថយការគិតអវិជ្ជមាន ។ អ្នកស្រាវជ្រាវបានរកឃើញថា ផ្សិតវេទមន្តធ្វើឲ្យខួរក្បាល...
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាលចិនម្នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជូនសំភារៈ និងសព្វាវុធមួយចំនួន ទៅកាន់ប្រទេសស៊ែប៊ីតាមរយៈកិច្ចព្រមព្រៀង ជាដៃគូរយៈពេលវែង ជាមួយនឹងប្រទេសក្នុងតំបន់ប៉ាល់កង់។ ទោះបីជាយ៉ាងណាក្តីសកម្មភាព បញ្ជូនអាវុធទាំងនេះ បែរជាត្រូវបានបណ្តាញសារព័ត៌មាន លោកខាងលិច បានព្រមានថាវាគឺជាផែនការពង្រឹងសមត្ថភាព ប្រយុទ្ធរបស់សម្ព័ន្ធមិត្ត នៃប្រទេសរុស្សី ក្នុងគ្រាដែលវិបត្តិជម្លោះនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។ លោក Zhao...
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា បន្ទាប់ពីសាយខ្យល់ត្រជាក់ខ្លាំង ភ្លៀងធ្លាក់ និងព្រិលធ្លាក់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អាកាសធាតុដែលមានពន្លឺថ្ងៃ និងកក់ក្តៅត្រូវបានកំណត់ ដើម្បីឆ្ពោះទៅរកថ្ងៃឈប់សម្រាកបុណ្យ Easter អាចនាំមកនូវថ្ងៃក្តៅបំផុត នៃឆ្នាំមកទល់ពេលនេះ។ សីតុណ្ហភាពអាចឡើងដល់២១អង្សាសេ នៅភាគខាងកើត និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ ដូចជាក្តៅដូចទីក្រុង Nice នៅលើ Cote D’Azur ភាគខាងត្បូង...
សេនហ្វ្រេនស៊ីស្កូ ៖ នាយកប្រតិបត្តិក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក Tesla លោក Elon Musk នឹងមិនចូលរួមជា មួយក្រុមប្រឹក្សាភិបាល របស់បណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Twitter ដូចដែលបានប្រកាស ពីមុននោះឡើយ បន្ទាប់ពីមហាសេដ្ឋី ដ៏មានឥទ្ធិពលនៅតែជាម្ចាស់ភាគហ៊ុនធំ ជាងគេរបស់ Twitter ។ នាយកប្រតិបត្តិ Twitter...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះជិតពាក់កណ្តាល ក្នុងឆ្នាំនេះ ដោយសារតែសង្រ្គាម ។លោក Anna Bjerde អនុប្រធានធនាគារ បានលើកឡើងថា អ៊ុយក្រែនត្រូវការ “ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំជាបន្ទាន់” ។ លោក Volodymyr Zelensky...
KRAMATORSK៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ខ្លួនបានរកឃើញសាកសព ជាង១.២០០នាក់ នៅក្នុងតំបន់ គៀវ ដែលជាកន្លែងនៃអំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្នុងអំឡុងពេល ការកាន់កាប់របស់រុស្ស៊ី កាលពីខែមុន ខណៈដែលអ្នកស្រុកនៅភាគខាងកើត របស់ប្រទេសនេះបានរារាំង ឬភៀសខ្លួនមុនពេលការរំពឹងទុក...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកជំនួញមហាសេដ្ឋី៣នាក់បានចូលចត និងចូលស្ថានីយអវកាសអន្តរជាតិ ត្រូវបានគេសាទរថា ជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការរុករក អវកាសពាណិជ្ជកម្ម ។ ទន្ទឹមនឹងអវកាសយានិកណាសា ដែលចូលនិវត្តន៍ បុរសទាំងនោះបានបាញ់បង្ហោះ ពីរដ្ឋផ្លរីដាជាផ្នែកមួយ នៃការបាញ់បង្ហោះឯកជន SpaceX ។ បុរសទាំង៤នាក់ត្រូវបានស្វាគមន៍ នៅលើយន្តហោះ ISS...
អ៊ីស្ដង់ប៊ុល ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសតួកគី អ៊ីតាលី និងអង់គ្លេស កាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំមួយជុំវិញ វិបត្តិអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការពារជាតិតួកគី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងរវាងប្រទេស របស់ពួកគេក្នុង វិស័យការពារជាតិ និងសន្តិសុខ និងបញ្ហាក្នុងតំបន់។...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរ ចំពោះដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell...
វ៉ាស៊ីនតោន ៖ អង្គការ NASA, Axiom Space និង SpaceX បានចាប់ផ្តើមបេសកកម្មអវកាសឯកជន លើកដំបូងទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នាវិកពហុជាតិមាន ៤នាក់ មានមេបញ្ជាការលោក Michael López-Alegría និងអវកាសយានិក...