វិមានក្រឹមឡាំងបានព្រមានថា ចក្រភពអង់គ្លេសនឹងត្រូវរលាយដូចជាទឹក ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ក្នុងអ្វីដែលនឹកស្មានមិនដល់កាលពីបីខែមុន លោក ពូទីន បានគំរាមទៅដល់ប្រទេសលោកខាងលិចម្ដងហើយម្ដងទៀតអំពីសង្គ្រាមនុយក្លេអ៊ែរ។ នាពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដ៏ចម្លែកមួយ ដែលគំរាមកំហែងវាយប្រហារប្រទេសអង់គ្លេសជាមួយនឹងមីសុីលដែលមានល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថា Satan-2 និង ដ្រូនគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវបានគេស្គាល់ថា Poseidon ។ មីសុីល Satan-2 របស់រុស្សីត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងថា “ក្នុងពេលបច្ចុប្បន្ន មិនមានប្រព័ន្ធការពាររបស់ប្រទេសណាមួយ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់បានវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើតំបន់មួយក្នុងខេត្ត Erbil ក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់របស់ក្រុមសេវាប្រឆាំងភេរវកម្មក្នុងតំបន់ ហៅកាត់ថា (CTS) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដាក់ថាយ៉ាងដូច្នេះ ។ សេចក្តីថ្លែងការណ៍របស់ CTS បានដាក់ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីទីក្រុង...
គៀវ៖ ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងបន្តការជម្លៀសចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ។ លោក Yermak បានឲ្យដឹងនៅលើហ្វេសប៊ុកថា នៅក្នុងដំណាក់កាលដំបូង អ៊ុយក្រែនបានជម្លៀសចេញពី Mariupol ស្ត្រី កុមារ និងមនុស្សចាស់ ១០០ នាក់ ដែលនឹងមកដល់ទីក្រុង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីវៀតណាមលោក Pham Minh Chinh បានអះអាងពីការគោរពចំពោះអធិបតេយ្យភាពរបស់រដ្ឋ និងបានព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធប្រល័យលោក នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។ ទោះជាយ៉ាងណាក៏ដោយលោក Kishida និង Chinh មិនបានបង្ហាញពីការឈ្លានពានខាងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពី កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហាណូយ ជាក់ស្តែងដោយគិតគូរពីទំនាក់ទំនងប្រពៃណីរបស់វៀតណាម ជាមួយរុស្ស៊ីតាំងពីសម័យសហភាពសូវៀត។ លោក Kishida...
អាមេរិក៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates បានព្រមានថា ជំងឺរាតត្បាតនៃមេរោគឆ្លង នៅឆ្ងាយជាងនេះ ដោយនិយាយថា វានៅតែអាចមានភាពខុសប្លែកគ្នាដោយសារតែការឆ្លងកាន់តែច្រើន និងកាន់តែស្លាប់ថែមទៀតយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ លោកបាននិយាយក្នុងបទសម្ភាសមួយថា យើងមិនបានឃើញថា អាក្រក់បំផុតនោះទេ សហស្ថាបនិក និងជាសប្បុរសជនរបស់ Microsoft បានប្រាប់កាសែត Financial Times ថា ខណៈលោកមិនចង់ក្លាយជាសំឡេងនៃសេចក្តីវិនាស...
អក្សរ “Z” បានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ អក្សរ Z នេះបានបង្ហាញខ្លួននៅលើរថយន្ត និងរថយន្តពាណិជ្ជកម្ម។ សារព័ត៍មានRT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីកំពុងលក់អាវយឺតនៅលើគេហទំព័ររបស់ខ្លួនក្នុងការគាំទ្រជាក់ស្តែងចំពោះជម្លោះដែលកំពុងបន្ត។ ប៉ុន្តែអត្ថន័យពិតជាក់ស្តែងនៃអក្សរ Z ដែលរុស្សីកំពុងប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន មិនទាន់មានការបកស្រាយច្បាស់នៅឡើយទេ។ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន អក្សរ “Z” ត្រូវបានគេឃើញលាបលើរថក្រោះ ក៏ដូចជារថយន្តយោធាផ្សេងទៀតរបស់រុស្សី ដែលប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន។ ដោយសារតែប្រទេសទាំង២ប្រើប្រាស់រថក្រោះ និងឡានដឹកទំនិញស្រដៀងគ្នា ដើមឡើយគិតថា...
តេហរ៉ង់៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមេបញ្ជាការកំពូលម្នាក់របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានធ្វើការព្រមានចំៗទៅលើសហរដ្ឋអាមេរិកមិនគួរមានវត្តមាននៅក្នុងតំបន់ឈូងសមុទ្រ Gulf ឡើយពីព្រោះថាបណ្តាប្រទេសក្នុងុតំបន់នេះគឺអាចធានាបាននូវសុខសុវត្ថិភាពរបស់ពួកគេបានដោយខ្លួនឯង។ ការលើកឡើងដែលត្រូវបានដោយលោកមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់នៃកងកម្លាំងបដិវត្តអ៊ីរ៉ង់ឬ IRGC លោក Alireza Tangsiri ហើយក៏លោកបានព្រមានបណ្តាប្រទេសផ្សេងទៀតផងដែរដែលកំពុងស្វែងរកការបំផ្លិចបំផ្លាញទៅលើអត្ថប្រយោជន៍របស់អ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រ Gulf នឹងទទួលបាននូវការឆ្លើយតបដ៏អាក្រក់និងគួរឲ្យសោកស្តាយមួយ។ លោក Tangsiri បានបន្តថា៖អ៊ីរ៉ង់តែងតែបានបញ្ជូនសារសន្តិភាព និងមិត្តភាពរបស់ខ្លួនម្តងហើយម្តងទៀតទៅកាន់ប្រទេសជិតខាងដែលស្ថិតនៅភាគខាងត្បូងរបស់ខ្លួនដោយអះអាងថា ប្រទេសនៅក្នុងតំបន់នេះមានសមត្ថភាពគ្រប់គ្រាន់ដែលអាចធានាបាននូវសន្តិសុខរបស់ខ្លួន៕ប្រែសម្រួល៖ស៊ុនលី
កូរ៉េ ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា គំនិត នៃសាងសង់ទីក្រុងអណ្តែតទឹក អាចស្តាប់ទៅដូចជាគំនិតមួយ ចេញពីរឿងប្រឌិត បែបវិទ្យាសាស្ត្រ ចុងក្រោយបង្អស់ ប៉ុន្តែវានឹងក្លាយ ជាការពិត នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដោយអ្នកវិទ្យាសាស្ត្រគាំទ្រ ដោយអង្គការសហប្រជាជាតិ កំពុងសាងសង់ទីក្រុងបណ្តែតគំរូ ដំបូងបង្អស់ របស់ពិភពលោក ។ គម្រោងនេះមានឈ្មោះថា...
អង់គ្លេស ៖ យោងតាមការចេញ ផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណា លើការចេញអាជ្ញាប័ណ្ណ ចំនួន២ ដាច់ដោយឡែក ពីគ្នាដើម្បីពន្លឿន ការលក់របស់ក្លិបបាល់ ទាត់យក្ស អង់គ្លេសតោខៀវ Chelsea និងការដោះលែង កម្មសិទ្ធិបញ្ញាទៅកាន់មូលនិធិ សប្បុរសធម៌ ។ ក្រុមហ៊ុនវិនិយោគ របស់អាមេរិកគាំទ្រ អ្នកដេញថ្លៃដែលពេញចិត្ត...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា គំនិតនៃការចាត់ថ្នាក់ជាផ្នែកខ្លះនៃគោលការណ៍ណែនាំការពារជាតិរបស់ប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យគោលនយោបាយដ៏សំខាន់មួយទៅក្នុងសន្តិសុខ របស់ប្រទេសនៅចុងឆ្នាំនោះ កំពុងត្រូវបានអណ្តែតឡើង ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយ នឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់ដោយចិន និងរុស្ស៊ី។ ការធ្វើកំណែវិសោធនកម្មនៃគោលការណ៍ណែនាំកម្មវិធីការពារជាតិ ដែលជាគោលនយោបាយកសាងប្រព័ន្ធការពាររយៈពេល ១០ឆ្នាំ ការសម្ងាត់នឹងស្របតាមយុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ថ្នាក់ច្រើនបំផុត ហើយអាចឱ្យប្រទេសជប៉ុន មានភាពជាក់លាក់បន្ថែមទៀតនៅក្នុងយុទ្ធសាស្រ្តរបស់ ខ្លួនឆ្ពោះទៅរកឧបទ្ទវហេតុ ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងផងដែរ។ គោលការណ៍ណែនាំដែលឥឡូវនេះមានជាសាធារណៈ គឺជាឯកសារមួយក្នុងចំណោមឯកសារចំនួនបី ដែលរដ្ឋាភិបាលកំពុងពិនិត្យនៅចុងឆ្នាំនេះ ដោយផ្តោតលើបញ្ហារសើបផ្នែកនយោបាយថាតើជប៉ុន...