បរទេស៖ អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាងកន្លះលាននាក់បានបាត់បង់ការងារ ឬត្រូវបានបណ្តេញចេញពីការងាររបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីការកាន់កាប់របស់ពួកតាលីបង់។ យោងតាមគេហទំព័ររបស់អង្គការប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការព្រមានថា សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថាន ត្រូវបាន “ក្រិន” ចាប់តាំងពីអាជ្ញាធរតាលីបង់ បានគ្រប់គ្រងកាលពីខែសីហាឆ្នាំមុន ហើយ ILO បាននិយាយថា មានការខាតបង់យ៉ាងខ្លាំងនៅក្នុងការងារនិងម៉ោងធ្វើការ។...
បរទេស ៖ អ្នកស៊ើបអង្កេតបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់គាត់ក្នុងរដ្ឋ Maryland កាលពីល្ងាចថ្ងៃពុធ ដែលសាកសព របស់បុរសរូបនោះ គឺហ៊ុព័ទ្ធដោយពស់ជាង ១០០ក្បាល ។ យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងតម្រួតរបស់...
បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការសាកល្បងមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Zircon ទំនើបបំផុតដែលបាញ់បង្ហោះក្នុងសមុទ្រ គឺជិតនឹងបញ្ចប់ ហើយនឹងត្រូវដាក់ពង្រាយ ទៅកាន់កងទ័ពជើងទឹករុស្ស៊ី នៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទូទាំងពិភពលោក...
រ៉ងហ្គូន ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួន មនុស្ស ៣នាក់ ដែលធ្វើការ ឱ្យគេហទំព័រ ព័ត៌មានឯករាជ្យ មួយឈ្មោះ Dawei Watch ដែលជាអ្នកកែសម្រួល...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថាយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស៣នាក់ដែលធ្វើការឱ្យគេហទំព័រព័ត៌មានឯករាជ្យមួយឈ្មោះ Dawei Watch ដែលជាអ្នកកែសម្រួលនៅក្នុងការបោះពុម្ពផ្សាយបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឃុំខ្លួនចុងក្រោយក្រោមការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយដែលបានកើតឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន ។ លោកស្រី Moe Myint ជាអ្នកកាសែតអាយុ៣៥ឆ្នាំ និងជាម្តាយបង្កើតកូន៣នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារនៅទីក្រុង Dawei ដែលជាទីក្រុងមួយនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ និពន្ធនាយកដែលបានសុំមិនបញ្ចេញឈ្មោះដោយសារតែបញ្ហានេះជារឿងរសើប...
ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ហាក់ដូចជាមិនសំណាងសោះ ក្នុងការប្រកួតជើងទី២ ពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបានត្រឹមចាញ់ក្រុមភ្ញៀវ Liverpool តដៃមិនរួច ។ កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota គឺជាអ្នករកគ្រាប់បាល់បាន២គ្រាប់ម្នាក់ ឯងនៅក្នុងការប្រកួតនេះ ពោលគឺនាទីទី១៩ម្តងនិងនៅនាទីទី៧៧ម្តងទៀត ហើយលើសពីនេះកីឡាករ Thomas Partey របស់ Arsenal...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងសមាជិកចំនួន ៧ផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវ ឱ្យសមាជិកអង្គការសហប្រជាជាតិ ទាំងអស់ អនុវត្តយ៉ាងពេញ លេញនូវទណ្ឌកម្មរបស់ UNSC លើកូរ៉េខាងជើង។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានរារាំងសំណើ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង...
ប៉ាគីស្ថាន៖ យោងតាមរបាយការណ៍ឲ្យដឹងថា តុលាការប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត ស្ត្រីមូស្លីមម្នាក់ Aneeqa Atteeq អាយុ ២៦ ឆ្នាំ បន្ទាប់ពីរកឃើញថា នាងមានទោសពីបទប្រមាថព្យាការី Mohammed របស់សាសនាឥស្លាម ដោយនាងបានជួបអ្នកចោទប្រកាន់ របស់នាងតាមអ៊ីនធើណេតកាលឆ្នាំ ២0១៩ នៅលើកម្មវិធីហ្គេមទូរស័ព្ទ ហើយអ្នកទាំង២បានទំនាក់ទំនងគ្នានៅលើ WhatsApp យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។...
បរទេស៖ ប្រទេសចិន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានបញ្ជូននាវាចម្បាំងនិងយន្តហោះ ឲ្យទៅធ្វើការត្រួតពិនិត្យមើលនិងព្រមាន ឲ្យនាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិកមួយគ្រឿង ធ្វើដំណើរចេញពីដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ក្នុងដែនសមុទ្រចិនខាងត្បូង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នេះគឺជាហេតុការណ៍តានតឹងថ្មីបំផុតមួយ រវាងប្រទេសទាំងពីរ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាជាពេលពិនិត្យបញ្ហា នៃការចាប់ផ្តើមឡើងវិញ នូវសកម្មភាពដែលបានផ្អាក ជាបណ្ដោះអាសន្នទាំងអស់ ដែលនេះជាការពោលសំដៅច្បាស់ៗ ចំពោះការលុបចោលការផ្អាក លើការធ្វើតេស្តមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េកាលពីថ្ងៃពុធ...