ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅប៉ែកខាងលិចអូស្ត្រាលី គំរាមកំហែងដល់អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះអស់ជាច្រើនខ្នង

បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីភ្លើងឆេះព្រៃកើតឡើងនៅតំបន់ ភាគខាងលិចនៃប្រទេសអូស្ត្រាលី បានគំរាមកំហែងដល់ អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។

បន្ទាប់ពីកំណត់ត្រា បានកត់នារដូវក្តៅនេះ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើន ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានគ្របដណ្តប់នៅរដ្ឋប៉ែកខាងលិចអូស្ត្រាលី ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបានឆេះដីស្រែអស់ប្រមាណ៦០.០០០ហិកតា ។

តាមរយៈខ្សែវីដេអូមួយ ដែលមានរយៈពេល ៥០វិនាទី បានបង្ហាញឲ្យឃើញថា ភ្លើងឆេះព្រៃបានឆេះរាលដាលខ្លាំង ហើយមានឧទ្ធម្ភាគចក្រ និងរថយន្តជួយសង្គ្រោះចូល ដល់ទីតាំងដែលឆាបឆេះនោះ ដើម្បីធ្វើការពន្លត់ភ្លើងកុំឲ្យ បន្តឆេះរាលដាល ទៅតំបន់ផ្សេងទៀត ។ ក្រុមអាជ្ញាធរប្រចំារដ្ឋ ប៉ែកខាងលិចអូស្ត្រាលី បានព្រមានពីការ បំរ៉ែបំរួលអាកាសធាតុ ។

នៅក្នុងខ្សែវីដេអូនេះក៏បានបង្ហាញ ពីការជួយអន្តរាគមន៍របស់ ក្រុមពន្លត់អគ្គីភ័យដែលបានខិតខំពន្លត់ តែដោយសារផលវិបាក ពីការកើនឡើងសីតុណ្ហភាព នៅពេលភ្លើងបានឆាបឆេះខ្លំាង ។ ជាពិសេស អាជ្ញាធរបានសម្តែង ព្រួយបារម្ភដែលគំរាមកំហែង ដល់អាយុជីវិតពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top