មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមជាមួយសមាជិកគ្រួសាររបស់គាត់ ខណៈកងកម្លាំងអាម៉េរិក ឆ្មក់ចូលទីជម្រកលាក់ខ្លួន កាលពីម្សិលមិញ។ ប្រធានាធិបតី Joe Biden បានប្រកាសពីការវាយឆ្មក់ពេញមួយយប់ ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់អាមេរិក។ ក្រុមរដ្ឋអ៊ីស្លាម ក្នុងពេលកំពុងមានអំណាចដល់កំពូល បានគ្រប់គ្រងលើផ្ទៃដីជាង ១០៣.៦០០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹង...
កូរ៉េខាងត្បូង បង្កើតម៉ាសការពារប្រភេទថ្មី បិទត្រឹមច្រមុះប៉ុណ្ណោះ ដែលកំពុងតែលក់ដាច់ខ្លាំង នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន The Guardian។ ម៉ាសថ្មីមួយប្រភេទនេះ គឺផលិតមកដើម្បីពាក់ការពារ ពីវីរុសកូវីដ ដោយបិទត្រឹមតែច្រមុះ។ ម៉ាសនេះ ត្រូវបានគេដាក់ឈ្មោះថា “kosk” ដែលផលិតដោយក្រុមហ៊ុនមួយ ឈ្មោះថា Atman។ ចំណែកតម្លៃវិញ ត្រូវបានគេដាក់លក់ នៅក្នុងតម្លៃ...
បរទេស៖ មន្ត្រីយោធាអាមេរិកម្នាក់ មានវត្តមាន សម្រាប់សមយុទ្ធរបស់អ៊ីស្រាអែល ដែលរៀបចំសម្រាប់ការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំង រាប់សិបគ្រឿង, នេះបើយោងតាមរបាយការណ៍ របស់ទូរទស្សន៍អ៊ីស្រាអែល KAN ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន KAN បានរាយការណ៍កាលពីថ្ងៃអង្គារថា សមយុទ្ធដែលបានចាត់ថ្នាក់បានធ្វើឡើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានបន្ថែម ទៅកាន់អឺរ៉ុប ដោយលើកឡើងពីភាពតានតឹង នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន ។ លោក John Kirby អ្នកនាំពាក្យមកពីក្រសួងការពារជាតិ បានលើកឡើងថា ការដាក់ពង្រាយនេះ រួមមានទាហាន ១.០០០នាក់ ដែលបច្ចុប្បន្នមានមូលដ្ឋាន...
បរទេស៖ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានប្រកាសថានឹងត្រៀមក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនគ្រឿងទៅជួយគាំទ្រដល់សហភាពអារ៉ាប់ បន្ទាប់ពីហេតុការណ៍វាយប្រហារ ដោយមីស៊ីលមកលើប្រទេសនេះ ពីសំណាក់ក្រុមឧទ្ទាម Houthi នាពេលកន្លងមក។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ទៅកាន់អង្គម្ចាស់ Mohammed bin Zayed Ai Nahyan តាមរយៈទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាលវ៉ាស៊ិនតោននឹងធ្វើការ បញ្ជូនយន្តហោះបំពាក់គ្រាប់មីស៊ីលជាច្រើន...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបោះឆ្នោតតាមនីតិវិធី ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា១០រូបទៀតបានបោះឆ្នោតគាំទ្រ។ ចិនប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះរបស់ក្រុមប្រឹក្សាសន្តិសុខតាមសំណើរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ចុះថ្ងៃទី២៧ ខែមករា បានអះអាងថា ការដាក់ពង្រាយទាហានរបស់រុស្ស៊ី នៅតាមព្រំដែនជាមួយអ៊ុយក្រែន...
បរទេស៖ នៅមុននេះ ប្រទេសដាណឺម៉ាក បានរួមចំណែកដល់ការបញ្ជូននាវាចម្បាំងទៅឱ្យកងកម្លាំងណាតូ រួមបញ្ចូលគ្នានៅសមុទ្របាល់ទិក និងយន្តហោះចម្បាំងទៅកាន់បេសកកម្មប៉ូលីសអាកាសលើរដ្ឋបាល់ទិក ដោយបង្ហាញទាំងជំហានឃ្លាំមើល ការរារាំង និង “ការបញ្ជូនសញ្ញាទៅប្រទេសរុស្ស៊ី” ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក ក៏បានគំរាមរុស្ស៊ីជាមួយនឹងការដាក់ទណ្ឌកម្មនៃ “វិមាត្រមិនធ្លាប់មាន” ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ទីក្រុងឌូបៃ៖ អាជ្ញាធរបានប្រកាសថា ទូកហោះដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោកដែលអាចឡើងដល់កម្ពស់ ៣ហ្វីតពីលើផ្ទៃទឹកនឹងត្រូវផកិតលឡើងនៅទីក្រុងឌូបៃនៅឆ្នាំក្រោយបើកបរក្នុងល្បឿនរហូតដល់៤៦ ម៉ាយក្នុងមួយម៉ោងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទូកហោះហៅសាមញ្ញថា ‘The Jet’ យាននេះត្រូវបានកំណត់ឲ្យដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន២ដែលមិនបង្កើតការបំភាយឧស្ម័ននៅពេលវាបើកយ៉ាងរលូនលើរលកក្នុងភាពស្ងៀមស្ងាត់។ កោសិកាឥន្ធនៈអ៊ីដ្រូសែនបង្កើតចរន្តអគ្គិសនីដោយការលាយអ៊ីដ្រូសែន និងអុកស៊ីហ៊្សែននៅក្នុងចានត្រូវបានព្យាបាលយ៉ាងពិសេស ដែលត្រូវបានបញ្ចូលគ្នាដើម្បីបង្កើតជាកោសិកាឥន្ធនៈធំជាង។ យន្តហោះ Jet ក៏នឹងប្រើប្រាស់ ‘hydrofoils’ – ស្លាបដូចស្លាបនៅក្រោមបាតដែលកាត់តាមទឹក នៅពេលទូកបង្កើនល្បឿន បង្កើតការលើក ស្រដៀងទៅនឹង Aerofoils...
កូរ៉េ៖យោងតាម Woollim Entertainment ថា កាលពីថ្ងៃទី១ ខែកុម្ភៈ សមាជិកក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូង DRIPPIN លោក Yunseong និង Changuk បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ប្រហែលមួយថ្ងៃបន្ទាប់ពីសមាជិករួម Lee Hyeop និង Cha Jun Ho ធ្វើតេស្តិ៍វិជ្ជមាន។...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ផែនដីនៅតែត្រូវបានបំផ្លាញ ដោយថ្មពីលំហអាកាសកាលពី ៤.៤ ពាន់លានឆ្នាំមុន ឧស្ម័នពុលដែលមាននៅក្នុងអាវុធគីមីទំនើប អាចបង្កឲ្យមានជីវិតដំបូង។ យោងតាមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore រដ្ឋ Maryland ថា អ៊ីដ្រូសែន ស៊ីយ៉ានុតជាឧស្ម័នពុល ដែលអាចបញ្ឆេះការស្លាប់ សម្រាប់ជីវិតសម័យទំនើប...