បឺលីន៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Annalena Baerbock បានព្រមានប្រឆាំងនឹងការទស្សន៍ទាយ ឬសន្មត់ថាការសម្រេចចិត្តរបស់រុស្ស៊ី លើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានពីការឈ្លានពានរបស់រុស្ស៊ី ដែលខិតជិតមកដល់។ លោករដ្ឋមន្ត្រីបានឲ្យដឹងនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ថា “យើងមិនទាន់ដឹងថាតើការវាយប្រហារមួយត្រូវបានសម្រេច ឬយ៉ាងណានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Baerbock បានលើកឡើងថា “ការអំពាវនាវជាបន្ទាន់របស់ខ្ញុំ ចំពោះអ្នកទាំងអស់គ្នាគឺថា យើងពិនិត្យមើលយ៉ាងដិតដល់នូវការពិត”...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិច ពិតជាចង់ជួយក្រុងគៀវ ក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថា តើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធ របស់រុស្ស៊ី អាចចាប់ផ្តើមវាយលុក នៅតាមព្រំដែន ដើម្បីធ្វើសង្គ្រាម ជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union...
ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាថានឹង “ជៀសវាងការកើនឡើង កាត់បន្ថយហានិភ័យ និងរក្សាសន្តិភាព” នៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ។ លោក ម៉ាក្រុង និងលោក ពូទីន បានព្រមព្រៀងគ្នាក្នុងការបន្តការងារក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយផ្អែកលើការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...
សិង្ហបុរី៖ ប្រទេសសឹង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,២៨៣ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥៨២,៦៣៨ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីថ្មី ៣១១៤ ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ១២,១៦៩ករណី តាមរយៈ ARTs (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ ក្នុងចំណោមករណី PCR មាន...
អាមេរិក៖ លោក Donald Trump គ្រោងនឹងត្រឡប់មកវិញនូវប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសប្តាហ៍នេះជាមួយនឹងការបើកដំណើរការកម្មវិធី Truth Social ថ្មីរបស់លោកជាផ្លូវការ បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំមុនបានបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកបានប្រាប់ឲ្យដឹងថា កម្មវិធីដែលធ្វើឲ្យអ្នកប្រើប្រាស់បង្ហោះ និងចែករម្លែកការពិតដូចដែលពួកគេចង់ tweet អាចចាប់ផ្តើមភ្លាមៗនៅថ្ងៃច័ន្ទ នៅលើ App Store របស់ Apple...
យេរូសាឡឹម៖ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាចាប់ ពីថ្ងៃទី១ខែមិនាតទៅព្រំដែនទាំងអស់របស់ខ្លួន នឹងបើកទ្វាស្វាគមន៍ចំពោះគ្រប់ភ្ញៀវបរទេសទាំងអស់រួម ទាំងអ្នកដែលមិនទាន់ឬមិនបានចាក់វ៉ាក់សាំងផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក NitzanHorowtiz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ថាគ្រប់ភ្ញៀវទេសចរទាំងអស់ នឹងទាមទារចាំបាច់ការធ្វើតេស្តជាមួយនឹង PCR Test ចំនួន២ដងគឺនៅមុនពេល ធ្វើដំណើរម្តងនិងពេលម កដល់ប្រទេសអ៊ីស្រាអ៊ែលម្តងទៀត។ ចំពោះពលរដ្ឋអ៊ីស្រាអ៊ែលវិញការធ្វើតេស្ត ជាមុនជាមួយនឹងឧបករណ៍...
អង់គ្លេស៖ព្រះបរមរាជវាំង Buckingham បាននិយាយថា ព្រះមហាក្សត្រិយានីបានធ្វើតេស្តវិជ្ជមានចំពោះមេរោគឆ្លង COVID-19 ទោះបីព្រះមហាក្សត្រិយានីត្រូវបានចាក់វ៉ាក់សាំង៣ដងក៏ដោយនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ រាជវាំងបាននិយាយថា ព្រះមហាក្សត្រិយានីដែលមានព្រះជន្ម ៩៥ វស្សា កំពុងមានរោគសញ្ញាដូចត្រជាក់ស្រាល ហើយរំពឹងថានឹងបន្តភារកិច្ចស្រាលនៅ Windsor ក្នុងសប្តាហ៍នេះ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles ក៏បានធ្វើតេស្តិ៍វិជ្ជមាន COVID ជាលើកទី២ ហើយភរិយារបស់ព្រះអង្គគឺ Duchess...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ដំបូលនៃសាលប្រជុំក្នុងសួនកម្សាន្ត Parque de Atracciones ក្នុងទីក្រុងម៉ាឌ្រីដ បានបាក់រលំមួយផ្នែកកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស១៣នាក់រងរបួស ក្នុងនោះ៨នាក់ ក្នុងចំណោមពួកគេត្រូវការការព្យាបាលនៅមន្ទីរពេទ្យ ។ ក្រុមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍ឯកជនមួយដែលប្រារព្ធឡើងនៅ “Grand Theatre” នៅក្នុងឧទ្យាន នៅគ្រាដែលពិដានម្នាងសិលាទំហំ២០០ម៉ែត្រការ៉េបានធ្លាក់ចុះ ។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២ថា អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ចំនួន១០២.២១១នាក់បន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ បើធៀបនឹងរយៈពេល២៤ម៉ោងមុន ដោយបានបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១,៨៥៨,០០៩នាក់ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន១០៩.៨៣១នាក់...