សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា សិង្ហបុរីបានទទួលថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ជាក្រុមដំបូងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់លេបចូលតាមមាត់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកជំងឺពេញវ័យដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ong Ye Kung បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាល...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន ។ ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទដែលមានរយៈពេលប្រហែល១ម៉ោង មេដឹកនាំទាំង២បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខដែលពាក់ព័ន្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន និងវិមានក្រឹមឡាំង បានឲ្យដឹងដូច្នេះ...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាម សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ទីភ្នាក់ងាររដ្ឋ កាលីហ្វ័រញ៉ា បានដាក់ពាក្យបណ្តឹង អំពីការរើសអើងជាតិ សាសន៍ប្រឆាំងនឹងក្រុមហ៊ុន Tesla ដោយចោទប្រកាន់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីថា មានការរើសអើងជាតិ សាសន៍ នៅរោងចក្ររបស់ខ្លួន ក្នុងរដ្ឋយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នេះបើតាមលោក Kevin Fish...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ពីការចាប់ផ្តើម នៃសមយុទ្ធយោធារួម ហៅថា Allied Resolve 2022 ដែលនឹងធ្វើឡើង ដោយតំបន់យោធាភាគខាងកើតរបស់រុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធប៊ែលឡារ៉ូស ។ ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធរួមគ្នាបានចាប់ផ្តើមនៅថ្ងៃនេះ នៅឯកន្លែងហ្វឹកហាត់អាវុធរួមបញ្ចូលគ្នា នៅក្នុងប្រទេសប៊ែលឡារ៉ូស”...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកនិពន្ធ សាស្រ្តាចារ្យ និងជាអ្នកបង្កើតតន្ត្រីអេឡិចត្រូនិក និងប្រព័ន្ធអេឡិចត្រូនិច ដែលបានជួយអភិវឌ្ឍ Synclavier ជាឧបករណ៍សំយោគឌីជីថលដំបូង បានទទួលមរណភាពហើយ។ កូនប្រុសរបស់លោក JJ Appleton បាននិយាយថា លោក Jon Appleton បានទទួលមរណភាព នៅថ្ងៃទី ៣០...
យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសលើគោលដៅ នានាក្នុងប្រទេសស៊ីរី កាលពីថ្ងៃពុធជាការឆ្លើយតប ទៅនឹងមីស៊ីល ប្រឆាំងយន្តហោះ ដែលបាញ់ចេញពីប្រទេសស៊ីរី ដែលបានផ្ទុះ នៅកណ្តាលអាកាស។ កងទ័ពបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស៊ីរ៉ែនត្រូវបានគេឮនៅទីក្រុង Umm al-Fahm ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ក៏ដូចជានៅក្នុងទីក្រុង West...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការលក់អាវុធ ដែលមានតម្លៃ ១០០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យមានការលុបចោលជាបន្ទាន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានលើកឡើងថា ការលក់សព្វាវុធទៅកាន់តំបន់តៃវ៉ាន់ របស់ចិន ដោយសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ...
បរទេស ៖ របាយការណ៍ដែលទន្ទឹង រង់ចាំជាយូរមកហើយបាននិយាយថា កងកម្លាំងការពារ របស់ប្រទេសអៀរឡង់ គឺគ្មានសមត្ថភាព ដើម្បីការពាររដ្ឋអៀរឡង់ខ្លួនឯង ហើយត្រូវការ “ការផ្លាស់ប្តូរ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការពិនិត្យឡើងវិញនៃកងកម្លាំងការពាររបស់ប្រទេសអៀរឡង់ បានរកឃើញថា លុះត្រាតែមានការវិនិយោគសំខាន់ៗ និងការរៀបចំឡើងវិញ នោះប្រទេសនេះ...
ម៉ូស្គូ ៖ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃពុធថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង ៤,៦ភាគរយ ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងខែធ្នូថា កំណើន GDP នៅតែស្ថិតក្នុងកម្រិតផ្កាយ ៤,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានមូលដ្ឋានខ្ពស់ក៏ដោយ ។...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះបានឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប របស់ប្រទេសរុស្ស៊ី បានធ្វើដំណើរមកដល់ប្រទេសបេឡារូសហើយ កាលពីថ្ងៃម្សិលមិញ ដើម្បីត្រៀមខ្លួនក្នុងការបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ ក្បែរព្រំដែនជាមួយនឹងអ៊ុយក្រែន។ មេបញ្ជាការយោធោ លោកឧត្តមសេនីយ Valery Gerasimov បានធ្វើដំណើរមកដល់ទឹកដី ដែលជាអតីតដែនដីកាន់កាប់ ដោយសហភាពសូវៀតនេះ ដើម្បីបើកសមយុទ្ធយោធា ដែលមានរយៈពេល ដល់ទៅ១០ថ្ងៃ និងត្រូវបានហៅឈ្មោះថា Allied...