ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងបញ្ជូនយន្តហោះចម្បាំង ជាច្រើនគ្រឿងទៅជួយគាំទ្រ ដល់សហភាពអារ៉ាប់

បរទេស៖ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ​ បានប្រកាសថានឹងត្រៀមក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនគ្រឿងទៅជួយគាំទ្រដល់សហភាពអារ៉ាប់ បន្ទាប់ពីហេតុការណ៍វាយប្រហារ ដោយមីស៊ីលមកលើប្រទេសនេះ ពីសំណាក់ក្រុមឧទ្ទាម Houthi នាពេលកន្លងមក។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ទៅកាន់អង្គម្ចាស់ Mohammed bin Zayed Ai Nahyan តាមរយៈទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាលវ៉ាស៊ិនតោននឹងធ្វើការ បញ្ជូនយន្តហោះបំពាក់គ្រាប់មីស៊ីលជាច្រើន គ្រឿងទៅដល់ប្រទេសរបស់ព្រះអង្គក្នុងពេលឆាប់ៗខាងមុខនេះ។

រំលឹកដែរថាកាលពីថ្ងៃចន្ទកន្លងទៅសហភាពអារ៉ាប់ បានធ្វើការបាញ់រំខានគ្រាប់មីស៊ីល មួយគ្រាប់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៃប្រទេសអ៊ីស្រាអ៊ែល និងក៏ជាការវាយប្រហារ
លើកទី៣ដោយមីស៊ីលមកហើយក្នុងរយៈ ពេលត្រឹមតែ២សប្តាហ៍ចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top