បរទេស៖ តម្លៃទំនិញនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងខ្លាំង ក្នុងអត្រាលឿនបំផុតមិនធ្លាប់ មានឡើយក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ដោយអត្រាអតិផរណាបានកើនឡើង៧ ភាគរយធៀបទៅនឹងខែធ្នូដូចគ្នាកាលពីឆ្នាំទៅ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងដែរថាតម្រូវការដ៏ខ្លាំងក្លាបូក រួមទាំងកង្វះខាតការផ្គត់ផ្គង់ទំនិញសំខាន់ៗដូចជាទំនិញសុខភាព មានអត្រាច្រើនឡើងដែលវាបានធ្វើឲ្យមានសំពាធមែនទែន ដល់ក្រុមអ្នកតាក់តែងច្បាប់ក្នុងការអនុវត្តដំណោះស្រាយ។ ក្នុងពេលជាមួយគ្នានេះដើម្បីអាចបន្ធូរបន្ថយនិងសាកល្បង កាត់បន្ថយបញ្ហាធនាគារកណ្តាលរបស់អាមេរិក បានដាក់ផែនការក្នុងការបង្កើនអត្រាការប្រាក់ ចំពោះកំចីនានាផងដែរនៅក្នុងឆ្នាំនេះ។ គួរឲ្យដឹងដែរថាការកើនឡើងនៃការចំណាយលើការកំចីនេះ គឺនឹងអាចសំដៅកាត់បន្ថយតម្រូវ ការដោយធ្វើឱ្យការទិញដូចជារថយន្តមានតម្លៃថ្លៃជាងមុននាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.០០០ករណីកាលពីថ្ងៃពុធ ក្នុងនោះមាន១៦.០៦៦ករណីឆ្លងក្នុងស្រុក និង៦៩ ករណីនាំចូល ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធដោយមាន២.៩៤៨ករណី បន្ទាប់មកខេត្ត Khanh Hoa មាន៧៧២ករណី និងខេត្ត Binh Dinh មាន៧០២ករណី ។ នាថ្ងៃដដែល...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប Shanghai Port ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែល មានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕ ប្រែសម្រួល៖ស៊ុនលី
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាកាលពីថ្ងៃពុធឱ្យចាប់ផ្តើមយុទ្ធនាការទេសចរណ៍ថ្មីមួយក្រោមប្រធានបទ “Amazing Thailand New Chapter” ដោយសង្ឃឹមថា នឹងធ្វើឱ្យវិស័យទេសចរណ៍ ដែលរងគ្រោះខ្លាំងរបស់ប្រទេសនេះ ស្ទុះងើបឡើងវិញ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana យុទ្ធនាការនេះមានគោលបំណងជួយសម្រួលដល់និរន្តរភាព និងសុវត្ថិភាពទេសចរណ៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Thanakorn បានលើកឡើងថា...
បរទេស ៖ នៅថ្ងៃទី ១២ ខែមករា កិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូ ចាប់តាំងពីឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការ ធានាសន្តិសុខនៅអឺរ៉ុប ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក លោក...
វ៉ាស៊ីនតោន ៖ ការព្យាករណ៍របស់ក្រុមថ្មីពី មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានព្យាករណ៍ថា មនុស្សច្រើនជាង ៦២០០០នាក់ទៀត អាចស្លាប់ដោយសារ COVID-19 ក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ។ ចំនួនអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ទំនងជានឹង កើនឡើងក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ជាមួយនឹងការស្លាប់ថ្មីពី ១០៤០០នាក់ ទៅ...
ទីក្រុងឡុងដ៍ ៖ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp បានជាប់ចំណាត់ ថ្នាក់កំពូលក្នុងការលក់ រថយន្តជាសាកលនៅឆ្នាំ ២0២១ ដោយបានផ្តួលក្រុមហ៊ុន Volkswagen AG នៃប្រទេស អាល្លឺម៉ង់ រយៈពេល២ឆ្នាំ ជាប់ៗគ្នា ចំពេលមានការថយចុះ នៃការផ្គត់ផ្គង់គ្រឿងបន្លាស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមការចេញ...
វ៉ាស៊ីនតោន៖ នាពេលនេះ សហរដ្ឋអាមេរិក ហាក់បីដូចជាសង្ឃឹមថា ទម្រង់ឆ្លងថ្មីអូមីក្រុង គឺជាគ្រោះថ្នាក់បណ្តោះអាសន្ន ដោយបដិសេធ រៀនមេរៀនអំពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ដូច្នេះបង្ខំកម្មករអាមេរិក ឱ្យលុតជង្គង់ម្តងទៀត នៅចំពោះមុខវិបត្ដិមួយនេះ ។ ក្នុងអត្ថបទមួយបានឲ្យដឹងថា “ករណីរាប់លាន នៃជំងឺកូវីដ-១៩ មានន័យថា មនុស្សរាប់លាននាក់ បានបាត់ការងារធ្វើ ក្នុងពេលដាក់ឱ្យនៅដាច់ពីគេ ហើយនោះមានន័យថា មានការរំខានធ្ងន់ធ្ងរ...
បរទេស ៖ ស្របពេលមានកិច្ចពិភាក្សា កាត់បន្ថយភាពតានតឹង អស់រយៈពេលមួយសប្ដាហ៍ ស្តីពីសកម្មភាពរុស្ស៊ីលើអ៊ុយក្រែននោះ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានគម្រាម វិមានក្រឹមឡាំង អំពីផលវិបាកដ៏ធំ មិនធ្លាប់ជួបពីមុន ប្រសិនបើរុស្ស៊ីបន្តជ្រើយ យកការប្រឈមមុខដាក់គ្នា ហើយមិនជ្រើសយក វិធីការទូត និងការពិភាក្សាគ្នានោះ ។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលមួយសប្ដាហ៍...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យធ្វើការជំរុញ ពង្រឹងកងកម្លាំងយោធា យុទ្ធសាស្ត្ររបស់ប្រទេស ស្របពេលដែលលោកធ្វើការអង្កេតមើល ការបាញ់តេស្តសាកល្បងមីស៊ីល ហោះលឿនជាងសម្លេង នេះបើយោងតាមការចេញផ្សាយ របស់កាសែតផ្លូវការកូរ៉េខាងជើង នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា ក្រោយការចូលរួមពិនិត្យមើល ការធ្វើតេស្តមីស៊ីលនោះ លោក គីម...