បរទេស ៖ ចំពេលមានពាក្យចចាម អារ៉ាមថា យន្តហោះគ្មានមនុស្ស បើកប្រភេទ RQ-180 អាចដំណើរការបាននោះ ក៏មាន រូបថតថ្មីមួយត្រូវ បានផ្សព្វផ្សាយ ដោយគេហទំព័រ Dreamlandresort.com កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីអ្វី ដែលមើលទៅដូចជា យន្តហោះគ្មានមនុស្សបើកបំបាំងកាយ ដែលកំពុងធ្វើការហោះហើរ សាកល្បងពីលើតំបន់ Area 51 ដែលជាកន្លែងសម្ងាត់កំពូល...
ហូឡង់ ៖ រុក្ខជាតិលិង្គ ដ៏កម្រដែលមានក្លិន ស្អុយរលួយ និងរីកជាលើកដំបូងក្នុង រយៈពេលជិត២៥ ឆ្នាំ នៅសួនរុក្ខសាស្ត្រ ក្នុងប្រទេសហូឡង់ មុនពេលរួញឡើង និងស្លាប់មួយសប្តាហ៍ ក្រោយមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ផ្កា Amorphophallus decus-silvae មានដើមកំណើត នៅក្នុងព្រៃត្រូពិច នៃប្រទេសឥណ្ឌូនេស៊ី...
បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ គឺបានប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនស៊ីរី-តួកគី ដោយប្រភព បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ស៊ីរីកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា កំពុងរៀបចំផែនការប្រតិបត្តិការ ដើម្បីដណ្តើមយកតំបន់ព្រំដែន ពីរភាគបី ។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុងដាម៉ាសវិញ ក៏បានថ្កោលទោសការ សម្រេចចិត្តរបស់សភាតួកគី ក្នុងការបន្តប្រតិបត្តិការប្រឆាំង អំពើភេរវកម្មឆ្លងព្រំដែន ក្នុងប្រទេសស៊ីរីរយៈពេលពីរឆ្នាំ នេះផងដែរ...
វ៉ាស៊ិនតោន៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះត្រូវបានកាសែតបរទេស ចេញផ្សាយថាបានដឹកជញ្ជូនវ៉ាក់សាំងជំនួយ ប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ដែលវា បានធ្វើឲ្យចំនួនដែល អាមេរិកបានផ្តល់ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់៤លានដូសមកហើយ។ ការបង្កើនជំនួយជាវ៉ាក់សាំងនេះត្រូវបានធ្វើឡើង នៅចំពេលដែលភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើងនៅឡើយហើយវ៉ាក់សាំងចុងក្រោយនេះនឹង ត្រូវបញ្ចូនចេញពីរដ្ឋ Kentucky សហរដ្ឋអាមេរិកពីថ្ងៃអាទិត្យម្សិលមិញ។ នៅក្រោយការប្រកាសផ្តល់ជំនួយ ជាវ៉ាក់សាំងប្រភេទ Monderna នេះប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ជនសង្ស័យដែលជាចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអាជ្ញាធរប្រេស៊ីលនៅរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសនេះ ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងក្រុង Varginha ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយប៉ូលិស យោធា ប៉ូលិសប្រចាំការនៅលើផ្លូវហាយវេសហព័ន្ធ និងកងវរសេនាតូចប្រតិបត្តិការប៉ូលិសពិសេសរដ្ឋ Minas Gerais ប្រឆាំងនឹងក្រុមក្មេងទំនើងដែលគេសំដៅដល់ការប្លន់ធនាគារ ។ យោងតាមប៉ូលិសបានឲ្យដឹងថា...
បរទេស៖មន្ត្រីកងទ័ពជើងទឹកក្នុងទីក្រុងសេអ៊ូលមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសហសមយទ្ធទ័ពអាកាស ស្របពេលមានភាពតានតឹងជុំវិញការពិនិត្យតាមដានមីស៊ីលបច្ចុប្បន្នរបស់កូរ៉េខាងជើង និងតម្រូវឲ្យមានការចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ។ សមយុទ្ធយោធា ដែលមានឈ្មោះថា Vigilant Ace នេះ បានធ្វើការចល័តភ្លាមៗ នូវកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំងទំនើបៗ យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងដទៃទៀតរាប់សិបគ្រឿង នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។...
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចានអូចា បានបញ្ជាឱ្យបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ។ បទបញ្ជាដែលត្រូវបានចុះផ្សាយនៅក្នុងរាជកិច្ចនេះបាននិយាយថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើងដោយមានករណីឆ្លងថ្មីមានស្ថេរភាព ហើយការជាសះស្បើយរបស់អ្នកជំងឺមានភាពលឿនរហ័សជាងមុន និងវាជាការចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ លើសពីនេះទៀត ចំនួនមនុស្សនៃការជួបជុំគ្នាជាសាធារណៈនៅក្នុងតំបន់ទេសចរណ៍ដែលបើកឡើងវិញនឹងត្រូវកំណត់ត្រឹម ៥០០នាក់ប៉ុណ្ណោះ។ កន្លែងកម្សាន្តនានានៅក្នុងបណ្តាខេត្តដែលបើកទេសចរណ៍ឡើងវិញនឹងនៅតែបន្តបិទ រួមទាំងហាងស្រា បារ៍ និងហាងខារ៉ាអូខេជាដើម ប៉ុន្តែប្រតិបត្តិករ និងមន្ត្រីអាចចាប់ផ្តើមរៀបចំសម្រាប់ការបើកឡើងវិញរបស់ពួកគេដែលនឹងត្រូវបានអនុញ្ញាតនៅពេលក្រោយ៕ http://ប្រភព៖sabay
Due to the Covid-19 pandemic, the 38th and 39th ASEAN Summits and related summits were held virtually from October 26 to 28....
បរទេស៖ កងកម្លាំងយោធាទ័ពអាកាស របស់អាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថាយន្តហោះទំលាក់គ្រាប់បែក ធន់ធំរបស់ខ្លួន B-1B បានធ្វើដំណើរឃ្លាំមើល សន្តិសុខក្នុងតំបន់មជ្ឈឹមបូព៍ា ដែលមានរួមទាំងប្រទេសសម្ព័ន្ធមិត្ត ដូចជាអ៊ីស្រាអ៊ែលផងដែរ ខណៈដែលកំពុងមានភាពតានតឹងខ្លាំង ជាមួយនឹងប្រទេសអ៊ីរ៉ង់។ B-1B Lancer Boomber ក៏បានធ្វើដំណើរហោះពីលើ ច្រកសមុទ្រ Hormuz ផងដែរកាលពីថ្ងៃសៅរ៍ និងហោះពីលើឈូងសមុទ្រក្រហម ក្បែរទៅនឹងប្រទេសអេហ្ស៊ីប...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបវិញ ចំពោះទង្វើនានាដែលប្រទេសអ៊ីរ៉ង់ បានធ្វើប្រឆាំងនឹងការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិកនានា រួមមានទាំងការវាយប្រហារ ដោយកូនដ្រូនផងដែរ។ នៅក្នុងសន្និសីទកាសែតមួយ ក្រោយជំនួបកំពូល G20 លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ចំពោះបញ្ហានៃរបៀប...