បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យគ្រូសមីស៊ីល វាយប្រហាររយៈចម្ងាយ ឆ្ងាយថ្មីមួយ កាលពីចុងសប្ដាហ៍ ហើយមីស៊ីលនេះ ត្រូវអ្នកវិភាគមើលឃើញថា អាចជាអាវុធប្រភេទ បែបនេះដំបូង ដែលមានសមត្ថភាពនុយក្លេអ៊ែ ។ កាសែតកូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលនោះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ និងបានហោះហើរ បានចម្ងាយ៩៣០គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅ...
អាមេរិក ៖ អង្គការអវកាសណាសា បានប្រកាសកាលពីពេលថ្មីៗនេះថា ផ្ទាំងថ្មដំបូង ដែលប្រមូលបាន ដោយយានអវកាស Perseverance របស់ខ្លួននៅលើភពអង្គារ បង្ហាញថា ភពក្រហម Jezero Crater ធ្លាប់មានបរិយាកាស ប្រកបដោយនិរន្តរភាព ដែលអាចឲ្យជីវិតរស់ នៅបានយ៉ាងស្រួល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ដំណឹងនេះបានកើតឡើង បន្ទាប់ពីបេសកកម្មជោគជ័យ...
ម៉ិកស៊ិក ៖ សត្វស្លាបដែលដេកត្រាំប្រេងជាង ១០០ ក្បាលត្រូវបានគេប្រទះឃើញ បន្ទាប់ពីព្យុះសង្ឃ រាអ៊ីដា “Hurricane Ida” ដែលបានបង្កឲ្យជន់លិច រោងចក្រចម្រាញ់ប្រេងនាំឲ្យប្រេងឆៅ កំពប់ចូលឈូងសមុទ្រម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ នាយកដ្ឋានសត្វព្រៃ និង ជលផលរដ្ឋល្វីស្យាណា បាននិយាយថា ចំនួនសត្វស្លាប ដែលប្រឡាក់ប្រេងច្រើន ត្រូវបានគេសង្កេត...
មន្រ្តីប៉ូលិសអាហ្វហ្គានីស្ថាន បម្រើការងារនៅព្រលានយន្តហោះ កាប៊ុល បានចូលធ្វើការវិញ ជាលើកដំបូង ចាប់តាំងពីក្រុមរដ្ឋឥស្លាម តាលីបង់ ដណ្តើមបានអំណាចពេញទី។ នេះបើតាមមន្រ្តីប៉ូលិសអាហ្វហ្គានីស្ថាន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ នៅពេលដែលក្រុមតាលីបង់ ផ្តួលរំលំរដ្ឋាភិបាលចាស់ រួចចូលកាន់កាប់ទីក្រុង កាប៊ុល កាលពីខែសីហា កន្លងទៅ មន្រ្តីប៉ូលិសបានបោះបង់ចោល តួនាទីនិងមុខតំណែង...
បរទេស៖ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ នឹងបើកកិច្ចប្រជុំស្វែងរកជំនួយមួយ នៅក្នុងទីក្រុងហ្សឺណែវ ក្នុងកិច្ចប្រឹងប្រែងរៃប្រាក់ ជាង៦០០លានដុល្លារ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយធ្វើការព្រមាន អំពីវិបត្តិមនុស្សជាតិ ក្នុងប្រទេសនោះ ក្រោយពួកតាលីបង់ដណ្ដើមអំណាច។ មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមអ្នកផ្តល់ជំនួយធ្វើការព្រមានថា នៅមុនពេលពួកតាលីបង់ ដណ្ដើមបានទីក្រុងកាប៊ុល កាលពីខែមុន ប្រជាជនអាហ្វហ្គានីស្ថាន មានចំនួនពាក់កណ្ដាល ត្រូវពឹងផ្អែកលើជំនួស ហើយតួលេខនោះ...
តូក្យូ៖ ក្រុមហ៊ុនMitsubishi Cor និងផលិតផល Shell Canada ដោយដៃគូគ្រប់គ្រងរបស់ខ្លួន គឺ Shell Canada Limited (Shell Canada) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ទាក់ទងនឹងការផលិតកាបូនអ៊ីដ្រូសែនទាប តាមរយៈការប្រើប្រាស់ ការចាប់យក និងផ្ទុកកាបូន (CCS) នៅជិត Edmonton...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ពលរដ្ឋអេស្បាញប្រមាណជា ២០០០នាក់ បាននាំគ្នាជន្លៀសខ្លួន ចេញពីផ្ទះសំបែងរបស់ខ្លួន នៅក្រោយពេលដែល គ្រោះធម្មជាតិភ្លើងឆេះព្រៃមួយ កំពុងរាលដាល នៅភាគខាងត្បូងនៃប្រទេស។ គិតមកដល់ពេលនេះ ក្រុមអ្នកពន្លត់អគ្គិសភ័យម្នាក់ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះព្រៃ ដែលបានកើតឡើង តាំងតែពីថ្ងៃពុធមួយនេះ ចេញពីទីតាំងរមណីយដ្ឋានដ៏ល្បី នៃទីក្រុង Estepona ។ រដ្ឋាភិបាលនៃប្រទេសអេស្បាញ...
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការចោទប្រកាន់ ទៅលើប្រទេសអ៊ីរ៉ង់ថា បានផ្តល់នូវការហ្វឹកហាត់ ជូនទៅដល់កងកម្លាំងប្រយុទ្ធបរទេស នៅក្នុងមូលដ្ឋានទ័ពមួយ ស្ថិតនៅក្បែរទីក្រុង Isfahan។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង នៅត្រឹមតែ១ខែប៉ុណ្ណោះក្រោយពេល ដែលរដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់យន្តហោះដ្រូន វាយប្រហារមកលើរថក្រោះ ដែលគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល ដែលស្ថិតនៅក្នុងប្រទេសអូម៉ង់។ អ៊ីស្រាអ៊ែលត្រូវបានគេមើលឃើញថា...
ស៊ុយអែត ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា នៅពេលលោកអ្នកមានអារម្មណ៍ ចង់ចាប់ផ្តើមធ្វើការ លំហាត់ប្រាណ បន្ទាប់ពីអ្នកចង់កាត់បន្ថយ កម្រិតនៃការថប់បារម្ភរបស់អ្នក ក្រោយអ្នកជួបបញ្ហាបង្កឲ្យ មានអាចមានជំងឺ សរសៃប្រសាទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវ ជ្រាវជនជាតិ ស៊ុយអែត បានប្រៀបធៀបមនុស្សចូលរួម ក្នុងការជិះស្គីឆ្លងប្រទេស ចម្ងាយឆ្ងាយជាទម្រង់ នៃការធ្វើលំហាត់ប្រាណ...
ទីក្រុងឡុងដ៍ ៖ បំណែកផ្លូវ ដែលជាកន្លែង អាចម៍ផ្កាយ Winchcombe ដ៏កម្រធ្លាក់ មកផែនដីមាន តម្លៃ១០០.០០០ ផោននៅ Cotswolds នឹងត្រូវដាក់តាំង បង្ហាញរួម ជាមួយផ្ទាំងថ្ម នៅសារមន្ទីរ ប្រវត្តិសាស្ត្រ ធម្មជាតិទីក្រុងឡុងដ៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អាចម៍ផ្កាយនេះ បានធ្លាក់មកលើផែនដី...