ព័ត៌មានអន្តរជាតិ

ថ្ងៃនេះសិង្ហបុរី មានករណីឆ្លង ជំងឺកូវីដ-១៩ រហូតដល់ជាង ១៦០០ករណី

សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៥០ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៨៤,៥១០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៣៦៩ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៧ករណី នៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៤ ករណីត្រូវបាននាំចូល។

បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,០៩២ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ក្រសួងបានឲ្យដឹងទៀតថា បច្ចុប្បន្នមានករណីធ្ងន់ធ្ងរចំនួន ១៦២ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ២៣ ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង ICU ។

៨២ ភាគរយនៃប្រជាជន ក្នុងតំបន់បានបញ្ចប់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយ បានទទួលយ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួងសុខាភិបាល។

បុរសជនជាតិសិង្ហបុរីអាយុ ៧៩ ឆ្នាំម្នាក់ជនជាតិសិង្ហបុរីអាយុ ៨៣ ឆ្នាំ និងបុរសជនជាតិសិង្ហបុរីអាយុ ៨៦ ឆ្នាំម្នាក់បានស្លាប់ដោយសារផលវិបាកដោយសារការឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃសុក្រ។

ជាសរុបមនុស្ស ៧៣ នាក់បានស្លាប់ដោយសារជំងឺនេះ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយផ្សេងទៀតថា ប្រសិនបើការឆ្លងនៅតែបន្តតាមគន្លងបច្ចុប្បន្ន សិង្ហបុរីអាចរំពឹងថា នឹងកើនឡើងដល់ ៣,២០០ករណីក្នុងមួយថ្ងៃ និងលើសពីនេះក្នុងរយៈពេល ពីរសប្តាហ៍ខាងមុខនេះ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top