ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋផ្សេងទៀតចំនួន៣៣.១៩៦នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ដែលនំាឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនឡើងដល់៦.៧៣១.៤២៣នាក់ ។ អង់គ្លេស ក៏បានរាយការណ៍ដែរថា ករណីស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៦១នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ ចំនួន១៣២.៤៣៧នាក់ ។ តួលេខទាំងនេះបូករួមទំាង...
បរទេស៖ ព័ត៌មាននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្ទុះចំនួន២ដ៏សាហាវ ដែលបានសម្លាប់មនុស្សជិត ២០០ នាក់រួមទាំងទាហានអាមេរិក ១៣ នាក់ ផងដែរ នៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយមុននេះថា ការវាយប្រហារភេរវកម្មផ្សេងទៀត អាចនឹងកើតឡើងនៅទីក្រុងកាប៊ុល ក្នុងរយៈពេល ៣៦ ម៉ោងខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា...
ចិន ៖ ប្រជាជននៅប្រទេសចិន កំពុងកាន់ ទុក្ខមរណភាព របស់លោក Jacques Rogge អតីតប្រធាន គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” ដែលមានទំនាក់ ទំនងជិតស្និទ្ធ ជាមួយសហគមន៍ កីឡាចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ IOC បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការស្លាប់...
បរទេស ៖ ប្រទេសកូរ៉េខាងជើង ហាក់បានចាប់ផ្តើមដំណើរ ការរ៉េអាក់ទ័រ នុយក្លេអ៊ែមួយ ដែលមានសមត្ថភាព ផលិតសារ ធាតុភ្លូតូនីញ៉ូម កម្រិតអាវុធ ក្រោយផ្អាក់អស់ រយៈពេលជាង ២ឆ្នាំកន្លះ នេះបើយោង តាមរបាយការណ៍ថ្មីមួយ ចេញដោយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ ។ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារ IAEA...
អ៊ីតាលី ៖ ការវិភាគអំពីជនរងគ្រោះ នៃការផ្ទុះភ្នំភ្លើង Vesuvius បានបង្ហាញថា បុរស និងស្ត្រីជន ជាតិរ៉ូម៉ាំង នៅទីក្រុង Herculaneum ប្រទេសអ៊ីតាលីបុរាណ ដែលត្រូវបានកប់ ក្រោមផេះភ្នំភ្លើង ដោយសារការផ្ទុះភ្នំភ្លើង Vesuvius នាឆ្នាំ ៧៩ នៃគ.ស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។...
បរទេស ៖ សហរដ្ឋអាមេរិក បានជម្លៀសបុគ្គលិកជនជាតិ អាហ្វហ្គានីស្ថាន ក្នុងស្រុកទាំងអស់ នៅស្ថានទូត របស់ខ្លួន ក្នុងទីក្រុងកាប៊ុលព្រមទាំង ក្រុមគ្រួសាររបស់ពួកគេ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមរបាយការណ៍ផ្ទៃក្នុងមួយថា ជនជាតិ អាហ្វហ្គានីស្ថានសរុបចំនួន ២...
អាមេរិក ៖ ការស្រាវជ្រាវ ថ្មីមួយ បានបង្ហាញថា ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ បានរកឃើញព្រិល ម៉ាទីន គឺជាធូលី ជាងនៅលើផែនដី ដែលអាចមានន័យថា វាក្តៅជាងហើយងាយ រលាយទៅក្នុងទឹកទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ដោយប្រើទិន្នន័យ ពីផ្កាយរណប Phoenix Mars Lander...
ឥណ្ឌូនេស៊ី ៖ គ្រោងឆ្អឹងអាយុ ៧.២០០ ឆ្នាំរបស់នារីវ័យក្មេងម្នាក់ត្រូវបានគេរកឃើញ ក្នុងរូងភ្នំនៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេកំណត់ថា ជាប្រភេទមនុស្ស បុរាណថ្មីពីក្រុម Toaleans ដែលបានស្លាប់កាលពី ១៥០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។ ក្រុមស្រាវជ្រាវអន្តរជាតិ មួយបានញែក DNA...
ទាហានអាមេរិក ១៣នាក់បានស្លាប់ ក្នុងការវាយប្រហារ នៅព្រលាន យន្តហោះ ក្រុងកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយឡែក ១៥នាក់ ទៀតរបួស។ ការវាយប្រហារ ដោយគ្រាប់បែកចំនួន២ បានកើតឡើងក្នុងពេលព្រឹក ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន ដែលមួយ នៅឯ Abbey Gate នៃព្រលានយន្តហោះអន្តរជាតិ Hamid Karzai...
ប៉ូឡូញ ៖ កម្មករសំណង់ ដែលកំពុងសាងសង់ អាផាតមិនបានរកឃើញ ទីបញ្ចុះសព សតវត្សរ៍ទី ១៨ នៅភាគខាងជើងប្រទេសប៉ូឡូញ ដែលមាន អដ្ឋិធាតុ ជនរងគ្រោះ ក្នុងផ្នូរកើតជំងឺ រោគរាតត្បាត ឬរោគពិស នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ របកគំហើញ ដែលបានកើតឡើងនៅ Mikołajki...