ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជាក់ក្នុងកំណត់ត្រាថ្មីថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៣,៣ម៉ឺននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋផ្សេងទៀតចំនួន៣៣.១៩៦នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ដែលនំាឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនឡើងដល់៦.៧៣១.៤២៣នាក់ ។

អង់គ្លេស ក៏បានរាយការណ៍ដែរថា ករណីស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៦១នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ ចំនួន១៣២.៤៣៧នាក់ ។ តួលេខទាំងនេះបូករួមទំាង ចំនួនពលរដ្ឋដែលស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការរកឃើញតេស្តវិជ្ជមានរបស់ពួកគេជាលើកដំបូង ។

វេជ្ជបណ្ឌិត Zania Stamataki ទទួលបន្ទុកផ្នែកវីរុសសាស្ត្រនៃសកលវិទ្យាល័យ University of Birmingham បានលើកឡើងថា “វីរុសក្លាយពូជ Deltaដែលនាំឲ្យករណីឆ្លងជំងឺកូវីដមានសន្ទុះហក់ឡើងនៅក្នុងរដូវក្តៅនេះ នៅចក្រភពអង់គ្លេស និងពលរដ្ឋភាគច្រើនត្រូវបានគេដឹងថា បានទទួលការចាក់វ៉ាក់សាំងដែលនៅតែឆ្លងជំងឺ” ។

ទិន្នន័យចុងក្រោយបង្អស់ ដែលបានបង្ហាញឲ្យដឹងចុងក្រោយថា ការឆ្លងជំងឺនៅក្នុងសប្តាហ៍មានការកើនឡើងខ្ពស់រហូតដល់ថ្ងៃទី២០ ខែសីហា ជាងការឆ្លងជំងឺនៅក្នុងសប្តាហ៍នៃរលកទី២ទៅទៀត ។

យោងតាមការប៉ាន់ប្រមាណចុងក្រោយពីការិយាល័យស្ថិតិជាតិ ហៅកាត់ថា (ONS) មនុស្សម្នាក់ នៅក្នុងចំណោម៧០នាក់ នៅតាមទីតំាងឯកជន នៅអង់គ្លេស មានជំងឺកូវីដ-១៩នៅក្នុងសប្តាហ៍រហូតដល់ថ្ងៃទី២០ ខែសីហា ដែលបានកើនពីម្នាក់ក្នុងចំណោម៨០នាក់ នៅក្នុងសប្តាហ៍ដំបូង ៕

Most Popular

To Top