ម៉ូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិកកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការហោះហើររបស់របស់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ អមដោយយន្តហោះចម្បាំង Su-35S និង Su-27 របស់រុស្ស៊ី ដោយបានចំណាយពេល ៨ ម៉ោង។ យោងតានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា នៅដំណាក់កាលជាក់លាក់នៃបេសកកម្មយន្តហោះរុស្ស៊ី ត្រូវបានអមដោយយន្តហោះចម្បាំងអ៊ីតាលី...
បរទេស៖ស្របពេលដែលមានភាពតានតឹង កើនឡើង រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមនវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Ronald Reagan នាពេលថ្មីៗនេះ បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិន ខាងត្បូង ជាផ្នែកនៃបេសកកម្មតាមប្រក្រតី។ ជាញឹកញាប់ ប្រទេសចិនតែងតែប្រឆាំងនឹងបេសកកម្មយោធាអាមេរិក នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ពួកវាមិនបានជួយលើកកម្ពស់សន្តិភាព ឬក៏ស្ថិរភាពនោះទេ ហើយសេចក្តីប្រកាសរសប់ទ័ពជើងទឹកអាមេរិកនេះ...
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងកំឡុងពេលបង្ក្រាបគ្រឿងញៀនដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលហ្វីលីពីន។ ICC ធ្លាប់បានបើកការស៊ើបអង្កេត បឋមទៅនឹងសង្គ្រាមគ្រឿងញៀននៅឆ្នាំ ២០១៨ ដោយធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ភ្លាមៗបន្ទាប់ពីនោះ។ ប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្រោមយុទ្ធនាការនេះ។ ទិន្នន័យជាតិបានបង្ហាញថាមានមនុស្សស្លាប់ជាង ៦ពាន់នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអន្តរជាតិបានព្រមានជាយូរមកហើយថាតួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់។ អ្នកនាំពាក្យប្រធានាធិបតីលោក Duterte បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតណាមួយរបស់ ICC...
បរទេស៖បេសកកម្មចិននៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានជំរុញអង្គការណាតូឲ្យឈប់ ែនិយាយបំផ្លើសស្តីពីទ្រីស្តីនៃការគម្រាមកំហែងពីចិន ក្រោយមេដឹកនាំនៃសម្ពន្ធមិត្តយោធានេះ បានព្រមានថា ប្រទេសចិន បានបង្ហាញនូវ ការប្រជែងជាប្រព័ន្ធ។ ថ្នាក់ដឹកនាំនៃអង្គការណាតូ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញនូវគោលជំហរដ៏ខ្លាំងក្លា ចំពោះទីក្រុងប៉េកាំង នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅក្នុងជំនួបកំពូលដំបូងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ជាមួយនឹងសម្ពន្ធមិត្តយោធា គឺអង្គការណាតូ។ ថ្នាក់ដឹកនាំរបស់ណាតូ តាមសេចក្តីរាយការណ៍...
បរទេស៖យោងតាមក្រុមអ្នកវិភាគ ស៊ុយអែតមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើការអភិវឌ្ឍផលិតអាវុធប្រល័យលោក ហើយប្រទេសនេះ ត្រូវបានគេជឿថា នៅពេលថ្មីៗនេះ បានបង្កើនចំនួនអាវុធនុយក្លេអ៊ែរបស់ខ្លួន។វិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានអាវុធនុយក្លេអ៊ែទាំង៩នៅលើពិភពលោក ដែលជាក្រុមប្រទេសមួយ រួមមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ប៉ាគីស្ថាននិងអ៊ីស្រាអែល។ របាយការណ៍នៃវិទ្យាស្ថាននេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ មិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែទេ...
អាមេរិក ៖ អ្នកវិទ្យាសាស្ត្រ បានគិត ជាយូរមកហើយថា អាចម៍ផ្កាយដែលជាបំណែក នៃអាចម៍ផ្កាយ បានវាយប្រហារមកលើផែនដី បានកើតឡើងពីដុំថ្ម អវកាសផ្សេងៗគ្នា នៅក្នុងខ្សែក្រវ៉ាត់ អាចម៍ផ្កាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀ លីម៉ែល ។ ការសិក្សាថ្មីមួយបានបង្ហាញថា ពួកគេអាចមានប្រភពដើម និងមិនស្គាល់ប្រភពដើម ។ ការស្រាវជ្រាវបានមើល ទៅលើផ្ទាំងថ្មល្បាប់សមុទ្រ...
រុស្ស៊ី ៖ អ្នកវិទ្យាសាស្ត្រនិយាយថា អំពូលភ្លើងខាងជើង ឬ Aurora Borealis បានទាក់ទាញការចាប់អារម្មណ៍ របស់មនុស្សជាតិ អស់រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែរបៀបអំពូលភ្លើង ដែលបានបង្កើត នៅមានអាថ៌កំបាំង នៅឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ឥឡូវអ្នកវិទ្យា សាស្ត្របន្តថា ពួកគេមានភ័ស្តុតាងច្បាស់លាស់ ដែលចែងចាំងលោហធាតុ ដ៏អស្ចារ្យគឺបណ្តាលមកពី...
ព្រុចសែល ៖ មេដឹកនាំនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានព្រមានថាមហិច្ឆតា យោធា របស់ចិនបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ” ចំពោះសម្ព័ន្ធមិត្ត របស់ពួកគេ និងបានព្រមព្រៀងគ្នា ដើម្បីបង្កើនចំណងទាក់ទងជាមួយប្រទេសជប៉ុន និង ប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដើម្បីគាំទ្រដល់បទ បញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ។ បន្ទាត់តឹងតែងប្រឆាំងនឹង...
អាមេរិក ៖ យានអវកាស Juno របស់អង្គការណាសាបានចាប់យករូបភាពដ៏អស្ចារ្យ នៃព្រះច័ន្ទ Gany mede ដែលធំជាងគេ របស់ភពព្រហស្បតិ៍ នៅពេលវាហោះក្នុង ចម្ងាយ ១,០៣៨ គីឡូម៉ែត្រ នៃផ្កាយរណប ដែលយានជិតបំផុត បានកើតឡើងក្នុងរយៈពេលជាង ២០ ឆ្នាំនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ រូបភាពទាំងនោះត្រូវបានថត...
អាមេរិក ៖ ប្រតិបត្តិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស នេះបញ្ជាក់ថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្ស Facebook កំពុងធ្វើការលើនាឡិកា វៃឆ្លាតទោះបីជាយ៉ាងណា ក៏ដោយនាយកប្រតិបត្តិកំពូលម្នាក់ បានព្រមានថា គំនិតនេះប្រហែល ជាមិននាំឲ្យមាន ផលិតផលនោះទេ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ លោក Andrew Bosworth អនុប្រធានFacebook នៃតថភាពជាក់ស្តែង...