ព័ត៌មានអន្តរជាតិ

លោក Xi ថ្លែងប្រាប់លោក Macron និងលោកស្រី Merkel ថាចង់បង្កើនកិច្ច សហប្រតិបត្តិការ ជាមួយអ៊ឺរ៉ុប

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកស្រី អធិកាបតី អាល្លឺម៉ង់ Angela Merkel ថាលោកពិតជាមានក្តីរំពឹងទុកថា ប្រទេសចិននិងប្លុកអ៊ឺរ៉ុប នឹងអាចបន្តពង្រឹងកិច្ចការងារ សហប្រតិបត្តិការកាន់ តែប្រសើរឡើង។

នៅថ្ងៃវិដេអូខល ដែលមានភាគីនៃបណ្តាប្រទេសទាំង៣ ចូលរួមគ្នានោះលោក Xi ក៏បានបញ្ជាក់ពីសង្ឃឹម របស់លោកទៀតដែរថា អ៊ឺរ៉ុបនឹងដើរតួយ៉ាងខ្លាំងបន្ថែមទៀត ទៅលើកិច្ចការងារអន្តរជាតិ កិច្ចការងារ ជាយុទ្ធសាស្ត្រ ដោយឯករាជ្យ និងស្មោះត្រង់ជាពិសេសគឺ ផ្តល់ភាពស្មើគ្នាទៅដល់មជ្ឈដ្ឋាន អាជីវកម្មសម្រាប់អាជីវកម្មនិង ក្រុមហ៊ុនរបស់ប្រទេសចិនផងដែរ ។

ជាការឆ្លើយតបការិយាល័យ របស់ លោកស្រី Merkel បានអះអាងថាមេដឹកនាំទាំង ៣ពិតជាបានផ្តល់ទស្សនៈរវាងគ្នា មែននៅក្នុងកិច្ចប្រជុំ ចំពោះបញ្ហាទំនាក់ទំនងចិន និងអ៊ឺរ៉ុប ហើយបញ្ជាក់ដែរថា មេដឹកនាំទាំងបី ក៏បានពិភាក្សា គ្នាទៅលើបញ្ហាពាណិជ្ជកម្ម អន្តរជាតិ ការការពារអាកាសធាតុ និងបញ្ហាជីវៈចម្រុះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top