ព័ត៌មានអន្តរជាតិ

មេបញ្ជាការ អាហ្កានីស្ថាន ៖ អាមេរិកដកទ័ពចេញ ពីមូលដ្ឋាន អាកាស Bagram ទាំងយប់

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កងយោធារបស់សហរដ្ឋអាមេរិក បានធ្វើការដកទ័ព របស់ខ្លួនចេញពី
មូលដ្ឋានទ័ពអាកាស អាហ្គានីស្ថាន Bagram ទាំងយប់ ដោយមិនបានផ្តល់ដំណឹង ជាមុនឡើយ ។

ព័ត៌មាននេះត្រូវបានផ្តល់ ដោយមេបញ្ជាការយោធាថ្មី របស់មូលដ្ឋានទ័ពអាកាស លោក Asadullah Kohistani ហើយបានបញ្ជាក់ទៀត
ថាទ័ពអាមេរិក បានចាប់ផ្តើមធ្វើការចាក ចេញពី Bagram នៅវេលាម៉ោងប្រមាណជា៣ព្រឹក ថ្ងៃសុក្រហើយរយៈពេលមួយ ម៉ោងក្រោយទើប
កងកម្លាំងរបស់អាហ្គានីស្ថាន បានទទួលដំណឹង នេះដោយខ្លួនឯង ។

គួរឲ្យដឹងដែរថា មិនត្រឹមតែជាមូលដ្ឋានទ័ព Bagram ក៏ជាទីតាំងសម្រាប់ឃុំខ្លួន អ្នកទោសផងដែរ ដែលក្នុងនោះក្រុមអ្នកទោស តាលីបង់ប្រមាណជា
៥០០០នាក់កំពុង មានវត្តមាននៅទីនេះនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top