ខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះជាកីឡាករល្អបំផុត លើលោកនេះក្នុងសតវត្សទី២១ នៅ Globe Soccer Awards ។ ពានរង្វាន់ខាងលើនេះ បង្កើតឡើងនៅឌូបៃ ហើយ Ronaldo ទទួលបានសំឡេងគាំទ្រ ច្រើនជាង Lionel Messi , Ronaldinho និង Mohamed...
the Goal ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តារាឆ្នើមរបស់ Barcelona កីឡាករ Lionel Messi បានធ្វើការសន្យាចុងក្រោយនេះ ថា លោកនឹងមិនចរចាជាមួយនឹងក្លឹបណាមផ្សេងឡើយ អំពីលទ្ធភាពក្នុងការផ្ទេរ ចេញពីក្លឹបរហូតដល់ រដូវកាលចប់ជាមុនសិន។ បន្ទាប់ពីបរាជ័យ ក្នុងការចាកចេញពី Camp Nou កាលពីរដូវក្តៅកន្លងមក នៅពេលនេះ Messi...
កីឡាករខ្សែប្រយុទ្ធ Sadio Mane បានជួយឲ្យ Liverpool នាំមុខមុនតាំងតែពីនាទីទី១២ ក្នុងការ ប្រកួតស្វាគមន៍ ក្រុមភ្ញៀវ West Brom ប៉ុន្តែមិនអាចទប់កីឡាករ Semi Ajayi ក្នុងការរកគ្រាប់បាល់តាមស្មើវិញ ឡើយនៅនាទីទី៨២ទៅហើយ។ ការប្រកួតបញ្ចប់ ទៅក្នុងលទ្ធផល១ទល់នឹង១ មានន័យថាក្រុមទាំងពីរទទួលបាន ១ពិន្ទុម្នាក់ សប្តាហ៍នេះដោយ Liverpool...
ភ្នំពេញ៖ ព្រឹត្តិការណ៍ ការប្រកួតពានរង្វាន់ ប៉េតង់មិត្តភាពកម្ពុជាលើកទី៤ និងការប្រកួតកីឡា ប៉េតង់មហាជន ដែលរៀបចំដោយសមាគមប៉េតង់មិត្តភាពកម្ពុជា ក្រោមការសហការជាមួយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅខេត្តតាកែវ នាយប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ។ លោកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការរៀបចំ ការប្រកួតបាននិយាយថា ការប្រកួតខាងលើនេះ យើងធ្វើការប្រកួតរយៈពេលមួយថ្ងៃពេញតែម្តង ក្រោយការប្រុងប្រយ័ត្នខ្ពស់ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវគោពរតាម ការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19។ លោកស្រីបានបន្តថា សម្រាប់ការប្រកួត កីឡាប៉េតង់មហាជន មានកីឡាករ-កីឡាការិនីចូលរួម ចំនួន៧៤នាក់ មកពី៣៧ក្រុមចំណែកការប្រកួតយុវជន ក្រោមអាយុ១៥ឆ្នាំមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៣នាក់។ ចំពោះពានរង្វាន់ មហាជនចំណាត់ថ្នាក់ មេដាយមាសបានទៅលើ ក្រុមកីឡាប៉េតង់ម្លប់ក្ងោន ខេត្តកំពត មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ សេដ្ឋកិច្ចទី១ “ភ្នំពេញ” មេដាយសំរិទ្ធ បានទៅលើក្រុមកីឡា ប៉េតង់ខេត្តតាកែវ និងមេដាយប្រាក់ បានទៅលើក្រុមកីឡា ប៉េតង់សេដ្ឋកិច្ចទី២ “ភ្នំពេញ”៕ ដោយ៖លី ភីលីព
the Goal ជឿជាក់ថា មកដល់សប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ន័រវេស Haaland បានក្លាយទៅជា គោលដៅអទិភាពបំផុត របស់ក្លឹប Chelsea។ Erling Haaland នឹងក្លាយទៅជាកីឡាករ សំខាន់បំផុតដែលក្លឹបតោខៀវ Chelsea នឹងចំណាយលុយ និងពេលវេលា ដើម្បីធ្វើការចរចា នាំយកមកអង់គ្លេស ឲ្យបាន នៅរដូវក្តៅក្រោយ ខណៈដែលបច្ចុប្បន្នកីឡាករ កំពុងសាងកេរ្ត៍ឈ្មោះ យ៉ាងខ្លាំងបន្ថែមទៀតពេលលេងឲ្យ Dormund។ កីឡាករដែលកើតនៅក្នុងទីក្រុង Leeds របស់អង់គ្លេសរូបនេះពេលនេះ កំពុងស្ថិតនៅក្នុងបញ្ជី កីឡាករដែលគ្រូបង្វឹកលោក Frank Lampard ចង់បានបំផុត ហើយក្លឹប នឹងត្រៀមចាំចំណាយ ទៅតាមផែនការរបស់បុរសអង់គ្លេស នេះផងដែរដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ទីបំផុតត្រូវបានក្លឹបសេដ្ឋីបារាំង PSG បណ្តេញចេញពីក្លឹប ហើយទាំងគួរឲ្យភ្ញាក់ផ្អើលបំផុត ទោះបីជាបច្ចុប្បន្ន ក្លឹបនៅកំពុងមានទំរង់លេង ល្អជាធម្មតាក្តី។ កាលពីរដូវកាលមុនលោក Tuchel ថែមទាំងបានដឹកនាំក្លឹបឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ទាំងដែលក្លឹប អាចលើកពាន Ligue1 ផងក្នុងពេលដំណាលគ្នា។ ទោះបីជាយ៉ាងណាក្តី Le10Sport បានសរសេរថា លោក Thomas Tuchel គឺបានដឹងមុនរួចទៅហើយ ថា PSG នឹងពិតជាបណ្តេញគាត់ហើយ គាត់ពិតជាបានត្រៀមខ្លួន ជាច្រើនខែមកហើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
the Goal ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថាអតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Pochettino ត្រូវបានគេរំពឹងទុកថា នឹងអាចវិលត្រឡប់មកធ្វើការងាររបស់លោកវិញ ហើយជាពិសេសក្នុងតំណែងដើម្បីជំនួសលោក Thmoas Tuchel ដែលទើបតែត្រូវបានបណ្តេញចេញពីក្លឹប PSG។ យោងតាមការបញ្ជាក់ របស់អតីតកីឡាកររបស់អាហ្សង់ទីនលោក Juan Pablo Sorinលោកបាននិយាយថាលោក Mauricio Pochettino ទាំងអត្តចារិតនិងជំនាញរបស់ខ្លួនគឺអាចនឹងធ្វើឲ្យភាពប្រែប្រួលភ្លាមតែម្តងសម្រាប់ PSG...
the Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG ត្រូវបានគេជឿជាក់ថា បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករខ្សែប្រយុទ្ធហូឡង់ Memphis Depay ហើយទោះបីបានដឹងថា Barcelona កំពុងតែចាប់អារម្មណ៍ដូចគ្នាដែរនោះ។ ខ្សែប្រយុទ្ធក្លឹបរបស់ Lyon រូបនេះត្រូវបានគេដឹងដែរថាស្ទើរតែ បានចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ទៅហើយកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែការផ្ទេរត្រូវបានបរាជ័យ នៅនាទីទីចុងក្រោយ។...
ទីបំផុតព័ត៌មានគួរឲ្យទុកចិត្តមួយទៀត ដែលត្រូវបានចេញផ្សាយដោយ the Goal នៅថ្ងៃនេះបានបញ្ជាក់ហើយថាកីឡាករខ្សែប្រយុទ្ធ Mesut Ozil ដែលលេងឈ្មោះលេងនៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ទៅហើយនោះនឹងអាចស្វែងរកទ្រនំថ្មីបានហើយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា Ozil នឹងអាចធ្វើដំណើរដោយ មិនមានតម្លៃខ្លួនទៅដល់ចូលរួមជាមួយនឹងក្លឹបតួកគី Fenerbahce យ៉ាងឆាប់បំផុតក្នុងខែមករា ខាងមុខនេះ ខណៈដែលក្លឹប យក្សតួកគីមួយនេះក៏បានអះអាងដែរថា ការដោះដូរនេះគឺកាន់តែខិតជិតដល់ការព្រមព្រៀងគ្នាចុងក្រោយមួយទៅហើយ។ គួរឲ្យដឹងដែរកីឡាករអាល្លឺម៉ង់រូបនេះមិនដែលបាន លេងឲ្យ...
ក្នុងការប្រកួតនាពេលខាងមុខនេះ ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiolaនឹងត្រូវខកខានកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ព្រមទាំងខ្សែការពារ Walker ផងដែរដោយសារតែពួកគេទាំងពីរនាក់ ទើបតែត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ កាលពីយប់ថ្ងៃគ្រិស្តម៉ាកម្សិលមិញនេះ Man City បានធ្វើការសេចក្តីថ្លែងការណ៍គួរឲ្យភ្ញាក់ផ្អើលថាកីឡាករខ្សែប្រយុទ្ធJesus កីឡាករខ្សែការពារអង់គ្លេស Walker ព្រមទាំងសមាជិកបុគ្គលិករបស់ក្លឹបចំនួន២នាក់ទៀតបានធ្វើតេស្តវិជ្ជមានកូវីដ។ នេះមានន័យថាប្រកួតដែលពួកគេនឹងត្រូវខកខាននោះគឺការប្រកួតនៅចំថ្ងៃ...