គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេដឹងថាបានចង់ពិភាក្សាគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Alexandre Lacazette ដើម្បីអាចបន្តកុងត្រាថ្មីប៉ុន្តែក្លឹបប្រហែលជាត្រូវរងចាំរហូតដល់ ចប់រដូវកាលជាមុនសិនដើម្បីចាប់ផ្តើមការចរចា។ ចំណែកឯកីឡាករ Lacazette វិញក៏តែងតែមាន បំណងចង់រស់នៅទីនេះបន្តដែរទោះបីជាបច្ចុប្បន្នជាពិសេសរដូវកាលនេះបានបង្ហាញខ្លួនរកបានតែ៨ប្រកួតប៉ុណ្ណោះ ជូនក្លឹបហើយជារឿយៗបានត្រឹមអង្គុយក្នុងនាម ជាកីឡាករបម្រុងប៉ុណ្ណោះ។ លោក Arteta នៅតែបង្ហាញជំនឿចិត្តថា កីឡាករវ័យ២៩ឆ្នាំបារាំងរូបនេះនៅតែអាចមានសមត្ថភាព លេងនៅទីនេះដដែល។ Lacazette...
កាសែតអង់គ្លេស The Sunsports ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេជឿជាក់ថាមានផែនការដោះដូរកីឡាករ យ៉ាងស្ងប់ស្ងាត់នៅរដូវក្តៅនេះប៉ុន្តែក្លឹបគឺនឹង ត្រៀមប្រមូលលុយជិត២០០លានផោនពីផែនការលក់កីឡាករទៅវិញ។ Marca ក៏បានធ្វើការអះអាងស្រដៀងគ្នា ដែរថា Los Blancos ទំនងជាមើលឃើញថាហិរញ្ញវត្ថុរបស់ ក្លឹបកំពុងមានបញ្ហាដោយសារកូវីដ១៩ទោះបីជា នៅតែមានបំណងប្រជែងខ្លាំងជាមួយនឹង Barcelona ក្តី។ Kylian Mbappe...
ភ្នំពេញ៖នារសៀលថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ លោក ផៃ សុខជាអនុប្រធានទី១ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ ប្រធានបានអញ្ជើញចុះពិនិត្យមើលសកម្មភាពធ្វើតេស្តិ៍សម្ថភាពចូលជម្រើសជាតិកីឡាអត្តពលកម្មឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តក្នុងទីលានបាល់ទាត់ នៃបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍លើកនេះមានកីឡាករ-កីឡាការិនីចំនួន៦១នាក់ក្នុងនោះមានកីឡាការិនីចំនួន១៧នាក់មកពីក្លិប និងសមាគមចំនួន១១ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមចំនួន៥នាក់ចូលហ្វឹកហាត់ក្រុមជម្រើសជាតិ២០២០។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មការជ្រើសរើសកីឡាករ-កីឡាការិនី៥នាក់...
ខេត្តកំពង់ស្ពឺ៖លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការតំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានដឹកនាំកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ចូលរួមគោរពវិញ្ញាណក្ខន្ធសពកីឡាការិនី យ៉ុន សុគន្ធកញ្ញារបស់ក្លិបកីឡាតេក្វាន់ដូ ITF ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។...
មួយគ្រាប់បាល់ដែល Luiz Suarez ស៊ុតបញ្ជូលទីយប់មិញជួយឲ្យ Barcelona យកជ័យជំនះលើក្រុម Villareal នោះ ក៏បានក្លាយទៅជាគ្រាប់បាល់ ដែលបានធ្វើឲ្យកីឡាកររូបនេះ ក្លាយទៅជាកីឡាករ ដែលអាចរកគ្រាប់បាល់ ច្រើនជាងគេបំផុត របស់ក្លឹបទី៣ផងដែរ។ កីឡាករអ៊ុរ៉ាហ្គាយរូបនេះ គឺត្រូវបានមានឈ្មោះថា ជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេរបស់ Barcelona ពីក្រោយកីឡាករ Rodriguez Alvarez...
អ្នកចាំទីអ៊ីតាលីរបស់ក្លឹប Juventus លោក Gianluigi Buffon ដែលបានងបង្ហាញខ្លួនក្នុងការប្រកួតជ័យជំនះ៤ទល់នឹង១លើក្រុមភ្ញៀវ Torino បានក្លាយទៅជាកីឡាករដែលបង្ហាញខ្លួននៅលីគកំពូលអ៊ីតាលីបានច្រើនជាងគេបំផុត។ Buffon បានបំបែកកំណត់ត្រាចាស់របស់កីឡាករខ្សែការពារ Paolo Maldini តាមរយៈការបង្ហាញខ្លួនសរុបនៅ Serie A ដល់ទៅ៦៤៨ដង។កីឡាករវ័យ៤២ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតរបស់ខ្លួនដំបូងតាំងតែពីឆ្នាំ១៩៩៥ឲ្យក្លឹប Parma និងចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ២០០១។ទោះបីជាក្រោយមកបានលេងឲ្យ PSG បានតែមួយរដូវកាលប៉ុណ្ណោះនៅលីគកំពូលបារាំង...
Greenwood គឺជាអ្នកដែលអាចស៊ុត បញ្ចូលទីបាន២គ្រាប់ក្នុងការប្រកួតជ័យជំនះ៥ទល់នឹង២ជាមួយនឹង ក្រុម Bournemouth កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនិងគឺជាគ្រាប់បាល់ទី១៥ហើយ សម្រាប់រដូវកាលនេះ។ ទំរង់លេងគួរឲ្យចាប់អារម្មណ៍របស់ កីឡាករវ័យក្មេងបានធ្វើឲ្យអ្នកជំនាញជាច្រើនចាប់ផ្តើមងាកមក នាំគ្នាពិភាក្សាអំពីគាត់វិញ។ ក្នុងនោះអតីតកីឡាកររបស់ក្លឹបបិសាចក្រហម លោក Rio Ferdinand បានធ្វើការលើកឡើងថាទំរង់លេងរបស់កីឡាកររូបនេះមានភាពស្រដៀងគ្នាទៅ នឹងតារាឆ្នើមរបស់ Premier League ចំនួន២រូប។ លោក Ferdinand និយាយថា៖...
នៅថ្ងៃនេះក្លឹប Bristol City បានប្រកាសជាផ្លូវការក្នុងការចែកផ្លូវគ្នា ជាមួយនឹងគ្រូបង្វឹកលោក Lee Johnson ហើយក្រោយបរាជ័យក្នុងទឹកដីខ្លួន កាលពីយប់ថ្ងៃសៅរ៍ទៅលើក្រុម Cardiffក្នុងលទ្ធផល១ទល់នឹង០។ ការបណ្តេញចេញនេះផងដែរគឺបានធ្វើឡើង នៅក្រោយពេល ដែល Bristol City បានបរាជ័យ៩ប្រកួតជាប់គ្នាដែលវានាំឲ្យមាន ការសម្រេចចិត្តបែបនេះ។ គួរឲ្យដឹងដែរថាលោក Johnson បានបង្ហាញវត្តមាន ជាមួយនឹងគ្នានៅ Ashton...
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគូ្របង្វឹករយៈពេល៤ខែ ដល់សិក្ខាកាមជិត១០នាក់ឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិប្រាប់ឲ្យដឹងថា វគ្គបំប៉នដល់គ្រូបង្វឹកលើកនេះដោយផ្តោត លើការហ្វឹកហាត់បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុនចំពោះសិក្ខាកាមទំាងអស់ ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្ម ទៅតាមសាលារៀននានានៅទូទាំងប្រទេស ហើយការបង្ហាត់បង្រៀន ដោយរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ...
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត កាលពីពេលថ្មីនេះអំពីព័ត៌មានចចាមអារ៉ាមនៃការចាកចេញ របស់កំពូលកីឡាករល្អបំផុតលើលោក Lionel Messi លោក Zidane គ្រូបង្វឹករបស់ក្លឹប Real Madrid បានបញ្ចេញយោបល់មួយចំនួនអំពីបញ្ហានេះ។ Messi ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំទៅហើយនោះ មានកុងត្រាដែលមានសុពលភាពត្រឹមឆ្នាំ២០២១ ប៉ុណ្ណោះជាមួយនឹង Barcelona ហើយមានរបាយការណ៍ជាច្រើនបានអះអាងថា កីឡាករពានរង្វាន់ Ballon d’Orចំនួន៦សម័យកាលរូបនេះបានលប់ចោលកិច្ចពិភាក្សាចុងក្រោយមួយ ដើម្បីបន្តកុងត្រា។ លោក...