តូក្យូ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិក ទីក្រុងតូក្យូត្រូវការ កាលបរិច្ឆេទថ្មី សម្រាប់ពិធីបើក និងបិទនៅ ឆ្នាំ ២០២១ ហើយមិនមានអ្វីច្រើន ដែលអាច ធ្វើបានទេ រហូតដល់ កាលបរិច្ឆេទទាំងនោះ ត្រូវបានដំណើរការ ដោយគណៈកម្មាធិការអូឡាំពិក អន្តរជាតិ រដ្ឋាភិបាលជប៉ុន និងអ្នករៀបចំតូក្យូយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។...
តូរ៉ុនតូ៖ ប្រធានភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាត់ ក្នុងកីឡារបស់សហរដ្ឋអាមេរិក លោក Travis Tygart បាននិយាយថា ការពន្យារពេលមួយឆ្នាំ នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ អាចបើកទ្វារសម្រាប់ ការលួចបន្លំសារធាតុហាមឃាត់ ក្នុងកីឡាត្រូវបានផ្តន្ទាទោស ដើម្បីប្រកួតប្រជែង ដណ្តើមមេដាយ ដែលជាបញ្ហាត្រូវដោះស្រាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Tygart...
ក្នុងស្ថានភាព នៃផលវិបាកពីការ ឆ្លងមេរោគវីរុសកូរ៉ូណា សម្រាប់វិស័យបាល់ទាត់ពិភពលោក ដែលហាក់ដូចជាមិនអាច ទាយទុកជាមុនបាន នាពេលបច្ចុប្បន្ននេះនោះ វិបត្តិនេះបានកំពុងតែបង្ក ឱ្យមានការជជែកវែកញែក ដ៏ចម្រូងចម្រាស អំពីអនាគតនៃបាល់ទាត់អាជីព និងជាពិសេសអំពី ការដោះដូរកីឡាករ នាពេលខាងមុខផងដែរ។ ទាំងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក ដោយFIFAនិងUEFA គឺមិនមានអ្នកណា ហ៊ានកំណត់ពេលវេលា នៃការវិលត្រឡប់ មកដំណើរការវិញនៅឡើយ ដែលវាកំពុងបានធ្វើឲ្យក្លឹបជាច្រើន...
NAIROBI ៖ ស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោក FIFA តាមរយៈគណៈកម្មាធិការវិន័យ របស់ខ្លួនបានអនុញ្ញាត ឲ្យសហព័ន្ធបាល់ទាត់កេនយ៉ា (FKF) ៣០ ថ្ងៃបង់ប្រាក់អតីតគ្រូបង្វឹកលោក Adel Amrouche ចំនួនជាង១០៩ ពាន់លានកេនយ៉ា (១,០៣ លានដុល្លារ អាមេរិក) ចំពោះការបណ្តេញ ចេញដោយខុស ឬប្រឈមនឹងការដាក់ទណ្ឌកម្ម ដោយបរាជ័យ...
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសំណួរលើកឡើង ទៅកាន់អតីតបុរសឆ្នើម ក្នុងវិស័យបាល់ទាត់ គឺលោកPele ថាតើរវាងកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo មួយណាជាកីឡាករ ដែលល្អបំផុតលើពិភពលោក ដែលសូម្បីតែអ្នកគាំទ្របាល់ទាត់ ក៏នឹងពិបាកឆ្លើយតប ទៅនឹងសំណួរនេះផងដែរ។ ប៉ុន្តែចុងក្រោយនេះ លោកPele បានពណ៌នាCristiano Ronaldo គឺជាកីឡាករល្អបំផុត លើពិភពលោក...
មិនមានការប្រកួត មិនមែនជាគូប្រជែងគ្នា រវាងក្លឹបនឹងក្លឹបទៀតឡើយ ដោយកីឡាករល្បីៗជាច្រើន របស់ក្លឹបនៅអង់គ្លេស កំពុងជួយគ្នាបង្កើតជាក្រុមរ៉ៃអង្គាស ថវិកាសប្បុរសធម៌ ដើម្បីយកទៅជួយសកម្មភាព ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូរ៉ូណា ដែលកំពុងវាយលុកខ្លាំង នៅក្នុងប្រទេសអង់គ្លេស។ ក្នុងចំណោមនោះ គេមើលឃើញក្រុមរបស់កីឡាករ Hector Bellerin, Reece JamesនិងAaron Wan Bissakaផង បានធ្វើការប្រមូលលុយបាន ប្រមាណជា១០ម៉ឺនផោនផងដែរ ដើម្បីយុទ្ធនាការមួយនេះ។...
នៅថ្ងៃពុធ ទី២៥ ខែមីនា កំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Barcelona កីឡាករLionel Messi បានក្លាយទៅជាបុគ្គលម្នាក់ទៀត ដែលបានបរិច្ចាគលុយផ្ទាល់ខ្លួន ទៅដល់ជិត១លានផោន ដើម្បីជួយទៅដល់ការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បតកូរ៉ូណា បន្ទាប់ពីលោកPep Guardiola។ ទឹកប្រាក់ប្រមាណជា ៩២ម៉ឺនផោន របស់លោកPep ត្រូវបានគេដឹងថា នឹងត្រូវយកទៅផ្តល់ឲ្យផ្ទាល់ សម្រាប់អង្គការសប្បុរស ដែលមានឈ្មោះថា...
ប៊ែន៖សមាគមមួយដែលតំណាងឲ្យ អត្តពលិកចំនួន ៨៥.០០០ នាក់នៅជុំវិញពិភពលោក បាននិយាយថា បន្ទាប់ពីការពន្យាពេលនៃ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដល់ឆ្នាំ ២០២១ នេះគឺការផ្លាស់ប្តូរវប្បធម៌ចាំបាច់នៅគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ដើម្បីធ្វើការសម្រេច ចិត្តឲ្យកាន់តែទូលំទូលាយយោងតាម ការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ នាយកប្រតិបត្តិនៃសមាគមអត្តពលិក ពិភពលោក (WPA) លោក Brendan Schwab បាននិយាយថាលោកសប្បាយចិត្តនឹងការសម្រេចចិត្ត...
ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ដែលគេហៅថាAFF (ASEAN Football Federation)ដែលមានទីតាំងនៅ ទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីនោះ បានសម្រេចផ្លាស់ប្ដូរពេលវេលាប្រកួតមួយចំនួន ដោយសារតែ ការរាតត្បាតនៃមេរោគកូរ៉ូណា ។ នេះបើតាមសេចក្ដីប្រកាស របស់សហព័ន្ធកីឡាបាល់ទាត់ ប្រចាំតំបន់មួយនេះ ព្រមទាំងតាមរយៈសេចក្ដីប្រកាសនេះបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតចំនួន៤នឹងត្រូវពន្យារទៅឆ្នាំក្រោយៗទៀត ។ព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីអាស៊ីអាគ្នេយ៍ (AFF Women’s Championship) ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន...
ភ្នំពេញ៖ពហុកីឡដ្ឋានមរតកតេជោ ដែលជាអំណួតរបស់កម្ពុជា នាសតវត្សទី២១ និងជាកន្លែងត្រៀមដើម្បីបង្កើតប្រវត្តិសាស្រ្តនៃការធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ ការប្រកួត SEA GAMES លើកទី៣២ឆ្នាំ២០២៣នោះ នៅតែបន្តការសាងសង់ ដោយមិនមានផ្អាកដោយ សារជំងឺ Covid-19 ឡើយ ។ កីឡដ្ឋានធំ (Main Stadium)ដែលជាកន្លែងសម្រាប់ ធ្វើពិធីបិទ និងបើកព្រឹត្តិការណ៍ការប្រកួត SEA GAMES នៅតែបន្តសកម្មភាពធ្វើដោយមិន...