កីឡា

របាយការណ៍៖ក្របខណ្ឌ Premier League បានបង្កើតឡើងនូវសំណើរ ជាក់លាក់ដើម្បីបញ្ចប់រដូវកាល

ឡុងដ៍៖ បើយោងតាមកាសែត The Times ចេញផ្សាយថា ព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌ English Premier League កំពុងតែសម្លឹងមើល ការចាប់ផ្តើមនៃរដូវកាលនេះ នៅថ្ងៃទី ៨ ខែមិថុនា នៅពីក្រោយការបិទទ្វារ ដោយសារតែ ជំងឺរាតត្បាតរាលដាល និងឈានដល់កម្រិតកំពូលមួយ នៅថ្ងៃទី ២៧ ខែកក្កដា ។

កាសែតនេះ បានអះអាងថា ប្រធានកីឡាបាល់ទាត់ រួមជាមួយស្ថាប័ន គ្រប់គ្រងកីឡាដទៃទៀត បាននឹងកំពុងបើកកិច្ចពិភាក្សា ជាមួយរដ្ឋាភិបាលអង់គ្លេស អំពីពេលវេលា ដែលពួកគេអាចបន្តនិងនៅ “ មូលដ្ឋាន ត្រូវបានយល់ព្រម” ។ក្របខណ្ឌ Premier League នៅសល់ ៩២ ប្រកួតទៀតចាប់តាំង ពីវាបានផ្អាករដូវកាលនៅថ្ងៃទី ១៣ ខែមីនា ជាមួយនឹងក្រុមហង្សក្រហម Liverpool ជិតនឹងការឈ្នះពាន EPL លើកដំបូងរបស់ពួកគេ។

កាសែត The Times បន្តថា ប្រធាន Premier League បានចែករម្លែកគំនិតរបស់ពួកគេ ‘Project Restart’ ជាមួយម្ចាស់ភាគហ៊ុន កាលពីសប្តាហ៍មុន។ ការប្រកួតនឹងត្រូវបានធ្វើឡើង នៅពីក្រោយទ្វារបិទទ្វារ – មនុស្សយ៉ាងតិច ៤០០នាក់ នឹងត្រូវបានត្រៀមចូលរួម ក្នុងនោះរាប់បញ្ចូល ទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

ប្រសិនបើពួកគេ បានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុស នឹងនៅតាមពហុកីឡដ្ឋាន ត្រូវបានជ្រើសរើស ដើម្បីកំណត់ធនធាន ដែលមានកំណត់នៃសេវាកម្ម វេជ្ជសាស្ត្រឲ្យកាន់តែខ្លាំងឡើង៕

ដោយ៖លី ភីលីព

Most Popular

To Top