កីឡា

Moise Kean អាចរកពិន័យ ប្រាក់ ១៦ម៉ឺនផោន ពីEverton

ជាលទ្ធផល នៅថ្ងៃនេះ ក្លឹបEverton បានប្រកាសជាផ្លូវការហើយថា ការសម្រេចចិត្ត របស់កីឡាករ Moise Kean ប្រឆាំងទៅនឹងបម្រាម គោលចរណ៍ និងរក្សាខ្លួននៅក្នុងផ្ទះ របស់រដ្ឋាភិបាល អង់គ្លេសនោះគឺ ជារឿងដែលមិនអាច ទទួលយកបានឡើយ ។

យោងតាមកាសែត របស់ The Mirrorនៅថ្ងៃចន្ទនេះ បានសរសេរថា កីឡាកររូបនេះ នឹងអាចប្រឈមមុខ ទៅនឹងបម្រាមដ៏ធ្ងន់ធ្ងរមួយ គឺជាទឹកប្រាក់ប្រមាណ ជា១៦ម៉ឺនផោន ដែលត្រូវជាប្រាក់កម្រៃ របស់កីឡាករចំនួន២សប្តាហ៍ ក្រោយពេលដែលក្លឹប បានទទួលដំណឹងថា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានអញ្ជើញភ្ញៀវ មកធ្វើការកម្មវិធីយ៉ាងសប្បាយ នៅក្នុងផ្ទះរបស់ខ្លួន ។

Keanជាកីឡាករ ចុងក្រោយ របស់អង់គ្លេស ដែលត្រូវបានរកឃើញថា បានប្រព្រឹត្តកំហុស ទៅនឹងបម្រាមរបស់រដ្ឋាភិបាល សម្រាប់ការកាត់បន្ថយ ការរាតត្បាតនៃកូវីដ១៩ ដែលកន្លងមកមានដូចជា Jack Grealish និងកីឡាករ Serge Aurier ព្រមទាំង Mousia Sissokoផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top