ភ្នំពេញ៖ការប្រកួតកីឡាប្រណាំងកង់លើវិញ្ញាសាកង់ភ្នំនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ប្រទេសហ្វីលីពីនកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ក្រុមកីឡាកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៧ និងលេខ៩ ក្នុងចំណោមកីឡាករ១០នាក់។ សម្រាប់កីឡាករកម្ពុជា២នាក់ចូលរួមប្រកួត គឺកីឡាករ ហួត ឡយ រស្មី ឈរនៅចំណាត់ថ្នាក់លេខ៩ និងសាំង សីហា លេខ៧ ដោយវិញ្ញាសានេះមាន៦ប្រទេស គឺកម្ពុជា វៀតណាម ថៃ...
ភ្នំពេញ៖កម្ពុជាដណ្តើមមេដាយ១៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿងឈរលេខ៧បណ្តុះអាសន្នលើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននាថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៥៤គ្រឿង។ ម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៥៤គ្រឿ រួមមានមេដាយមាស២៨គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ៩គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៤០គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ១៣គ្រឿង និងថៃដណ្តើមមេដាយ២៣គ្រឿ រួមមានមេដាយមាស៦គ្រឿង មេដាយប្រាក់៥គ្រឿង និងសំរិទ្ធ១២គ្រឿង។...
រូបភាពមួយសន្លឹកបានបែកធ្លាយបង្ហាញពីម្ចាស់ពាន Ballon d’Or ២០១៩ ខណៈការប្រកាសផ្លូវការនឹងធ្វើនឹងឡើងនៅរាត្រីនេះម៉ោង២:៣០នាទីរំលងអាធ្រាត្រ។ ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk ត្រូវគេរំពឹងនឹងឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំមួយនេះ បន្ទាប់ពីចំណាយពេល១២ខែជួយក្លឹបនិងជម្រើសជាតិ។ ប៉ុន្តែប្រសិនបើរូបភាពបែកធ្លាយខាងលើជាការពិតនោះ van Dijk បានត្រឹមលេខពីរ ចាញ់ពិន្ទុ Lionel Messi។ រូបភាពឯកសារខាងលើបានបង្ហាញពីពិន្ទុបោះឆ្នោតរបស់កីឡាករនីមួយៗក្នុងចំណាត់ថ្នាក់កំពូលទាំង១០។ ក្នុងនោះបង្ហាញថា...
មកដល់ពេលនេះការបណ្តេញចេញលោកUnai Emeryកាលពីថ្ងៃសុក្រនោះគឺមិនទាន់អាចរកអ្នកមកជំនួសបាននៅឡើយខណៈដែលលោកFreddie Ljunbergនឹងត្រូវមកជំនួសតំណែងនេះបណ្តោះអាសន្ន។ The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូនេះបានសរសេរថាលទ្ធភាពដែលអាចទៅរួចមួយទៀតនោះគឺប្រធានក្លឹបបច្ចប្បន្នបានបង្ហាញអពីបំណងចង់បានវិរៈបុរសក្លឹបលោកMikel Artetaត្រឡប់មកទីនេះវិញជំនួសការងារនេះ។ រំលឹកដែរថាArtetaកាលពីឆ្នាំ២០១៨ស្ទើរតែអាចមកជំនួសតំណែងរបស់លោកArsene Wengerម្តងហើយប៉ុន្តែត្រូវបានបដិសេធសំណើរដោយគ្រូបង្វឹកក្លឹបលោកPep Guardiolaទៅវិញ។ លើកនេះក៏ដូចគ្នានេះលោកPepហាក់មិនមានបំណងចង់ឲ្យArtetaចេញពីMan Cityឡើយទោះបីជាជាក់ស្តែងបច្ចុប្បន្នលោកPepក៏កំពុងមានព័ត៌មានអំពីការផ្លាស់ចេញដូចគ្នាដែរ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ពីហ្វីលីពីនថា នេះជាមេដាយមាសដំបូងរបស់កម្ពុជាក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនរបស់កីឡាល្បុក្កតោលើវិញ្ញាសា Arnis។ លោកបន្តថា មេដាយដំបូងដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី មេដាយមាសដែលជាការលើកទឹកចិត្តមួយដល់កីឡាផ្សេងៗទៀត និងអាចទាញឲ្យកីឡាករ-កីឡាការិនីទំាងអស់ឲ្យមានទឹកចិត្តក្នុងការរៀបចំខ្លួនត្រៀមដណ្តើមមេដាយមាសច្រើនជាងទៅទៀត៕ដោយ៖លី ភីលីព
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាទទួលបានជ័យជម្នះលើកគូប្រកួតនៃវិញ្ញាសា៣នាក់ទល់៣នាក់បុរសនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនជុំទី១។ លោក សូម៉ៃ សុខភា ប្រតិភូ និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់រួមមានកីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូបានឲ្យដឹងថាកីឡាករអ្នកចាំទីឈុតធំរបស់ជម្រើសជាតិអង់គ្លេសJordan Pickfordបានបង្ហាញជំនឿថាគ្រូបង្វឹកលោកMarco Silvaនៅតែជាបេក្ខភាពដ៏ល្អបំផុតសម្រាប់ក្លឹបនៅពេលនេះទោះបីជាព័ត៌មាននៃការបណ្តេញចេញកាន់តែខ្លាំងឡើង។ កីឡាករអ្នកចាំទីរូបនេះមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានស្នើឲ្យក្លឹបក្នុងការបន្តជួយគាំទ្របន្ថែមចំពោះគ្រូបង្វឹករូបនេះទៀតផងដើម្បីត្រឡប់ទៅកាន់ការប្រកួតប្រជែងវិញ។គួរបញ្ជាក់ថាព័ត៌មាននៃការបណ្តេញចេញបានកើតឡើងកាន់តែខ្លាំងក្រោយការបណ្តេញលោកUnai Emeryចេញពីក្លឹបកាំភ្លើងធំArsenalកាលពីសប្តាហ៍កន្លងមកនេះ។ Pickfordនិយាយាទៀតថារូបគេធ្លាប់បានស្ថិតនៅក្នុងហេតុការណ៍ដែលEvertonបណ្តេញលោកKoemanដែរហើយបញ្ជាក់ថាជាហេតុការណ៍ដ៏អាក្រក់ដែលខ្លួនធ្លាប់បានឃើញហើយនឹងមិនចង់ឃើញហេតុការណ៍ដដែលកើតឡើងចំពោះលោកSilvaឡើយ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖កម្ពុជាដណ្តើមមេដាយ៩គ្រឿងក្នុងនោះមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿង ឈរលេខ៨បណ្តុះអាសន្នលើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន គិតត្រឹមមដល់ថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៤៧គ្រឿង។ កម្ពុជាទទួលបានមេដាយប្រាក់ ៣ និងសំរឹទ្ធ ៦ រួមមាន ៖កីឡាសីដក់មេដាយប្រាក់ ១ កីឡា Arnis...
ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ដែលជាប្រកួតទី៣ ក្នុងពូល A នាវេលាម៉ោង ៧យប់នេះ(ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ។ គេចាំបានថា កាលពី ២៨៦ថ្ងៃមុន ពោលគឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុម...
អ្នកចាំទីជើងចាស់ Gianluigi Buffon បានធ្វើឲ្យភ្លាត់បាល់មួយគ្រាប់ នាំ Juventus បានត្រឹមស្មើគ្នា ២-២ ជាមួយក្រុម Sassuolo ក្នុងទឹកដីខ្លួនឯង Allianz Stadium។ ក្នុងការប្រកួត Juventus ជាអ្នករកគ្រាប់បានមុនរកបានដោយកីឡាករ Leonardo Bonucci មុនពេល Sassuolo វាយបកបាន២គ្រាប់វិញសម្រេចទីដោយកីឡាករ Jeremie Boga និង...