ទីបំផុតកីឡាករល្អបំផុតរបស់ក្លឹប Barcelona កីឡាករMessi បានចេញមកបញ្ជាក់ច្បាស់ហើយអំពីអនាគតរបស់គេ ជាមួយនឹងក្លឹបក្រោយពេល ដែលបានធ្វើឲ្យមានភាពរង្គោះរង្គើ កាលពីប៉ុន្មាសប្តាហ៍កន្លងមកនេះ ដោយទំនាស់ពាក្យសម្តីជាមួយនឹងមនុស្ស ដ៏សំខាន់ម្នាក់ទៀតរបស់ក្លឹបនោះ ។ Messi បានបញ្ជាក់ហើយថាមិនដែលមានបំណងធ្វើឲ្យក្លឹបចលាចលល ឬក៏មានអារម្មណ៍ផ្លាស់ប្តូរការតាំងចិត្តដែរចំពោះក្លឹប Barcelona ដែលមានន័យថារូបលោក គឺនឹងមិនផ្លាស់ចេញទៅក្លឹបណាជាដាច់ខាត ទោះបីជាព័ត៌មានចចាមអារ៉ាម នៅតែបន្តកើតមានឡើងក្តី ។ រំលឹកដែរថាទំនាស់សង្គ្រាមពាក្យសម្តីចំៗដាក់គ្នា រវាងលោកប្រធានផ្នែកកីឡាករបស់ក្លឹបគឺលោក Eric...
ភ្នំពេញ៖ កាប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នាយប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្វៀនSEATV អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៏មានរិទ្ធ និងអ្នកប្រដាល់ថៃ Buo Vy ទម្ងន់ ៦០គីឡូក្រាម រីឯអ្នកប្រដាល់ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ ជួបអ្នកប្រដាល់ថៃ...
បរទេស៖ កីឡាករ Cristiano Ronaldo បានបង្ហាញពីមូលហេតុ ដែលគាត់គឺជាកីឡាករបាល់ទាត់ម្នាក់ ដែលគេចូលចិត្តជាងគេនៅលើភពលោក បន្ទាប់ពីលោកបានផ្ញើសារ ទៅកាន់ប្រជាជននៅប្រទេសចិន ទាក់ទងនឹងការផ្ទុះឡើង នៃវីរុសរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ឬ Covid-19 ។ យោងតាមសារព័ត៌មាន Legit ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា វីរុសដ៏សាហាវនេះបានឆក់យកជីវិតមនុស្សជាច្រើន...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្លិបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឲ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធជាតិកីឡាហែលទឹកកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតកីឡាហែលទឹកដណ្ដើម ពានរង្វាន់សម្ដេចតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុក គ្រូបង្វឹក...
ភ្នំពេញ៖នាព្រឹថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានទូទៅ និងបទបញ្ជាបច្ចេកទេសជាមួយគណៈប្រតិភូទំាង២៥ខេត្ត-ក្រុង និងសហព័ន្ធកីឡាជាតិទំាង៨ដើម្បីត្រៀមព្រឹត្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ចាប់ផ្តើមនាខែមីនាខាងមុខនេះនៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដែលមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្ម ស័្មគ្រចិត្តបានអនុញ្ញាត ឲ្យលោក Suarpong Ariyamon gkol អនុប្រធាន និងលោក Shuggumarran ជាអគ្គលេខាធិការនៃសហព័ន្ធអត្តពលកម្មអាស៊ីជួបពិភាក្សា ក្នុងការផ្តល់អភិឌ្ឍន និងបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជាសម្រាប់ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES...
The Mirror នៃចក្រភពអង់គ្លេសនៅ ថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈនេះ បានឲ្យដឹងថាអតីតកីឡាករ របស់ក្លឹបអង់គ្លេស Middlesbrough កីឡាករ Martin Braithwaite បានក្លាយទៅជាសមាជិកក្លឹបយក្សអេស្បាញជាផ្លូវការហើយ ។ បច្ចុប្បន្នរូបគេកំពុងលេងឲ្យក្លឹបនៅអេស្បាញ Leganes ហើយការផ្ទេរមកទីនេះ គឺត្រូវបានគេមើលឃើញថាគឺ ដើម្បីចាប់យកឧិកាសបង្ហាញខ្លួនជំនួសតំណែង របស់កីឡាករ Ousmane Dembele ដែលកំពុងបន្តព្យាបាលរបួសនៅឡើយនោះ។ Barcelona...
តូក្យូ៖ លោក Shaun Bailey បេក្ខជនអភិរក្សសម្រាប់អភិបាលក្រុង នៃចក្រភពអង់គ្លេសបានមានប្រសាសន៍ថា ទីក្រុងឡុងដ៍ត្រៀមខ្លួនជាស្រេចធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត អូឡាំពិកឆ្នាំ ២០២០ ប្រសិនបើការផ្ទុះឡើងនៃវីរុសថ្មី បង្ខំឲ្យការប្រកួតត្រូវបានផ្លាស់ប្តូរ ពីទីក្រុងតូក្យូប្រទេសជប៉ុនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ទីក្រុងឡុងដ៍ធ្វើជាម្ចាស់ផ្ទះអូឡាំពិកក្នុងឆ្នាំ ២០១២ ប៉ុន្តែមន្រ្តីអង់គ្លេស បានបង្ហាញនូវចក្ខុវិស័យ នៃការដកហូតកីឡាពីទីក្រុងតូក្យូ ដែលបានរៀបចំផែនការព្រឹត្តិការណ៍នេះ អស់រយៈពេល៧...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Gent កីឡាករ Jonathan David រដូវកាលនេះបានបង្ហាញទំរង់ដ៏ល្អមិនគួរឲ្យជឿ ដោយអាចរកគ្រាប់បាល់បានទៅដល់២១គ្រាប់ហើយ ។ បច្ចុប្បន្នរូបគេកំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗ នៅអ៊ឺរ៉ុបបូករួមទាំងក្លឹបធំៗនៅអង់គ្លេសជាច្រើនផងដែរ ។ ក្លឹបធំៗបូករួមទាំង Everton, Leicester City និង Arsenal ផងសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ David ដែលគេជឿជាក់ថាមានតម្លៃខ្លួនប្រមាណជា១៨លានផោនរូបនេះ ។ ក្នុងវ័យទើបតែ២០ឆ្នាំ...
ភ្នំពេញ៖ អ្នកប្រដាល់ តូច ទួ សមាគមន៏កីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់អាមេរិក Martin Allen ប្រភេទទម្ងន់ ៦៣គីឡូក្រាម ខណៈអ្នកប្រដាល់ រិន សារ័ត្ន ក្លិបកងទ័ពជើងទឹកប្រកួត ជាមួយអ្នកប្រដាល់ថៃ Avout Lek ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម រីឯអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា...