កីឡា

Messi ក្លាយជាបុគ្គលម្នាក់ទៀត ក្នុងវិស័យបាល់ទាត់ ដែលបរិច្ចាគលុយផ្ទាល់ខ្លួន ១លានផោន ជួយដល់ការប្រយុទ្ធប្រឆាំង COVID-19

នៅថ្ងៃពុធ ទី២៥ ខែមីនា កំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Barcelona កីឡាករLionel Messi បានក្លាយទៅជាបុគ្គលម្នាក់ទៀត ដែលបានបរិច្ចាគលុយផ្ទាល់ខ្លួន ទៅដល់ជិត១លានផោន ដើម្បីជួយទៅដល់ការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បតកូរ៉ូណា បន្ទាប់ពីលោកPep Guardiola។

ទឹកប្រាក់ប្រមាណជា ៩២ម៉ឺនផោន របស់លោកPep ត្រូវបានគេដឹងថា នឹងត្រូវយកទៅផ្តល់ឲ្យផ្ទាល់ សម្រាប់អង្គការសប្បុរស ដែលមានឈ្មោះថា Angel Soler Daniel Foundation ដែលមានមូលដ្ឋាន នៅក្នុងប្រទេសអេស្បាញ និងបន្តទៅជួយមន្ទីរពេទ្យសំខាន់ៗ ចំនួន២នៅក្នុងប្រទេស ដើម្បីផ្តល់ជាជំនួយបរិក្ខារពេទ្យ និងកម្លាំងមនុស្សធម៌បន្ថែមទៀត តាមតម្រូវការជាក់ស្តែង។

ខណៈដែលទឹកប្រាក់ទំហំស្រដៀងគ្នា ពីសំណាក់កីឡាករMessi ក៏នឹងត្រូវបានយកទៅប្រើប្រាស់ ក្នុងទីកន្លែងដូចគ្នា និងគោលបំណងដូចគ្នានេះដែរ៕

ប្រែសម្រួលៈស៊ុនលី

Most Popular

To Top