កីឡា

ទីបំផុត Pele រើសយកកីឡាកររូបនេះ ជាកីឡាករល្អបំផុត លើពិភពលោកក្នុងចំណោម CR7និងMessi

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសំណួរលើកឡើង ទៅកាន់អតីតបុរសឆ្នើម ក្នុងវិស័យបាល់ទាត់ គឺលោកPele ថាតើរវាងកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo មួយណាជាកីឡាករ ដែលល្អបំផុតលើពិភពលោក ដែលសូម្បីតែអ្នកគាំទ្របាល់ទាត់ ក៏នឹងពិបាកឆ្លើយតប ទៅនឹងសំណួរនេះផងដែរ។

ប៉ុន្តែចុងក្រោយនេះ លោកPele បានពណ៌នាCristiano Ronaldo គឺជាកីឡាករល្អបំផុត លើពិភពលោក ឈរពីលើកីឡាករMessi។ ទោះបីជាយ៉ាងណាក្តី លោកPele បានបញ្ជាក់បន្ថែមយ៉ាងដូចនេះថា មូលហេតុដែលលោកបានសម្រេចចិត្ត យកRonaldo ព្រោះថា ១០ឆ្នាំចុងក្រោយនេះ ទំរង់លេងរបស់កីឡាករ មិនមានការប្រែប្រួលឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ថា មិនគួរបំភ្លេចMessiឡើយ។

ក្នុងនោះផងដែរ អតីតកីឡាករឆ្នើមលេខ១០ របស់ប្រេស៊ីលរូបនេះ ក៏បានរៀបរាប់ឈ្មោះកីឡាករល្អ ដែលលោកចូលចិត្តបំផុតនោះ មានដូចជាRonaldinho, Ronaldo Nazario, Franz និងJohan Cruyff ប៉ុន្តែមិនបានដាក់បញ្ចូលលោកDiego Maradona ដែលស្គាល់ថា ជាគូប្រជែងតែម្នាក់គត់ ក្នុងប្រវត្តិលេងបាល់របស់ លោកPeleនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top