បរទេស: មន្ត្រីសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ហៅកាត់ថា PSSIបាននិយាយនៅថ្ងៃ សុក្រនេះថា ប្រទេសឥណ្ឌូនេស៊ី បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពិភពលោក អាយុក្រោម២១ឆ្នាំសម្រាប់ឆ្នាំ២០២១ជាផ្លូវការហើយ ។ លោក Gatot Widakdo ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងអន្តរជាតិបាននិយាយថាប្រទេសឥណ្ឌូណេស៊ីត្រូវបានជ្រើសរើសលើគូប្រជែងប្រទេសប្រេស៊ីលនិងប្រទេសប៉េរូបន្ទាប់ពីវគ្គបង្ហាញចុងក្រោយត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុងសៀងហៃប្រទេសចិន។ ប្រទេសឥណ្ឌូនេស៊ី ក្លាយជាប្រទេសបេក្ខភាពតែមួយគត់ ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បន្ទាប់ពីមីយ៉ាន់ម៉ា...
កីឡាករខ្សែប្រយុទ្ធ Nicolas Pepe បានក្លាយទៅជាប្រធានបទ ដ៏ចាប់អារម្មណ៍ និងទាក់ទាញបំផុត ក្នុងរយៈពេលចុងក្រោយនេះ ក្រោយផ្លាស់មកលេង ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួន បំបែកឯកទក្តកម្មផងនោះ។ ទំរង់លេងមិនទាន់បានល្អប្រសើរឡើយ ទាំងដែលក្លឹបនិងអ្នកគាំទ្រ បានឃើញដូចគ្នា នៅពេលនេះ គឺមិនសាកសមនឹងតម្លៃខ្លួន ដល់ទៅ៧០លានផោននៅឡើយ។ ទំរង់លេងក្នុងការប្រកួតជាច្រើន របស់Pepe បានធ្វើឲ្យអ្នកគាំទ្រហាក់ប្តូរចិត្តភ្លាមៗ ពីអ្វីដែលខ្លួនបានសង្ឃឹមទុក...
បិសាចក្រហម Man United ហាក់បីដូចជាបានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ហើយថា នឹងអាចុះកុងត្រាទិញបានខ្សែប្រយុទ្ធក្រូអាតវ័យចំណាស់ Mandzukic ពីក្លឹបយក្សអ៊ីតាលី Juventus ពិតមែនដោយក្នុងនោះព័ត៌មាន ចុងក្រោយបានអះអាងទៀតថា លោក Solkjare នឹងត្រូវការខ្សែប្រយុទ្ធម្នាក់ ក្រោយចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះរួចរាល់។ មានន័យថាក្នុងខែមករានេះលោក Solkjare នឹងមិនបញ្ចប់ការនាំចូលកីឡាករខ្សែ ប្រយុទ្ធចំណូលថ្មីឡើយក្រោយជោគជ័យទិញបាន Mandzukic ដោយសារមើលឃើញថា តំបន់ប្រយុទ្ធនៅ មានភាពខ្វះខាតខ្លាំងជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេងទាំងពីរគឺRashford និងGreenwood។ ទោះបីជាមិនអាចបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធម្នាក់ទៀតជាអ្នកណាក្តីប៉ុន្តែប្រភពដដែល បានសរសេរទៀតថា ក្រៅតែពីខ្សែប្រយុទ្ធរូបនេះលោក Solkjare នឹងចាប់ផ្តើមស្ទាបស្ទង់និងចចារជាមួយនឹង ខ្សែប្រយុទ្ធដូចជា Moussa Dembele របស់ក្លឹប Lyon កីឡាករJadon Sancho របស់ក្លឹប Dortmund និងកីឡាករកំពូលរបស់ក្លឹប RB Leipzig គឺTimo Wernerផងដែរ៕ ប្រែសម្រួល: ស៊ុន លី
The Sunsports ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលានេះ បានឲ្យដឹងថា កំពូលកីឡាករវ័យចំណាស់ Zlatan Ibrahimovic នឹងអាចវិលត្រឡប់មកលីកកំពូលរបស់អ៊ីតាលីវិញ ទាំងគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងក្លឹប Napoli នៅក្រោយការប្រកាសមួយ ដែលត្រូវបានធ្វើឡើង ដោយ ប្រធានក្លឹបមួយនេះ។ កីឡាករវ័យ៣៨ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា នៅសល់ កុងត្រាមិនដល់ ២ខែទៀតឡើយបញ្ចប់ជាមួយ នឹងក្លឹបអាមេរិកបច្ចុប្បន្នLA...
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែតុលានេះបានឲ្យដឹងថាក្លឹបបិសាចក្រហមMan Unitedត្រូវបានរាយការណ៍បានឈានទៅដល់ការយល់ព្រមគ្នាហើយក្នុងការទិញយកយុវជនឆ្នើមវ័យក្មេងម្នាក់ដែលមានឈ្មោះថាMateo Mejiaក្នុងតម្លៃប្រមាណជា១៣០០០០ផោនប៉ុណ្ណោះ។ កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះកំពុងលេងជាមួយនឹងក្លឹបReal Zaragozaកំពុងក្លាយទៅជាគោលដៅដ៏ទាក់ទាញជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអ៊ឺរ៉ុបក្រោយការបង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវកាលមុន។ តាមការចេញផ្សាយមួយរបស់កាសែតអេស្បាញEl Periodicoក៏បានអះអាងស្រដៀងគ្នានេះដែរក្លឹបបិសាចក្រហមMan Unitedគឺជាអ្នកដែលបានទទួលបានជ័យជំនះក្នុងការប្រជែងយកកុងត្រារបស់កីឡាកររូបនេះ។ គេជឿជាក់ទៀតថានៅក្រោយពេលដែលនឹងអាចផ្លាស់មកOld Traffordជោគជ័យហើយនោះMateoនឹងត្រូវដាក់ឲ្យលេងក្នុងឈុតក្រោមអាយុ១៨ឆ្នាំរបស់ក្លឹបយក្សអង់គ្លេសនេះភ្លាម៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ លោក Mike Tyson បានបង្កើតព្រឹត្តិការណ៍ក្នុងចំណងជើងមួយ នៅដើមខែនេះ នៅពេលដែលលោកបានប្រកាសផែនការបង្កើតកសិដ្ឋានដាំកញ្ឆានៅតំបន់ការ៉ាប៊ីន។ អ្នកប្រដាល់ដ៏អស្ចារ្យរូបនេះ មានកសិដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយបានបើកចំហអំពីការប្រើប្រាស់គ្រឿងញៀនរបស់គាត់ផ្ទាល់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកប្រដាល់ជើងចាស់ Mike Tyson បាននិយាយថា លោកនឹងក្លាយជា...
The Sunsports ចេញផ្សាយ នៅថ្ងៃពុធទី២៣ខែតុលានេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហមan Unitedកំពុងនាំមុខគេក្នុងការចចារនាំយក ខ្សែប្រយុទ្ធវ័យចំណាស់ Mario Mandzukic មកអង់គ្លេសប៉ុន្តែក្នុងពេលនេះ កីឡាករផ្ទាល់ បានទាមទារប្រាក់ កម្រៃរហូត ទៅដល់៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថានឹងអាច ផ្លាស់មកកាន់ទឹកដីOld Trafford នៅរដូវក្តៅនេះប៉ុន្តែកំពុងស្ថិតនៅ ក្នុងស្ថានភាពចចារគ្នាខ្លាំង...
ភ្នំពេញ៖អ្នកប្រដាល់ សកលកម្ពុជាចំនួន៣រូបដែល ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The Belt and Road CHINA-ASEAN Boxing Championship នៅប្រទេសចិននោះ នាពេលនេះពួកគេឡើងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការផ្លូវការនាយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះហើយ ។ លោកប៊ួយ សុភ័ណ្ឌ ជាអគ្គលេខាធិការសហព័ន្ធ...
ក្លឹបBarcelona ត្រូវបានគេរិះគន់ យ៉ាងខ្លាំង ចំពោះភាពគ្មាន សណ្ដាប់ធ្នាប់ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយពីក្លឹបនេះ ឈ្នះក្លឹបឆេក Slavia Prague ក្នុងក្របខ័ណ្ឌ UEFA Champions League ដោយលទ្ធផល ២-១។ ក្លឹបBarcelona ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះភាពគ្មានសណ្ដាប់ធ្នាប់ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយពីក្លឹបនេះឈ្នះក្លឹបឆេក Slavia...
ខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic បានធ្វើកាយវិការចាប់ប្រដាប់របស់ខ្លួននៅចំពោះមុខអ្នកគាំទ្រ Los Angels FC ក្រោយពីក្លឹប LA Galaxy ចាញ់ក្នុងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ Play-Off ដណ្ដើមពាន MLS។ នៅពេលដែលខ្សែប្រយុទ្ធរូបនេះ ដើរចេញពីទីលានក្នុងគោលបំណងចូលក្នុងកីឡដ្ឋានវិញ។ ពេលនោះស្រាប់តែមានអ្នកគាំទ្រ LAFC មួយចំនួន មកអបអរជ័យជម្នះឌឺ Zlatan។ ពេលនោះ...