កីឡា

Pepe បញ្ជាក់ថា មិនទាល់កម្រិតដែលខ្លួន រំពឹងចង់បានឡើយ ជាមួយក្លឹបនៅពេលនេះ

កីឡាករខ្សែប្រយុទ្ធ Nicolas Pepe បានក្លាយទៅជាប្រធានបទ ដ៏ចាប់អារម្មណ៍ និងទាក់ទាញបំផុត ក្នុងរយៈពេលចុងក្រោយនេះ ក្រោយផ្លាស់មកលេង ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួន បំបែកឯកទក្តកម្មផងនោះ។

ទំរង់លេងមិនទាន់បានល្អប្រសើរឡើយ ទាំងដែលក្លឹបនិងអ្នកគាំទ្រ បានឃើញដូចគ្នា នៅពេលនេះ គឺមិនសាកសមនឹងតម្លៃខ្លួន ដល់ទៅ៧០លានផោននៅឡើយ។ ទំរង់លេងក្នុងការប្រកួតជាច្រើន របស់Pepe បានធ្វើឲ្យអ្នកគាំទ្រហាក់ប្តូរចិត្តភ្លាមៗ ពីអ្វីដែលខ្លួនបានសង្ឃឹមទុក ចំពោះវត្តមានរបស់គេ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្តិច នៅពេលដែលPepe បានបង្ហាញខ្លួនប្រកួតចុងក្រោយនេះ ប៉ះនឹងVitoria ជួយឲ្យArsenal យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ ក្នុងក្របខណ្ឌEuropa League។

២គ្រាប់ដែលរកបានដោយPepe សុទ្ធសឹងជាបាល់ហ្វ្រ៊ីឃីកបូករួមទាំងទំរង់លេងល្អ ជាងប្រកួតមុនៗផង បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តPepe គ្រប់គ្នា ប៉ុន្តែកីឡាករបានបង្ហាញ ចំណាប់អារម្មណ៍ថា រូបគេមិនទាន់សប្បាយចិត្តខ្លាំងឡើយ ដោយសារតែវា មិនទាន់ដល់កម្រិត ដែលរូបគេចង់បាន ជាមួយនឹង Arsenal នៅឡើយទេ៕
ប្រែសម្រួល:ស៊ុនលី

Most Popular

To Top